ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤៖
ខ្យល់មូសុងឦសាននៅតែមានឥទ្ធិពលខ្លាំង ខណៈសម្ពាធទាបដែលគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជាបានថយឥទ្ធិពល។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤
ACU បង្ហាញជំនួញឥទ្ធិពលនៅខេត្តកំពង់ឆ្នាំងដោះដូរដីពន្ធនាគារ ចាស់សាងសង់ពន្ធនាគារថ្មីជាប្រព័ន្ធនៃក្រុមគ្រូមាលី សាម៉េត
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយបានបង្ហាញអំពីប្រព័ន្ធការរៀបចំប្រព្រឹត្តនៅក្នុងការដោះដូរពន្ធនាគារនៅខេត្តកំពង់ឆ្នាំងដែលពាក់ព័ន្ធជាមួយឧកញ៉ាអ៊ុត ធី,មួង ឃីម, ដួង តារា, លី សាម៉េត ប្រើឥទ្ធិពលមកលើរដ្ឋបាលខេត្តកំពង់ឆ្នាំង ដោយយល់ព្រមតាមដំណោះស្រាយរបស់ ដួង តារា។ គូបញ្ជាក់ថា ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព) នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានបើកកិច្ចប្រជុំ លើកទី៤១ អាណត្តិទី៣ ក្រោមវត្តមានលោក តុប សំ, សម្តេច កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុប្រធាន…
មន្រ្តីដែនជម្រកសត្វព្រៃស្រែពក-ណាមលៀរ ក្រុមសិក្សាស្រាវជ្រាវ ជីវៈចម្រុះប្រទះឃើញប្រភេទសត្វផ្សេងៗ
ខេត្តមណ្ឌលគិរី÷មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃស្រែពក-ណាមលៀរ ក្រុមសិក្សាស្រាវជ្រាវ ជីវៈចម្រុះបានទៅសិក្សាសត្វក្រពើនៅតាមដងទន្លេស្រែពក ដែលមានសមាជិកចូលរួមមាន មន្រ្តីឧទ្យានុរក្ស០៣នាក់ ភ្នាក់ងារស្រាវជ្រាវ០៧នាក់ សហគមន៍ ២នាក់ អ្នកបើកទូក០១នាក់ សរុបចំនួន ១៣នាក់ ។ ជាលទ្ធផលមានខាងក្រោម៖ -ត្រង់ចំណុចកោះទេនបានឃើញស្វាព្រាមចំនួន១០ក្បាល លេខនិយាមកា ៧៥៦៩៦២,១៤៥៥៦៩៩ -ត្រង់ចំណុចតានីបានឃើញស្វាព្រាមចំនួន២១ក្បាលលេខ និយាមកា៧៥៨៥៧០,១៤៥៤៩៤៣ -ត្រង់ចំណុចអន្លង់ក្របីបានឃើញត្រដកតូចចំនួន១ក្បាលលេខ និយាមកា761477, 1451498៧៦១៤៧៧,១៤៥១៤៩៨ -ត្រង់ចំណុចអូរសាសបានឃើញស្វាស្រូវចំនួន៧ក្បាលលេខនិយាមកា ៧៦២៧៩១,១៤៤៩២០៤ -ត្រង់ចំណុចក្បាលសួយបានឆ្លុះឃើញកូនក្រពើចំនួន៣ក្បាល លេខនិយាមកា៧៦២៤៣៧,១៤៥០១២៥ ចំណុចទីតាំងខាងលើស្ថិតនៅភូមិកោះម្យើលលើ ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ៕
អបអរសាទរ ខួបលើកទី៨ ចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ជាខួប៨ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។ ចាប៉ីដងវែងរបស់កម្ពុជា ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ ចាប៉ីដងវែង ជាឧបករណ៍តន្ត្រីវ័យចំណាស់មួយរបស់កម្ពុជា ដែលជាឧបករណ៍ដែលមានឆ្លាក់ នៅជញ្ជាំងប្រាសាទ អង្គរវត្តផងដែរ។ ចាប៉ីអាចលេងបានមានអមជាមួយបទចម្រៀង ព្រមទាំងអាចច្នៃប្រឌិត និងបង្កើតបទថ្មីៗដោយខ្លួនឯងទៀតផង។ បទចម្រៀងចាប៉ីជាទូទៅរៀបរាប់អំពីរឿងបុរាណ ឬរឿងអប់រំខ្លីៗ ដល់ប្រជាជនពីគុណធម៌ និងវប្បធម៌ជាដើម៕
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំក្របខណ្ឌលេខាធិការដ្ឋានគ.វ.រ. ដើម្បីពិភាក្សាលើសេចក្តីព្រាងសារាចរ ស្តីពីការកំណត់ និងការអនុវត្តមុខងារនៅតាមក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
(ភ្នំពេញ)៖កាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. កំពុងអញ្ជើញដឹកនាំកិច្ចប្រជុំរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា(គ.វ.រ.) ដើម្បីពិភាក្សាលើសេចក្តីព្រាងសារាចរ ស្តីពីការកំណត់ និងការអនុវត្តមុខងារនៅតាមក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ នៅសាលសហសិក្សានៃសាលាភូមិន្ទរដ្ឋបាល។ កិច្ចប្រជុំនាពេលនេះ មានការអញ្ជើញចូលរួម ពីលោក លោកស្រីថ្នាក់ដឹកនាំជាន់ខ្ពស់ជារដ្ឋមន្ត្រី ប្រធានស្ថាប័ន រដ្ឋលេខាធិការប្រចាំការ លោក លោកស្រីតំណាងក្រសួង ស្ថាប័នដែលជាអនុប្រធាន និងសមាជិកនៃលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧…
ត្បិតឆ្នាំនេះជួបឧបសគ្គដង្កូវហ្វូងចុះស៊ីបំផ្លាញស្រែក្នុងស្រុកមួយចំនួន ប៉ុន្តទិន្នផលស្រូវនូវតែទទួលបានគូជាទីគាប់ចិត្ត
ខេត្តកំពង់ស្ពឺ៖ លោកបណ្ឌិត អភិបាលខេត្ត បានមានប្រសាសន៍ថា៖ វិស័យកសិកម្មផ្ដោតទៅលើស្រូវអង្ករនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ និងបានផ្តល់ការលើកទឹកចិត្តគ្រប់ប្រភេទផ្នែកពន្ធដារដល់សហគមន៍កសិកម្ម រោងម៉ាស៊ីនកិនស្រូវ និងការនាំចេញអង្ករ។ ទន្ទឹមនេះការនាំចូលបរិក្ខាកសិកម្ម និងគ្រឿងចក្រសម្រាប់ដំណើរការម៉ាស៊ីនកិនស្រូវក៏ត្រូវបានលើកលែង សម្តេចក៏បាន នឹងកំពុងពង្រីកវិសាលភាព និងធ្វើពិពិធកម្មទីផ្សារស្រូវអង្កររបស់កម្ពុជា ដោយបានបន្តចែកចាយ និងនាំចេញទៅកាន់ទីផ្សារពិភពលោក។ ក្នុងន័យនេះលោកបណ្ឌិតបានជំរុញលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ឱ្យនាំគ្នាងាគមកដាំដុះស្រូវពូជសែនក្រអូបឡើងវិញ ព្រោះពូជស្រូវនេះមានទីផ្សារល្អ និងមានតំលៃខ្ពស់។ ឆ្លៀតក្នុងឱកាសនោះដែរឯកលោកបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្ត ក៏បានក្រើនរំឭកបន្ថែមផងដែរ ដោយឱ្យបងប្អូនប្រជាពលរដ្ឋបន្ថែមការដាំដុះបន្លែសុវត្ថិភាព បច្ចុប្បន្នទីផ្សារបន្លែបាន និងកំពុងទទួលបានការចាប់អារម្មណ៍…
អាជ្ញាធរខេត្តមណ្ឌលគិរី ជម្រុញដល់មហាជនចូលរួមថែរក្សាអនាម័យដេីម្បីភូមិឋានស្អាត សង្គមបៃតង និងបរិស្ថានចីរភាព
ខេត្តមណ្ឌលគិរី ៖ រដ្ឋបាលខេត្តមណ្ឌលគិរីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ ភូមិឋានស្អាត សង្គមបៃតង បរិស្ថានចីរភាព ដោយមានការ ចូលរួមពីលោក ងិន សុវិមាន អភិបាលរងខេត្ត,លោកស្រី វិន ស៊ីធួន តំណាងសមាគមកាយឬទ្ឋិនារីកម្ពុជា ខេត្តមណ្ឌលគិរី និងចូលរួមពីលោកប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុ សិស្ស យុវជនកាកបាទក្រហមកម្ពុជាខេត្ត យុវជនកាយឬទ្ឋិខេត្ត…
ក្រសួងបរិស្ថានបើកសិក្ខាសាលាស្តីពី «ការងារអធិការកិច្ចរបស់ក្រសួងបរិស្ថាន»
ភ្នំពេញ÷ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ និងជាតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញបើកសិក្ខាសាលាស្តីពី «ការងារអធិការកិច្ចរបស់ក្រសួងបរិស្ថាន» និងមានការអញ្ជើញចូលរួមពីឯកឧត្ដម កែវ សុភគ៌ អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងបរិស្ថាន ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានអង្គភាពចំណុះទីស្តីការក្រសួងបរិស្ថានជាច្រើនរូបចូលរួម នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការលើកឡើងថា ការងារអធិការកិច្ចនិងអភិបាលកិច្ចល្អ…