Category: ព័ត៌មានសង្គម

អគ្គិភ័យមួយ​កើតឡើងនៅចំណុចផ្ទះវីឡាលេខ ២៣៩ សង្កាត់ច្រាំងចំរះ ខណ្ឌឫស្សីកែវទាំងកណ្ដាលថ្ងៃ

ភ្នំពេញ÷នៅវេលាម៉ោង១៣និង៣៥នាទីរសៀល ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុចផ្ទះលេខ ២៣៩ សង្កាត់ច្រាំងចំរះ ខណ្ឌឫស្សីកែវ។ ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះផ្ទះ១០ម៉ែត្រ x ១២ម៉ែត្រ ក្នុងនោះខូចខាតបន្ទប់ជាន់ទី២ ចំនួន០១បន្ទប់ រួមមានគ្រែ ចំនួន០១, ពូក ចំនួន០១ និងសម្ភារប្រើប្រាស់មួយចំនួនទៀត ហើយពុំបណ្តាលឲ្យឆេះរាលដល់អ្នកក្បែរខាងឡើយ។ នៅវេលាម៉ោង១៣:៤៥នាទីរសៀល ថ្ងៃទីខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ អគ្គិភ័យ ចំនួន ០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន…

ប្រជាពលរដ្ឋសង្កាត់បាវិតមិនពេញចិត្តចំពោះសកម្មភាពនៃការជីករណ្ដៅនិងដឹកអាចម៍ដីលក់ របស់ក្រុមលោក ដឿកអាងខ្លួនជាមន្ត្រីយោធា

រថយន្តដឹកដីច្រើនគ្រឿង កំពុងបំផ្លាញផ្លូវនៅក្នុងភូមិ សាស្ត្រសង្កាត់បាវិត និងតំបន់ជិតខាង នៃក្រុងបាវិតខេត្តស្វាយរៀង ក្រោមការចាត់ចែងរបស់លោកដឿក មន្ត្រីយោធាពាក់ផ្កាយ១។ ការជីកកកាយយកអាចម៍ដីខុសបទដ្ឋានបច្ចេកទេស ធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់នោះមានកង្វល់ ជាពិសេសបានបន្លំជីកចូលយកអាចម៍ ដីពីស្រែរបស់ប្រជាពលរដ្ឋថែមទៀតផង។ ប្រជាពលរដ្ឋស្នើររកអន្តរាគមន៍ពីរដ្ឋបាលខេត្តស្វាយរៀង និងស្ថាប័នជំនាញពិនិត្យមើលករណីនេះផង។ ប្រជាពលរដ្ឋនៅសង្កាត់បាវិតបានឲ្យដឹងថា លោក ដឿក មន្ត្រីយោធាពាក់ផ្កាយ១ ឃុបឃិតគ្នាជាប្រព័ន្ធជាមួយថ្នាក់ដឹកនាំក្រុងបាវិត បាននិងកំពុងកាយដីព្រែក ដោយយកលេសថា ស្តារព្រែកនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ជាប់ព្រំដែនប្រទេសវៀតណាមហើយយកអាចម៍ដីលក់ទៅឲ្យឈ្មួញឯកជនដែលប្រការ នេះគឺជាការធ្វើជាអាជីវកម្មសុទ្ធសាធដោយទំនងជាមាន ការពាក់ព័ន្ធជាមួយអភិបាលរងក្រុងបាវិតនោះផងដែរ។ សកម្មភាពដែលកំពុងធ្វើនេះ ញ៉ាំងឲ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត ពីព្រោះរថយន្តដឹកដីទាំងនោះបើកល្បឿនលឿន…

ល្បែងស៊ីសងគ្រប់ប្រភេទនិងជល់មាន់នៅក្បែរផ្ទះចៅហ្វាយស្រុកពេជ្រាដាតំបន់ប៊ូស្រាដំណើរការយ៉ាងសប្បាយរីករាយ

កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ សង្វៀនល្បែងស៊ីសងរបស់លោកសារ៉ូម៉ាន់ នៅទីប្រជុំជនប៊ូស្រា បានបើកលេងជាចំហយ៉ាងសប្បាយរីករាយ ក៏ព្រោះតែមានការចូលរួមកម្សាន្តសប្បាយពីលោកអភិបាលស្រុក។ តាមទម្លាប់លោកអភិបាលស្រុក គាត់ចូលចិត្តលេងល្បែងស៊ីសងខ្លាំងណាស់។ បើមិនបានចូលកម្សាន្តសប្បាយគឺហាក់ដូចជាមិននៅសុខក្នុងខ្លួនសោះ។ ដូច្នេះ ចាញ់ឬឈ្នះសម្រាប់លោកវណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដាគឺជារឿងធម្មតា។ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ល្បែងស៊ីសងជាអំពើខុសច្បាប់ ត្រូវបានបើកលេងយ៉ាងគគ្រឹកគគ្រេង ក្នុងមូលដ្ឋានឃុំប៊ូស្រា ស្រុកពេជ្រាដាខេត្តមណ្ឌលគិរី។ បើគេស្រមៃមើលទៅ វាហាក់ដូចជាពិធីបុណ្យបញ្ចុះសីមាមួយ ដែលមានល្បែងស៊ីសងគ្រប់ប្រភេទដូចជា យូគី, អាប៉ោង,ជល់មាន់អនឡាញនិងជល់មាន់រស់លើដី..និងល្បែងស៊ីសងជាច្រើនទៀត។ អ្នកភូមិខ្សិបថា ជាចំណង់ចំណូលចិត្តរបស់លោកវណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា..ផងដែរ ។ រីឯថៅកែសង្វៀនអ្នកម៉ៅផ្ដាច់ល្បែងទាំង អស់នេះគឺលោកសារ៉ូ ម៉ាន់…

នគរបាលខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យពីរនាក់ដែលតែងតែធ្វើសកម្មភាពកាត់ខ្សែភ្លើងពេលយប់

ខេត្តបាត់ដំបង÷ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលទៅលើនីតិវិធីពីលោកកែវ សុជាតិ ព្រះ រាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោក វរសេនីយ៍ឯក ចៀក ថានិន នាយការិយា ល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៅថ្ងៃទី៣ ខែ វិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោង ០០និង១១…

អំពើហិង្សាបង្កឡើងដោយចិន១ហ្វូងដល់បន្ទប់ស្នាក់នៅរបស់ចិនម្នាក់ប្រមូលយកលុយជិត ៥ ម៉ឺនដុល្លារ,ជនរង គ្រោះរំពឹងលើតុលាការខេត្តពោធិ៍សាត់ថាបានយុត្តិធម៌នឹងឃើញប្រាក់វិញ

ខេត្តពោធិ៍សាត់÷ អំពើហិង្សាមួយរវាងជនជាតិចិនមួយហ្វូងទៅលើជនជាតិចិនម្នាក់កាលពីថ្ងៃទី០២ ខែ វិច្ឆិកា ឆ្នាំ ២០២៤ វេលាចន្លោះម៉ោង១ នៅការដ្ឋានបូមខ្សាច់មួយកន្លែង ស្ថិតនៅក្នុងភូមិព្រែកបីឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មើលទៅហាក់ដូចជាស្រុកទេសគ្មានច្បាប់ទម្លាប់។ យ៉ាងណាក៏ដោយភាគីជនរង គ្រោះរំពឹងទៅលើស្ថាប័នតុលាការខេត្តពោធិ៍សាត់ថា នឹងផ្ដល់យុត្តិធម៌ជូនខ្លួនគាត់ ជាពិសេសបញ្ហាដែលបាត់បង់លុយកាក់។ ក្នុងហេតុការណ៍នោះ បណ្ដាលឱ្យបុរសជនជាតិចិនម្នាក់ ឈ្មោះ ឈឹន ឆីនកាំង ( 陈庆钢 ) ភាគីជនរងគ្រោះដែលជាអាជីវករ បានរងរបួស មានស្នាមជាំពេញខ្លួន ហើយត្រូវបាននាំទៅសង្គ្រោះ និងពិនិត្យសុខភាព នៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ។…

កុំដាក់វត្ថុរាយប៉ាយលើផ្លូវថ្នល់ ដាក់តាំងសម្ភារ ឬស្លាកសញ្ញាផ្សេងៗធ្វើឱ្យបាំងភ្នែកអ្នកបើកបរ ឬបង្កឧបសគ្គដល់អ្នកថ្មើរជើងក្នុងការធ្វើដំណើរ

យោងតាមច្បាប់ស្តីពីផ្លូវថ្នល់មាត្រា៦៧ បានចែងថា៖ ជនណាដែលធ្វើឱ្យផ្លូវថ្នល់រអិល ស្អិត ចាក់គំនរសំណង់ពង្រាយលើផ្លូវថ្នល់ ឬដាក់សម្ភារវត្ថុរាយប៉ាយលើផ្លូវថ្នល់ និងដាក់តាំងសម្ភារ ឬស្លាកសញ្ញាផ្សេងៗធ្វើឱ្យបាំងភ្នែកអ្នកបើកបរ ឬបង្កឧបសគ្គ ដល់អ្នកថ្មើរជើងក្នុងការធ្វើដំណើរ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ៥០ ០០០(ប្រាំម៉ឺន)រៀល ។ ក្នុងករណីដែលទទួលរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តល្មើសទៀត ត្រូវពិន័យអន្តរការណ៍ជាប្រាក់ទ្វេដង។ ការចូលរួមគោរពច្បាប់ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ដើម្បីការពារផ្លូវថ្នល់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវ៕

កុំឲ្យមានការលួចបន្លំ៖ មន្ត្រីជំនាញ ចុះដាក់ជញ្ជីងសុវត្ថិភាពនៅតាមផ្សារនានាក្នុងខេត្តកំពង់ចាម ដើម្បីរក្សាតម្លាភាពរវាងក្រុមអាជីវករ និងប្រជាពលរដ្ឋ

ខេត្តកំពង់ចាម÷ដើម្បីរក្សាតម្លាភាពរវាងក្រុមអាជីវករ អ្នកលក់ដូរទំនិញ ជាមួយ នឹងប្រជាពលរដ្ឋដែលជាអ្នកទិញទំនិញផ្សេងៗ ឱ្យជៀសផុតពីការបន្លំភ្នែកជញ្ជីង មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៏ ខេត្តកំពង់ចាម ដឹកនាំដោយលោក ពូន រុន ប្រធានមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ចាម សហការនឹងអាជ្ញាធរស្រុក និងសមត្ថកិច្ចពាក់ព័ន្ធបានចុះបំពាក់ជញ្ជីងគំរូចំនួន ៣ទីតាំងផ្សេងគ្នា ក្នុងផ្សារកំពង់ចាម គឺផ្សារព្រែកដំបូក ស្រុកស្រីសន្ធរ,ផ្សារផ្អាវ ស្រុកបាធាយ និងផ្សារភ្នំ ស្រុកកំពង់សៀម ។ លោក…

ចៅក្រមសើបសួរសម្រេចដោះលែងបុរសម្នាក់ចេញពីពន្ធនាគារ ក្រោយចាប់ និងឃុំខ្លួនពាក់ព័ន្ធបណ្ដឹងរឿងឆ្កែ១ក្បាល

ភ្នំពេញ៖ ចៅក្រមសើ បសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ បានសម្រេចដោះលែងបុរសម្នាក់ចេញពីពន្ធនាគារ ក្រោយចាប់ និងឃុំខ្លួន បន្ទាប់ពីរងបណ្ដឹងពីស្ដ្រីម្នាក់ពាក់ព័ន្ធករណីចាប់ឆ្កែចិញ្ចឹម១ក្បាល។ សំណុំរឿងមួយនេះ ទាំងស្ថាប័ននគរបាល និងតុលាការ ក៏ត្រូវបានមហាជនយកធ្វើ ជាប្រធានបទជជែកគ្នាពេញបណ្ដាញសង្គមផងដែររ។ យ៉ាងណាក៏ដោយទាំងស្ថាប័នតុលាការនិងនគរបាលមិនទាន់បានឃើញចេញសេចក្តីប្រកាសព័ត៌មានឆ្លើយតបចំពោះបញ្ហានេះនៅឡើយ។ គួរបញ្ជាក់ថា ដើមចមនៃបណ្ដឹង រហូតឈានដល់ការចាប់ និងឃុំខ្លួនបុរសខាងលើនេះ ត្រូវបានគេបញ្ជាក់ថា បុរសខាងលើ និងដើមបណ្ដឹងជាមនុស្សស្គាល់គ្នា ពោលចុងចម្លើយជាកូនចៅធ្វើការងារជាកម្មករឲ្យដើមបណ្ដឹង ដែលគេដឹងថាមានប្ដីជាជនជាតិចិន។ រឿងរ៉ាវដែលត្រូវគេចែកចាយតាមបណ្ដាញសង្គមនេះ បានឲ្យដឹងថា ស្ដ្រីដើមបណ្ដឹងមិនបានបើកលុយថ្លៃធ្វើការដោយកម្លាំងពលកម្មជាអ្នកបើកបររថយន្ដ ចំនួន៦០…

