យោងតាមច្បាប់ស្តីពីផ្លូវថ្នល់មាត្រា៦៧ បានចែងថា៖ ជនណាដែលធ្វើឱ្យផ្លូវថ្នល់រអិល ស្អិត ចាក់គំនរសំណង់ពង្រាយលើផ្លូវថ្នល់ ឬដាក់សម្ភារវត្ថុរាយប៉ាយលើផ្លូវថ្នល់ និងដាក់តាំងសម្ភារ ឬស្លាកសញ្ញាផ្សេងៗធ្វើឱ្យបាំងភ្នែកអ្នកបើកបរ ឬបង្កឧបសគ្គ ដល់អ្នកថ្មើរជើងក្នុងការធ្វើដំណើរ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ៥០ ០០០(ប្រាំម៉ឺន)រៀល ។ ក្នុងករណីដែលទទួលរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តល្មើសទៀត ត្រូវពិន័យអន្តរការណ៍ជាប្រាក់ទ្វេដង។

ការចូលរួមគោរពច្បាប់ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ដើម្បីការពារផ្លូវថ្នល់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed