(ខេត្តតាកែវ) ៖ នៅរសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី បានអញ្ជើញចុះជួបសំណេះសំណាល​ សួរសុខទុក្ខ និង​ចុះពិនិត្យ មើលការដាំដុះបន្លែក្នុងផ្ទះសំណាញ់របស់បងប្អូនប្រជាកសិករក្នុងសហកមន៍កសិកម្មទំនេីប បន្លែផ្ទះសំណាញ់ត្រាំកក់​ ក្នុងនោះ​មានបន្លែដូចជា៖​ ស្ពៃក្រញ៉ាញ់​ ស្ពៃតឿ​ ស្ពៃចង្កឹះ​ សាលាដ​ និងប៉េងប៉ោះ​ ជាដើម ដែលមានមូលដ្ឋាន នៅឃុំត្រពាំងចក​ ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ​។

ជាមួយ​នេះ​ ឯកឧត្តម​បណ្ឌិត​ប្រតិភូ​ បានជំរុញឲ្យបង ប្អូនប្រជាកសិកររៀបចំផែនការដាំដុះ​ដេីម្បីឆ្លេីយតបតាម តម្រូវការទីផ្សារ​ និងរដូវកាល​ ដោយត្រូវខិតខំដាំដុះទៅ តាមបច្ចេកទេស​កសិកម្ម​បន្លែ​ក្នុងផ្ទះ​សំណាញ់​ ដេីម្បីទទួលបានលទ្ធផលល្អ​ និង​គាំទ្រ​ពី​អ្នក​ប្រើប្រាស់​៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed