( ខេត្តកំពង់ចាម) ៖ព្រឹកថ្ងៃព្រហស្បតិ៍ ៦ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន​ខេត្ត បានអញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ២៦​ មិថុនា​ ២០២៤​ ក្នុងខេត្តកំពង់ចាម។

ក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានលើកឡើងថា បញ្ហាគ្រឿងញៀនជាបញ្ហារួម ដែលយើងត្រូវចូលរួមទាំងអស់គ្នា ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់។

លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា និងមិនមានការយោគយល់ និងលើកលែង ជាដាច់ខាតចំពោះករណីល្មើសមួយនេះ ។ ផ្ទុយទៅវិញលោកនឹងចាត់វិធានការយ៉ាងតឹងរឹងបំផុតចំពោះបុគ្គលដែលមានសមត្ថកិច្ចណា លូកដៃចូលអន្តរាគមន៍ក្នុងបទល្មើសគ្រឿងញៀននេះ។

គួរបញ្ជាក់ថា គ្រឿងញៀនដែលត្រូវបានដុតបំផ្លាញនាពេលនេះមាន ចំនួនជាង​ 3,7kg ដែលប្រព្រឹត្តទៅនៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed