Category: ព័ត៌មានសង្គម

ល្បែងស៊ីសងមាន់ជល់អនឡាញរីកកាន់តែច្រើនក្នុងក្រុងបាត់ដំបង ខណៈដែលអធិការនគរបាលធ្វើមិនដឹង

ល្បែងស៊ីសងតាមអ៊ីនធឺណិតជាច្រើនកន្លែង កំពុងរីកដុះដាលគ្រប់ច្រកល្ហកនៅក្រុងបាត់ដំបង។ ប្រជាពលរដ្ឋឆ្ងល់ថា តើល្បែងស៊ីសងទាំងនោះមានបារមីឬ បានជា មន្ត្រីមានសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងមើលមិន ឃើញ។ ប្រជាពលរដ្ឋសំណូមពរឲ្យលោកស្នងការនគរបាលខេត្តបាត់ដំបងដាស់តឿនលោកពេជ្រ សារ៉ែនអធិការនគរបាលក្រុងបាត់ដំបង បង្ក្រាបល្បែងស៊ីសង តាមអ៊ីនធឺណិតទាំងនោះផង។ ប្រជាពលរដ្ឋនៅក្រុងបាត់ដំបងបាននិយាយនៅតាមតុកាហ្វេថា ករណីមាន់ជល់តាមប្រព័ន្ធអ៊ីនធឺណិតជាច្រើនកន្លែង សង្ស័យតែលោក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបងទទួលបានលាបសក្ការៈ ទើបធ្វើជាមើលមិន ឃើញបណ្ដោយឲ្យបនល្បែងខុសច្បាប់ទាំងនេះរីកព្រោងព្រាត។ ប្រជាពលរដ្ឋបាននិយាយថា ជាក់ស្ដែងទីតាំងល្បែងនៅផ្ទះបងអេផ្លូវ១០៤ក្រោយ៧៣ដូរលុយភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង ដំណើរការជាចំហ។ ពលរដ្ឋកត់សម្គាល់ថា ទីតាំងល្បែងអ៊ីនធឺណិតជល់មាន់មួយចំនួន ដែលរងការបង្ក្រាបក៏ព្រោះតែមិនបានផ្ដល់លាបសក្ការៈឲ្យសមត្ថកិច្ច? ពលរដ្ឋសង្ឃឹមថា ឧត្តមសេនីយ៍ទោ ដាញ់អេង…

យុវជនម្នាក់ខឹងសង្សារមិនឆ្លើយតបបានទូរសព្ទ ក៏ផ្ញើរូបភាពនាងអាសអាភាសទៅឪពុកទីបំផុតជាប់ខ្នោះ

ខេត្តកណ្តាល ៖ ស្នេហាយុវវ័យដែលផ្ដើមចេញ ពីការលេងឆាតតាមfacebook ក៏ក្លាយជាស្នេហាលួចលាក់ធ្លាប់ស្ម័គ្ររួមមេត្រីជាច្រើនដង តែមួយរយៈចុងក្រោយនេះខឹងខាងស្រីបិទទូរសព្ទ័មិនតបស្តី ភាគីខាងប្រុសក្លាយជាជនសង្ស័យដោយបានផលិតនិងចែកចែកចាយរូបភាពអាសអាភាសឱ្យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ ករណីចែកចាយរូបភាពអាសអាភាសខាងលើ កើតនៅវេលាម៉ោង១៩និង ៥០នាទីថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២៤ នៅចំណុចភូមិព្រែករាំង ឃុំទឹកវឹល ស្រុកស្អាង ខេត្ត កណ្តាល ហើយត្រូវឳពុកស្ត្រីរងគ្រោះដាក់ពាក្យបណ្តឹងសមត្ថកិច្ច ឈានទៅឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង ១១និង០៥នាទី ថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៤នៅចំណុច ស្ពានទី១៦ ស្ថិតក្នុងភូមិព្រែកតាវ៉ា ឃុំទឹកវឹល ស្រុកស្អាង ខេត្តកណ្តាល ។ លោកវរសេនីយ៍ឯក រស់ ចាន់ថា អធិកាលើរនគរបាលស្រុកស្វាងបានប្រាប់សារព័ត៌មានឲ្យដឹងថា ស្ត្រីរងគ្រោះអាយុ…