ថៅកែទឹកភ្លៀងនៅភ្នំពេញវិនិយោគរាប់សិបលានដុល្លារប្រែក្លាយទៅជាល្បែងអនឡាញដ៏ធំ

បើទោះជារដូវចុងទឹកភ្លៀងក៏ដោយ ក៏ដំណើរការល្បែង ភ្នាល់ទឹកភ្លៀងនៅភ្នំពេញដែល១ ថ្ងៃៗ ប្រមូលបានប្រាក់រាប់សែនដុល្លារ ពេលនេះបានវិនិយោគឱ្យទៅជាល្បែងអនឡាញ ១ប្រភេទដែលមានទុនរាប់សិបលានដុល្លារ។ យ៉ាងណាក៏ដោយសព្វថ្ងៃនេះ គេអាចរកចំណូលបានពីប្រភេទល្បែងផ្ដល់ទឹកភ្លៀងតាមអនឡាញខ្ទង់សិបម៉ឺនដុល្លារក្នុង១ថ្ងៃៗ។ គេមិនដឹងថា តើក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹងអំពីបញ្ហាល្បែងភ្នាល់ទឹកភ្លៀងក្លាយ ទៅជាល្បែងអនឡាញដ៏ធំមួយ នៅកណ្ដាលក្រុងភ្នំពេញនេះដែរឬយ៉ាងណានោះទេ? បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា អ្នកចាក់ភ្នាល់ល្បែងទឹកភ្លៀងមិនបាច់ចំណាយការទាក់ទងតាមប្រព័ន្ធទូរសព្ទឬក៏អាយកូម ដូចពេលមុនៗទេ គឺគេអាចចូលឆែកតាមប្រព័ន្ធអ៊ីនធឺណិតបានដោយស្រួល។ គេអាចចាក់ភ្នាល់ដូចល្បែងស៊ីសងអនឡាញដទៃទៀត ដែលមានមេធំនៅកណ្ដាលក្រុងភ្នំពេញនេះតែម្ដង។ បើតាមប្រភពបានឲ្យដឹងថា ក្រៅពីល្បែងទឹកភ្លៀងភ្នាល់តាមអនឡាញដែលមានការអាប់ដេតជាថ្មីនោះ ក៏មានប្រភេទល្បែងស៊ីសងផ្សេងទៀតរបស់ថៅកែតែមួយបានដំណើរ ការព្រមគ្នានៅលើទីតាំងតែមួយនោះដែរ។ ប្រភពព័ត៌មានបានរាយការណ៍ថា វាមិនមែនជាល្បែងស៊ី សងកំប៉ិកកំប៉ុកដូចអាជ្ញាធរបានដឹងឮ កាលពីពេលមុននោះឡើយ។ មុនៗអ្នកលេងល្បែងស៊ីសងទឹកភ្លៀងនាំគ្នាទៅអង្គុយសំកុកនៅពហុកីឡដ្ឋានជាតិអូឡាំពិកនិងចាក់ភ្នាល់តាមទូរសព្ទឬប្រព័ន្ធអាយកូម។ ប៉ុន្តែដោយសារប្រព័ន្ធបច្ចេកវិជ្ជាមានការវិវត្តន៍…

You missed