មានអ្នករាយមោងចាប់សត្វប្រចៀវនៅល្អាងប្រជៀវភ្នំសំពៅ និងសហគមន៍ព្រៃឈើភ្នំរំសាយសក់
(ខេត្តបាត់ដំបង)៖ដោយមើលឃើញពីការថយចុះនៃចំនួនសត្វប្រជៀវជាបន្តបន្ទាប់ នៅល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ អ្នកគ្រប់គ្រងល្អាងប្រជៀវភ្នំសំពៅ និងសហគមន៍ព្រៃឈើភ្នំរំសាយសក់ បាន សំណូមពរទៅដល់អាជ្ញាធរនិងមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ជួយទប់ស្កាត់កុំអោយមានការបាត់បង់បន្ថែម។ លោក រឿន សាវន អ្នកគ្រប់គ្រងល្អាងប្រជៀវភ្នំសំពៅ បានអោយដឹងថា មួយរយៈកាលកន្លងមកនេះគឺមានការបាត់បង់នូវសត្វប្រជៀវច្រើន ក្រុមការងាររបស់លោកក៏បានចុះស្រាវជ្រាវនិងបានឃើញថា មានប្រជាពលរដ្ឋនៅតាមតំបន់ផ្សេងៗបានរាយមងដើម្បីចាប់ប្រជៀវពេលយប់ និងបានដាក់លក់នៅតាមទីផ្សារនានាជាច្រើននៅក្នុងក្រុងបាត់ដំបង ដូច្នេះសូមសំណូមពរដល់អង្គភាពពាក់ព័ន្ធដូចជាមន្ទីរទេសចរណ៍ មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ជួយទប់ស្កាត់ដើម្បីជាប្រយោជន៍ ដល់ផ្នែកទេសចរណ៍ និងផ្នែកកសិកម្ម ផងដែរ។ ចំណែកលោក លន់ ប៊ុនលឿន ប្រធានសហគមន៍ព្រៃឈើភ្នំរំសាយសក់ ដែលមានល្អាងប្រជៀវភ្នំរាជទ្រព្យ បានអោយដឹងដែរថា ស្រុកបាណន់មានល្អាងប្រជៀវចំនួន០៣…