បបួលគ្នាទៅច្រូតស្មៅសោះ ស្រាប់តែលង់ទឹកក្នុងទំនប់ស្លាប់ទាំង០៣នាក់នៅស្រុកបសេដ្ឋ

ខេត្ត​កំពង់ស្ពឺ៖ ក្មេងប្រុសចំនួន០៣បានលង់ទឹកទំនប់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ឪពុកម្ដាយ និងសមត្ថកិច្ចខណៈដែលជិះកង់ឌុបគ្នាទៅច្រូតស្មៅ ប៉ុន្តែបែរជានាំគ្នាទៅលេងទឹកទំនប់មួយកន្លែងក្រោយភូមិ។ ករណីក្មេងលង់ទឹកបានកើតឡើងកាលពីវេលាម៉ោង១៩និង៤៩នាទីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចទំនប់ទឹកស្ថិតក្នុងភូមិតាតូវ ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ នគរបាលស្រុកបសេដ្ឋបាននិយាយឱ្យដឹងថា ក្មេងៗជាជនរងគ្រោះ​ចំនួន​០៣នាក់មានឈ្មោះ÷ទី០១. ឈ្មោះ លី ផានុ ភេទប្រុស អាយុ១៤ឆ្នាំ (ស្លាប់)​ ទី០២.ឈ្មោះ លី សុខហេង ភេទប្រុស អាយុ១០ឆ្នាំ(ស្លាប់)​ទាំងពីរនាក់ជាបងប្អូនបង្កើត រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ និងទី០៣.ឈ្មោះ ឈឿង វាយុ…

ចែខុមនិងប្តីឈ្មួញជើងខ្លាំងដឹកគ្រឿងសង្ហារឹមល្បីពេញខេត្តមណ្ឌលគិរីត្រូវបានក្រុមលោកតាន់ គឹមសួរ ហៅទៅសមត្ថកិច្ចទៅបង្ក្រាប

ឈ្មួញដឹកគ្រឿងសង្ហារឹមជើងខ្លាំងពីរនាក់ប្ដីប្រពន្ធ ត្រូវបានលោកតាន់ គឹមសួរ អញ្ជើញសមត្ថកិច្ចជំនាញឲ្យចូលរួមបង្ក្រាប នៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី ១៣ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលប្រការនេះធ្វើឲ្យគេយល់ ថា ជាការវ៉ៃបំបែកឆ្នាំងបាយពួកមន្ត្រីមានសមត្ថកិច្ច គ្រប់ផ្នែក គ្រប់ស្ថាប័ននៅខេត្តមណ្ឌលគិរី។ មិនតែប៉ុណ្ណោះ វាបានបង្ហាញអំពីភាពកំសោយ នៃអាជ្ញាធរមានសមត្ថកិច្ចរួមទាំងថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តមណ្ឌលគិរីនោះផង។ បើទោះជាយ៉ាងណា មជ្ឈដ្ឋានប្រជាពលរដ្ឋគាំទ្រចំពោះចំណាត់ការនេះ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មន្ត្រីរដ្ឋបាលព្រៃឈើ ជិត១០នាក់និងលោក តាន់ គឹមសួរ នៅវេលាម៉ោង២ យប់រំលងអធ្រាត បានធ្វើប្រតិបត្តិការដោយឃាត់បានរថយន្តដឹកគ្រឿងសង្ហារឹមរបស់ជនល្បីឈ្មោះពីរនាក់ប្ដីប្រពន្ធគឺចែខុមនិងស្វាមី ដែលក្នុងនោះមានរថយន្តដឹកទ្វារចំនួន ៤គ្រឿងនិងរថយន្តដឹកងឿ១គ្រឿង។ ប្រតិបត្តិការនេះក្រុមលោក តាន់ គឹមសួរ…

នាយឧត្តមសេនីយ៍ស ថេត ប្រកាសថា កម្លាំងសមត្ថកិច្ចចម្រុះជាង ១ម៉ឺន ៦ពាន់នាក់ ការពារ សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ÷នាយឧត្តមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះប្រមាណជាង ១ម៉ឺន ៦ពាន់នាក់ នឹងត្រូវដាក់ពង្រាយដើម្បីការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីផោនបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ នៅក្នុងរាជធានីភ្នំពេញ។ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅនាយកដ្ឋានអង្គរក្ស នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ…

សំណាញ់ច្បាប់ទាក់ក លោកឡាយ វិសិដ្ឋ អភិបាលរង ខេត្តពោធិ៍សាត់និងលោកកន សុខកាយ អតីតអភិបាល ស្រុកល្វាឯម

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បាន សម្រេចឃាត់ខ្លួនលោកកន សុខកាយ អតីតអភិបាល ស្រុកល្វាឯម ខេត្តកណ្តាល ក្រោយយកលុយរត់ការចង់បានតំណែងជាមួយលោក លី សាម៉េត ហៅគ្រូមា និងលោក ឡាច សំរោង ដោយបានសូកប៉ាន់លុយចំនួន ៣០ម៉ឺនដុល្លារ ។ បន្ទាប់ពីបញ្ចប់ការសួរនាំ, អង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនលោក កន សុខកាយ ទៅតុលាការ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។ កាលពីថ្ងៃទី៨ ខែតុលា…

អធិការស្រុកកណ្ដៀង បិទភ្នែកបណ្ដោយ ឲ្យល្បែងស៊ីសងតាមអនឡាញ ជ្រកក្រោមយីហោ លក់បាយ,កាហ្វេ រីកដូចផ្សិត

ខេត្តពោធិ៍សាត់÷ប្រភពព័ត៌មានរាយការណ៍ថា ល្បែងស៊ីសងអនឡាញច្រើនប្រភេទ បាននឹងកំពុងកើតមានឡើងរីកកាន់តែធំនៅក្នុងភូមិសាស្រ្ត ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ រីឯអស់លោកមន្ត្រីនគរបាលស្រុកកណ្ដៀង ត្រូវគេមើល ឃើញថា ជាអ្នកដែលបានសើមមាត់សើម.ក ចំពោះថៅ កែល្បែងអនឡាញនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ដូច្នេះគេរំពឹងថា សមត្ថកិច្ចនៃស្នងការនគរបាលខេត្ត ក៏ដូចជាកម្លាំងកងរាជអាវុធហត្ថ ជាពិសេសស្ថាប័នតុលាការ មើលល្បែងស៊ីសងនៅក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់នោះផង។ ប្រជាពលរដ្ឋកត់សម្គាល់ថា បញ្ហាអសន្តិសុខសង្គមចោរលួចចោរប្លន់ ហាក់ដូចជាមានការកើនឡើង។ ប្រភពបញ្ជាក់ឲ្យដឹងថា នៅផ្សារបន្ទាយយួន ស្ថិតនៅក្នុងឃុំស្យា មាន១កន្លែង នៅផ្ទះឈ្មោះហ៊ង,នៅភូមិបាគូ ឃុំស្រែស្ដុកដាក់នៅផ្ទះឈ្មោះ ទីននិងភូមិពោធិ៍ឃុំស្រែស្ដុក កំពុងដំណើរការដោយដាក់នៅផ្ទះ ឈ្មោះអៀវ។ ចំណែកនៅភូមិរោងម៉ាស៊ីន…

សិស្សសាលាជិះម៉ូបុករថយន្ត បណ្តាលឲ្យស្លាប់ទាំង០២នាក់នៅស្រុកសណ្តាន់

ខេត្តកំពង់ធំ ៖ យុវសិស្ស២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តបុកគ្នាពេញទំហឹង។ ករណីនេះនៅវេលាម៉ោងប្រមាណ១៥និង៣០នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រង់ចំណុចផ្លូវប្រសព្វភូមិរកាជួរ ស្ថិតក្នុងឃុំក្លែង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ករណីនេះកើតឡើងរវាងម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ ខ្មៅសេរីឆ្នាំ២០១០ ផ្លាកលេខ កំពត 1D- 5783 បើកបរមានគ្នា០២នាក់ បានបុកជាមួយរថយន្តម៉ាកហ្វដ(Ford) ពណ៌ស ផ្លាកលេខ ភ្នំពេញ2AC-0279 បើកបរដោយឈ្មោះ ស៊ឹម លាម ភេទប្រុស…

រថយន្តធុនធំដឹកទំនិញ១គ្រឿងបើកបរដល់ផ្លូវកោងបណ្តាលអោយក្រឡាប់ផ្ងារជើង

ខេត្តបាត់ដំបង÷ រថយន្តធុនធំដឹកទំនិញមួយគ្រឿងបើកបរដល់ផ្លូវកោងបណ្តាលឱ្យក្រឡាប់ផ្ងារជើងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១២និង៤០នាទី ទៀបភ្លឺឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវហាយវេ ស្ថិតក្នុងភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា រថយន្តធុនធំខាងលើ ជាប្រភេទវ៉េអងពណ៌ក្រហម ពាក់ផ្លាកលេខខាងមុខ កំពង់ចាម 3A-7876 និងផ្លាកលេខក្រោយ កំពង់ចាម 4A-2159 បានបើកបរដឹកទឹកផ្លែឈើអូរអិឈិ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ទីតាំងកើតហេតុចំណុចផ្លូវកោងក៏បានយោគក្រឡាប់ចាក់ទំនិញចោលពេញផ្លូវតែម្ដង តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សឡើយ។ ក្រោយពេលកើតហេតុ ដោយសាររថយន្តក្រឡាប់ខ្លួនឯងនិងមិនបង្កឱ្យមានគ្រោះ ថ្នាក់ដល់អ្នកដទៃ និងមិនខូចខាតដល់ទ្រព្យសម្បត្តិរបស់រដ្ឋ ទើបខាងក្រុមហ៊ុនទាក់ទងរថយន្តស្ទូចមកស្ទូចរថយន្តដើម្បីយកទៅជួសជុលដោយខ្លួនឯង៕

សាលាដំបូងរាជធានីភ្នំពេញ ប្រកាសព័ត៌មាន ស្តីពីការបញ្ជូនសំណុំរឿងជនត្រូវចោទ ស្រី ស៊ីណា ពាក់ព័ន្ធបទល្មើស ឃាតកម្ម, ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ទៅជំនុំជម្រះ

You missed