បន្ទាយមានជ័យ)៖ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តបន្ទាយ មានជ័យសហការណ៍ជាមួយ កម្លាំងអធិការ ដ្ឋានក្រុងសិរីសោភ័ណ បានចុះត្រួតពិនិត្យ ទីតាំងហាងលក់កាហ្វេចំនួន២ទីតាំង ដោយសង្ស័យមានលួចលាក់បង្កប់ល្បែងសុីសងខុសច្បាប់ ។
សមត្ថកិច្ចបានអោយដឹងថា ការចុះត្រួតពិនិត្យទីតាំងលក់កាហ្វេទាំងពីររួមមាន៖ ទីតាំងទី១នៅហាងកាហ្វេយីហោ អាហារដ្ផានភពថ្មី ដែលស្ថិតនៅភូមិ អូរអំបិល សង្កាត់ អូរអំបិល ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ម្ចាស់ទីតាំងឈ្មោះ ឡុក លឹមម៉ៅ ភេទប្រុស អាយុ ៥៦ឆ្នាំ ។
ទីតាំងទី២ ហាងកាហ្វេមួយកន្លែង ស្ថិតនៅភូមិ ខ្លាកូនចាស់ សង្កាត់ កំពង់ស្វាយ ក្រុង សិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ម្ចាស់ទីតាំងឈ្មោះ ជុំ នេន ភេទ ស្រី អាយុ ៤១ឆ្នាំ ។
សមត្ថកិច្ចបន្តថា ទីតាំងទាំងពីរកន្លែងខាងលើ កំលាំងជំនាញបានចុះត្រួតពិនិត្យ តែមិនមានល្បែងសុីសងខុសច្បាប់នោះទេ។ទោះបីជាយ៉ាងនេះក្តីកំលាំងជំនាញបានធ្វើកិច្ចសន្យា ជាមួយម្ចាស់ទីតាំងទាំងពីរខាងលើមិនអោយមានលេងល្បែងស៊ីសងខុសច្បាប់ដាច់ខាត បើរកឃើញថាមានសកម្មភាពល្បែងស៊ីសងខុសច្បាប់ នឹងចាត់ការតាមច្បាប់ ៕