Category: ព័ត៌មានសង្គម

នគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវករណីកាប់យកម៉ូតូ នៅក្រុងបានលុង, ជន សង្ស័យ៣នាក់ ត្រូវចាប់ខ្លួនបាននៅក្រុងព្រះសីហនុ

នគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវករណីកាប់យកម៉ូតូ នៅក្រុងបានលុង, ជន សង្ស័យ៣នាក់ ត្រូវចាប់ខ្លួនបាននៅក្រុងព្រះសីហនុ (ភ្នំពេញ) ៖ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ មានករណីលួចមានស្ថានទម្ងន់ទោស (កាប់យកម៉ូតូ) នៅត្រង់ចំណុចភូមិអូរកន្តិល សង្កាត់បឹងកន្សែងក្រុងបានលុង ខេត្តរតនគិរី បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿងម៉ាកហុកដាឌ្រីម ពណ៌ខ្មៅ បានធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ប្លន់យកម៉ូតូម៉ាកហុងដាឌ្រីម ព៌ណខ្មៅ ឆ្នាំផលិត២០១៩ ផ្លាកលេខ1E-3901 ០១គ្រឿង ពីជនរងគ្រោះឈ្មោះ សូសន្ទ វាសនា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ…

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បញ្ជាក់ថា គិតត្រឹមខែមីនា ឆ្នាំ២០២៤ ស្ត្រីមានតួនាទីក្នុងវិស័យមុខងារសាធារណៈ មានជាង១ម៉ឺននាក់

ភ្នំពេញ÷លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ:ថ្លែងថា “គិតត្រឹមខែមីនា ឆ្នាំ ២០២៤ ចំនួនស្ត្រីក្នុងតួនាទីធ្វើសេចក្តីសម្រេច ហើយមានមុខតំណែងក្នុងវិស័យមុខងារសាធារណៈទូទាំងប្រទេសចាប់ពីថ្នាក់ការិយាល័យរហូតដល់ថ្នាក់អគ្គនាយក និងថ្នាក់ស្មើ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានចំនួន១០.៧៨៦នាក់ ក្នុងចំណោមចំនួនសរុប ៣៩ ៥៩៤នាក់ ស្មើនឹង២៧%។ ដោយឡែកមន្ត្រីរាជការស៊ីវិលជាស្ត្រី សរុបនៅទូទាំងប្រទេសមានចំនួន ៩៥.៨៧៩នាក់ ក្នុងចំណោមមន្ត្រីរាជការសរុប ២២៧.៨៥១នាក់ ពោលគឺស្មើនឹង៤២% នៃចំនួនមន្ត្រីរាជការទូទាំងប្រទេស។” លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា “គិតពីឆ្នាំ ២០១៩ ដល់ត្រឹម ត្រីមាសទី១…

សំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ២០១ ករណី ដែលមានជនសង្ស័យចំនួន ១២១៦ នាក់ ហើយតុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៨២៨ នាក់

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថាក្នុងរយះពេល ៣០ថ្ងៃ ពីថ្ងៃទី២៣ ខែឧសភា ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ២០១ ករណី ដែលមានជនសង្ស័យចំនួន ១២១៦ នាក់ ហើយតុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៨២៨ នាក់ អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿង ពាក់ព័ន្ធករណីក្មេងទំនើងប្រកបដោយស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ…

កម្លាំងកងរាជអាវុធហត្ថក្រុងច្បារមន ពន្លាតដែនដីឃាត់ខ្លួនក្រមជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនដល់ស្រុកសំរោងទង សរុបបានចំនួន៨នាក់ បញ្ជូនទៅតុលាការ

ខេត្តកំពង់ស្ពឺ៖ មន្ត្រីអាវុធហត្ថក្រុងច្បារមនធ្វើការបង្ក្រាបក្រុមជនសង្ស័យចំនួន៣នាក់ពាក់ព័ន្ធគ្រឿងញៀន ដោយមានការ សម្របសម្រួលនីតិវិធីពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត​ផងនោះ។ កម្លាំងអាវុធហត្ថក្រុងច្បារមនបានសួរនាំក្រុមជនសង្ស័យបានសារភាពថា ពួកគេបានទិញពីមេខ្លោងនៅក្នុងស្រុកសំរោងទង ទើបពន្លាតដែនដីពីក្រុងច្បារមន ឈានទៅបង្ក្រាបបានក្រុមជនសង្ស័យចំនួន៥នាក់បន្ថែមទៀតដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់។ កម្លាំងមន្ត្រីអាវុធហត្ថបានឃាត់ក្រុមជនសង្ស័យបាននៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ ត្រូវបានកម្លាំងជំនាញបញ្ជូនខ្លួនទៅតុលាការហើយ។ ប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងច្បារមន បានចុះឃាត់ខ្លួនបានជនសង្ស័យ ចំនួន០៣នាក់ ករណី ប្រើប្រាស់ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី២០…

សាលាដំបូងរាជធានីភ្នំពេញ ចេញប្រកាសព័ត៌មានស្ដីពីការចោទប្រកាន់ និងចំណាត់ការនីតិវិធីលើសំណុំរឿងពាក់ព័ន្ធនឹងអំពើឃាតកម្មប្រព្រឹត្តដោយឈ្មោះ ស្រី ស៊ីណា

អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូន ដល់សាធារណជនជ្រាបថា៖ ករណីបាញ់ប្រហារនៅខណ្ឌច្បារអំពៅដែលមានជនត្រូវចោទឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ ៥០ ឆ្នាំ ត្រូវបានចោទប្រកាន់ពី បទឃាតកម្ម បទប៉ុនប៉ងឃាតកម្ម (ឃាតកម្មមិនបានសម្រេច) និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។ ដោយផ្អែកលើអង្គហេតុ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០៣ រសៀល ឈ្មោះ ស្រី ស៊ីណា បានទៅទីតាំងផ្ទះជនរងគ្រោះ ឈ្មោះ ឡុង លីសុង…

អតីតឧកញ៉ា ស្រី ស៉ីណា ដែលបាញ់សម្លាប់មនុស្សនៅខណ្ឌច្បារអំពៅ ត្រូវតំណាងអយ្យការសម្រេចចោទប្រកាន់ពីបទ «ឃាតកម្ម ប៉ុនប៉ងឃាតកម្ម និងប្រើអាវុធខុសច្បាប់», ២នាក់ទៀតត្រូវបានដោះលែងដោយសារមិនពាក់ព័ន្ធ

អតីតឧកញ៉ា ស្រី ស៉ីណា ដែលបាញ់សម្លាប់មនុស្សនៅខណ្ឌច្បារអំពៅ ត្រូវតំណាងអយ្យការសម្រេចចោទប្រកាន់ពីបទ «ឃាតកម្ម ប៉ុនប៉ងឃាតកម្ម និងប្រើអាវុធខុសច្បាប់», ២នាក់ទៀតត្រូវបានដោះលែងដោយសារមិនពាក់ព័ន្ធ។

ម៉ូតូ០២គ្រឿងបុកគ្នា ភូមិអូរតាគីស្លាប់២នាក់និងរបួស២នាក់

( បាត់ដំបង) ៖យ៉ាងហោចណាស់មនុស្ស ០៤នាក់បានស្លាប់និងរបួសធ្ងន់ស្រាល ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ ០២គ្រឿងបុកគ្នានៅវេលាម៉ោង ២២ និង១០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី២១ ភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា មុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ស៊េរីឆ្នាំ 2021មួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1AN-2386 បើកបរដោយឈ្មោះ ធៀង ធារ៉ា ភេទប្រុស អាយុ…

នគរបាលស្រុកបសេដ្ឋឃាត់ខ្លួនស្ត្រីទម្លាក់ យោងម្នាក់ដែលធ្វើសកម្មភាពនៅផ្សារស្លាបលែង

(ខេត្តកំពង់ស្ពឺ) ៖ នៅចំណុចផ្សាស្លាបលែង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានក្រុមជនសង្ស័យ៣នាក់ (ប្រុស០១) មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមC125 មិនស្គាល់សេរីឆ្នាំ ធ្វើសកម្មភាពទម្លាក់ដុំថង់មាស(ក្លែងក្លាយ) មុខជនរងគ្រោះដែលកំពុងតែធ្វើដំណេីរក្នុងផ្សាដោយធ្វេីជាហេតុចៃដន្យមិនឲ្យមានការភ្ញាក់ផ្អេីលដល់អ្នកដទៃឬម្ចាស់ទ្រព្យ ចំពោះមុខជនរងគ្រោះរួចបានហៅជនរងគ្រោះខ្សឹបថា កុំមាត់ប្រាប់គេចាំចែកគ្នា។ ហេតុការណ៍ទម្លាក់យោងនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នំា២០២៤នេះ ។ ជនសង្ស័យមានឈ្មោះ សៅ សារឿន ហៅចន្ដា ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិដើមផ្ដៀក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅរាជធានីភ្នំពេញ បានទទួលស្គាល់ថា…

អយ្យការសាលាដំបូងខេត្តព្រះសីហនុចោទប្រកាន់ជនបរទេសចំនួន ៥នាក់ និងជនជាតិខ្មែរម្នាក់ ព្រមទាំងបក្ខពួកពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់ (ទម្ងន់ជាង ៦០គីឡូក្រាម និងសារធាតុមិនច្បាស់ទម្ងន់សរុប ៥២គីឡូក្រាម) និងប្រើប្រាស់អាវុធដោយគ្មានលិខិតអនុញ្ញាត

សេចក្តីប្រកាសព័ត៌មាន របស់ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ស្ដីពីការចោទប្រកាន់ជនបរទេសចំនួន ៥នាក់ និងជនជាតិខ្មែរម្នាក់ ព្រមទាំងបក្ខពួកពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់ (ទម្ងន់ជាង ៦០គីឡូក្រាម និងសារធាតុមិនច្បាស់ទម្ងន់សរុប ៥២គីឡូក្រាម) និងប្រើប្រាស់អាវុធដោយគ្មានលិខិតអនុញ្ញាត

បុរសម្នាក់បានស្លាប់ដោយសត្វថ្លែនខាំ

ខេត្តមណ្ឌលគិរី÷សមត្ថកិច្ចឲ្យដឹងនៅថ្ងៃទី ២១ មិថុនាឆ្នាំ ២០២៤ នេះថា បុរសម្នាក់បានស្លាប់ដោយសារសត្វថ្លែនខាំ ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កង អុីន អាយុ៥០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបកសិករ ។ ភរិយាជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោងប្រមាណ៧យប់ថ្ងៃទី ២០ មិថុនា ប្ដីរបស់គាត់បានឲ្យគាត់ និងកូនៗចេញពីមុងព្រោះមានថ្លែនខាំគាត់ ហើយនៅពេលដែលប្ដីគាត់រៀបវ៉ៃ ថែ្លននោះក៏ធ្លាក់ទៅដីបាត់ ។…

You missed