ក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវលេខ៤១ នគរ បាលឃាត់បាន ១០នាក់ ពេលនេះមានសេរី ភាពវិញហើយ
(ខេត្តកំពង់ស្ពឺ) ៖ ក្រោយពីសមត្ថកិច្ចអនុវត្តតាមបញ្ជារបស់លោកហន ពិសិដ្ឋ អភិបាល ស្រុកគងពិសីជាពិសេសអនុវត្តតាមប្រសាសន៍របស់ថ្នាក់ដឹកនាំដែលដាក់គោលដៅឲ្យយកចិត្តទុកដាក់បង្ការទប់ស្កាត់និងបង្ក្រាបក្រុងក្មេងទំនើង កម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុក បានធ្វើការស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនមុខសញ្ញាក្មេងទំនើងដែលបង្ហោះម៉ូតូមួយក្រុមដែលធ្វើការបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈដែលអ្នកដំណើរថតបានហើយត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់នោះ ពេលនេះត្រូវបានដោះលែងឲ្យមានសេរីភាពវិលត្រឡប់ទៅលំនៅឋានវិញហើយកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។ ក្រុមសាច់ញាតិនិងអាណាព្យាបាលរបស់ក្រុមក្មេងទំនើងទាំងអស់នោះបាននិយាយប្រាប់អ្នកភូមិថាខ្លួនចំណាយលុយអស់ក្នុងម្នាក់ចំនួន៣០០ដុល្លារ( 300$) ឲ្យទៅសមត្ថកិច្ចនគរបាល ដោយស្នើសុំឲ្យត្រឹមធ្វើកិច្ចសន្យាអប់រំណែនាំមិនឲ្យប្រព្រឹត្តសកម្មភាពចលាចលដល់សង្គមទៀតទេ។ ចំពោះព័ត៌មានដែលលេចឮថាជាថ្នូរនឹងការដោះលែងគឺពួកគេត្រូវបានចំណាយប្រាក់ក្នុងម្នាក់៣០០ដុល្លារ(300$) គឺអ្នកយកព័ត៌មានយើងទទួលបានផ្ទាល់ពីក្រុមអាណាព្យាបាលរបស់ក្រុមក្មេងទំនើងនោះតែម្ដង ដោយឡែកមិនមានប្រភពណាមួយបញ្ជាក់ពីសមត្ថកិច្ចថាបានទទួលឬមិនទទួលនោះទេ។ ដោយឡែកសមត្ថកិច្ចនគរបាលស្រុកគងពិសីបានបញ្ជាក់ប្រាប់ផងដែរថាក្រោយពីទទួលបទបញ្ជារបស់ថ្នាក់ដឹកនាំរួចមក។កម្លាំងនគរបាលបានស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះជាបន្តបន្ទាប់ស្រាប់តែក្រោយមកក៏បានទទួលព័ត៌មានថាក្នុងចំណោមក្មេងទំនើងទាំងដប់នាក់នោះគឺមាន 8 នាក់ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយបន្ទាប់ពីបញ្ជូនទៅដល់ស្នងការដ្ឋានបានមួយថ្ងៃប៉ុណ្ណោះ ចំណែកពីរនាក់ទៀតមិនត្រូវបានដោះលែងនោះទេដោយពិនិត្យទឹកម៉ូតទៅឃើញមានសារធាតុញៀន។ អង្គភាពយើងខ្ញុំរង់ចាំទទួលការបកស្រាយបំភ្លឺជានិច្ចពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធទៅនឹងការឃាត់ខ្លួនចំនួន១០នាក់និងដោះលែងក្រុមក្មេងទំនើងចំនួន៨នាក់នេះវិញ ថាតើមកពីបញ្ហាអ្វី អនុវត្តន៍តាមនីតិវិធីអ្វី ។មានការលើកឡើងជាសំណួរផងដែរថាតើការដោះលែងក្រុមក្មេងទំនើងទាំងប្រាំបីនាក់នេះផ្គើនទៅនឹងអនុសាសន៍របស់សម្ដេចបវរធិបតីដែរឬយ៉ាងណា? ពាក់ព័ន្ធនិងករណីនេះដែរ អង្គភាពយើងខ្ញុំ…