(ខេត្ត​មណ្ឌល​គី​រី​ )៖ ក្រោយ​ពី​ស្ងប់ស្ងាត់​មួយរយៈ​រឿង​ក្រុម​ឈ្មួញ​រកស៊ី​ដឹក​ផល អនុផល​ព្រៃឈើ ថ្មីៗ​នេះ​ប្រភព​ព័ត៌មាន​បាន​បែកធ្លាយ​បណ្ដើរៗ​បានឲ្យដឹងថា មាន​មេ ខ្លោង​ធំៗ ជា​អ្នក​រត់ការសម្របសម្រួលមន្ត្រី នៅតាម​ដងផ្លូវ ដើម្បី​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ​ឆ្លងដែន​ទៅ​លក់ នៅ​ប្រទេស​វៀតណាម ដោយ​គេ​ស្គាល់​ច្បាស់​ថា​មាន​អ្នកសារព័ត៌មាន​មួយរូប​នៅ​ក្នុង​ស្ថានីយទូរទស្សន៍ ហង្សមាសប្រចាំខេត្តមណ្ឌលគីរី ជា​អ្នករត់​ការចាត់ចែង​ក្នុង​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​មួយ​នេះ​។​

ជាក់ស្ដែង​កាលពី​កន្លង​ទៅ​ថ្មីៗ​នេះ ក្រុម​អ្នក​យកព័ត៌មានបាន​ជួប​ប្រទះ​ឃើញ​ឡាន​សាំ​យ៉ុង​ពណ៌​.​ស​.​ចំនួន ៤ គ្រឿងដែល​មាន​ផ្លាក​លេខ ៣២៨៥, ១០៩៣.១៦២០ និង​ឡានសាំយ៉ុង​គ្មាន​ស្លាក​លេខ​ប្រមាណ​ង​ជា៥គ្រឿង ដោយ​គេ​ស្គាល់​ច្បាស់​ថា​ជា​ឡាន​របស់​មេ​ឈ្មួញ​ល្បី​ខ្លាំង​ឈ្មោះ រក្សា និង​លោកតឹប គឹមសុន មន្ត្រីសាលាក្រុងសែនមនោរម្យ ទទួលបន្ទុកការងារបរិស្ថាន ដឹកជញ្ជូន​ឈើ​ប្រភេទសុ​ក្រំ ទាំង ថ្ងៃទាំងយប់​បាន​ដោយ​រលូន ចេញពីភូមិប៊ូ​ស្រា,ភូមិ​ពូ​ជ្រៃ ម្តុំ​អូរ​ទេ ឆ្លងកាត់​ភូមិ​ស្រែ​អំប៊ូមនិង​ភូមិ​ពូ​ជ្រៃ ឃុំប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌល​គី​រី ដោយ​ឆ្លងកាត់​តាម​ក្រុង​សែន​មនោ​រម្យ ដឹក​ទាំ​ថ្ងៃ​ទាំង យប់ ក្ក្នុង១ថ្ងៃៗ​ប្រមាណ​ជា​៤​ទៅ​៥​ជើង​ឆ្ពោះទៅ​ស្រុក​អូររាំង បន្ត​ឆ្លងទៅ​ស្រុក​កកែវសី​មាយ៉ាង​រលូន​ ដោយ​ពុំ​មាន​មន្ត្រី​ជំនាញ​ណាមួយ​ហ៊ាន​ក្អក​នោះទេ ។​

បើ​យោង​តាម​ប្រភព​ព័ត៌មាន​បានឲ្យដឹង​ថា​ដោយ​មាន​បុគ្គល​ម្នាក់​ជា​អ្នកសារព័ត៌មាន​នៅក្នុង​ស្ថានីយ​ទូរ​ស្សន៍​មួយ​ប្រចាំ​នៅខេត្តមណ្ឌលគិរីជា​អ្នក​រត់ការ និង​ធ្វើ​ការ សម្របសម្រួល ក្នុង​ការបើកផ្លូវ ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ ទើប​ការ​រកស៊ី​ដឹក​ផល​អនុផល​ព្រៃឈើ​ខាងលើ​ពី​សំណាក់​ឈ្មួញ​ល្បី​ខ្លាំង​ឈ្មោះ រក្សា និង​ឈ្មោះតឹប គឹមសុន ទៅ​បាន​ដោយ​រលូន​បែបនេះ​។ តើ​បុគ្គល​ដែល​ជា​ភ្នាក់ងារ​សារព័ត៌មាន​នៅ​ក្នុង​ស្ថានីយ​ទូរទស្សន៍​ខាងលើ​នោះ ធ្វើ​ខុស​ពី​ក្រមសីលធម៌​វិជ្ជាជីវៈ អ្នកសារព័ត៌មាន​ដែឬ​ទេ​?​ហើយ​តើ​ខាង​ស្ថាន​ប័ន​ទូរ​ស្សន៍​ហង្សមាសនោះ​បាន​ដឹង​ដែរ​ឬទេ​ថា​ មាន​ភ្នាក់ងារ​របស់​ខ្លួន​ធ្វើ​បែប​ហ្នឹង ?​។​

ចំណែក​សមត្ថកិច្ច​តាម​ដងផ្លូវ​និងជំនាញ​ពិសេសលោក ស៊ិន សត្ថា ប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវ សីមានិង​មន្ត្រី​កម្លាំងកងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែល​ទទួល​ទិស​បង្ក្រាបបាន​ដឹង​ដែរ​ឬ​យ៉ាងណា ឬុ​មួយ​សង្ស័យ​ត្រូវ​ថ្នាំ​សណ្តំរ​អស់ហើយទើបគ្មានវិធានការ​ទប់ ស្កាត់​ឬ​បង្ក្រាប​ទាល់តែសោះ បានជា​បណ្តែតបណ្តោយ​ឱ្យ​ក្រុម​ឧក្រិដ្ឋកម្ម​ព្រៃឈើ​រកស៊ី​បាន​ដោយ​រលូន​និង​ដឹកឈើ​បាន​ជា​រៀងរាល់ថ្ងៃ​។

ពលរដ្ឋ​លើកឡើងថា ឱ្យ​សមត្ថកិច្ច​និង​ជំនាញ​បង្ក្រាប​ម្តេច​នឹង​កើត បើ​សមត្ថកិច្ច​និង​ជំនាញងាប់​ត្រគៀក​ងាក​មិន​រួច​ដោយសារតែ​មាន​បុគ្គល​ម្នាក់​ជា​អ្នកសារព័ត៌មាន​នៅក្នុង​ស្ថានីយ​ទូរទស្សន៍​មួយ​ប្រចាំ​នៅ​តំបន់​នោះ បាន​ចេញ​មុខ​រត់ការ ឱ្យ​មេ​ឈ្មួញ​ល្បី​ខ្លាំង​ឈ្មោះ រក្សា និង​ឈ្មោះ សុន នោះ​ទៅ​ហើយ​នឹង​។ ទង្វើខាងលើ​របស់​អ្នក សារព័ត៌មាន​ធ្វើ សរ​បញ្ជាក់​ឱ្យឃើញថា កំពុងតែ​កាង​ឱ្យ​មេ​ឈ្មួញ​ពេញទំហឹង​តែម្តង​ពោលគឺ​ដាច់​ក្បាល​ចោល​។​

​កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៤​ក្រុម​ការងារ​បាន​ធ្វើ​សេចក្តីរាយការណ៍​អះអាងថា មាន​មេ​ឈ្មួញ​ល្បី​ខ្លាំង​ឈ្មោះ រក្សា និងតឹប គឹមសុន កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ​ពី ភូមិប៊ូ​ស្រា ឆ្លងកាត់​ភូមិ​ស្រែ​អំពូ​ម និង​ភូមិ​ពូ​ជ្រៃ ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា និង​ឆ្លងកាត់​តាម​ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី ឆ្ពោះ​ទៅ​ស្រុក​អូររាំង បន្ត​ទៅ​ស្រុក​កែវ​សី​ម៉ា ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រក​ឡា​ប៉ា​ខេ និង​ច្រករបៀង​ផ្សេងៗ​យ៉ាង​អនាធិបតេយ្យ​។ បើ​តាម​មតិ​រិះគន់ បានឲ្យដឹង​ថា​លោក សារ ផល្លា មេ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ ច្រក​ឡា​ប៉ា​ខេ ជា​អ្នក​មាន​សិទ្ធ​ធំជាងគេ​ក្នុងការ បើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម​ដោយ​រលូនដែល​គេ​សង្ស័យថា មាន​ការប្រព្រឹត្ត​អំពើពុករលួយ លក្ខណៈ​ជា​ប្រព័ន្ធ ជាមួយ​ក្រុម​ឈ្មួញ​អ្នកមាន​លុយ និង​មាន​អំណាច មាន​ឥទ្ធិពលពូកែ​ខាង​អន្តរាគមន៍​បែកផ្សែង ហើយ​សមត្ថកិច្ច​ ល្មមៗ​ក្នុង​ខេត្ត​មណ្ឌលគិរី ភ័យ​ខ្លាច​មិន​ហ៊ាន​ប៉ះពាល់​ពួកគេ​ឡើយ​។

មតិ​រិះគន់​ក្នុងន័យ​ស្ថាបនា បាន​លើកឡើង​ថា លោក ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី បើ​មិន​មាន​ការពាក់ព័ន្ធ គួ​មាន​វិធានការ​បង្ក្រាប​ទាន់ពេលវេលា បើ​ពុំនោះ​ទេ ព្រៃឈើ​ប្រឈម​ទៅ​នឹង​ការ​សេចក្តី​វិនាស ជៀស​មិន​ផុត​ឡើយ​។

​ពាក់ព័ន្ធ​នឹង​ព័ត៌មានេះ អង្គភាព​សារព័ត៌មាន​យើង មិន ទាន់​អាច​សុំ​ការពន្យល់​ណាមួយ​ពី លោកថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី ក៏ដូចជាលោកឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនិង លោកស៊ិន សត្ថា នាយក​ដែន​កែវ​សី​មា,មន្ត្រី​ជំនាញ​តាម​ដងផ្លូវ​ទទួល​ទិស​កងរាជអាវុធហត្ថ ក៏ដូចជា​សមត្ថនកិច្ច​ពាក់ព័ន្ធផ​ង​ដែរនោះ​.?

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed