ខេត្តកណ្តាល ៖ ស្នេហាយុវវ័យដែលផ្ដើមចេញ ពីការលេងឆាតតាមfacebook ក៏ក្លាយជាស្នេហាលួចលាក់ធ្លាប់ស្ម័គ្ររួមមេត្រីជាច្រើនដង  តែមួយរយៈចុងក្រោយនេះខឹងខាងស្រីបិទទូរសព្ទ័មិនតបស្តី ភាគីខាងប្រុសក្លាយជាជនសង្ស័យដោយបានផលិតនិងចែកចែកចាយរូបភាពអាសអាភាសឱ្យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

ករណីចែកចាយរូបភាពអាសអាភាសខាងលើ កើតនៅវេលាម៉ោង១៩និង ៥០នាទីថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២៤ នៅចំណុចភូមិព្រែករាំង ឃុំទឹកវឹល ស្រុកស្អាង ខេត្ត កណ្តាល  ហើយត្រូវឳពុកស្ត្រីរងគ្រោះដាក់ពាក្យបណ្តឹងសមត្ថកិច្ច ឈានទៅឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង  ១១និង០៥នាទី ថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៤នៅចំណុច ស្ពានទី១៦ ស្ថិតក្នុងភូមិព្រែកតាវ៉ា ឃុំទឹកវឹល ស្រុកស្អាង ខេត្តកណ្តាល ។

លោកវរសេនីយ៍ឯក រស់ ចាន់ថា អធិកាលើរនគរបាលស្រុកស្វាងបានប្រាប់សារព័ត៌មានឲ្យដឹងថា ស្ត្រីរងគ្រោះអាយុ ១៦ឆ្នាំជនជាតិខ្មែរ មុខរបរជាសិស្ស មានទីលំនៅ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកជនសង្ស័យឈ្មោះ វីន ភេទប្រុស អាយុ ១៩ឆ្នាំជនជាតិខ្មែរ មុខរបរ គ្រូបង្រៀនជាប់កិច្ចសន្យា មានទីលំនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន÷ទូរសព្ទ ម៉ាក IPhone x ពណ៍ខ្មៅ បែកកញ្ចក់ ចំនួន០១គ្រឿង ។

លោកអធិការបានបញ្ជាក់ថា ជនសង្ស័យនិងជនរង គ្រោះ បានស្គាល់និងស្រលាញ់គ្នារយៈពេលជិត២ឆ្នាំមកហើយ រហូតស្នេហាស៊ីជម្រៅ ធ្លាប់បានរួមភេទជាមួយគ្នាបានចំនួន០៣លើក សម្រេចបាន០៩ ដង ។

លុះនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៦និង ១០នាទី ជនសង្ស័យបានបបួលជនរងគ្រោះ ទៅរួមភេទនៅផ្ទះសំណាក់ ហើយក្នុងពេលធ្វើសកម្មភាពរួមភេទជនសង្ស័យបានយកទូរសព្ទរបស់ខ្លួនថតរូបនិងថតវីដេអូទុកសម្រាប់មើល ហើយអ្នកទាំង២នៅតែមានទំនាក់ទំនងជាមួយគ្នាធម្មតារហូតមក។

លុះដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលា១០និង ១៥នាទី អ្នកទាំង២ក៏បានឈ្លោះប្រកែកគ្នា ហើយជន រងគ្រោះបានបិទទូរសព្ទ។ បន្ទាប់មកនៅវេលាម៉ោងកើត ហេតុ ជនសង្ស័យបានទាក់ទងទៅជនរងគ្រោះ មិនចូល ក៏មានចិត្តខឹងហើយបានផ្ញើវីដេអូអាសអាភាសដែលខ្លួនថតវីដេអូជាមួយនាង ផ្ញើទៅគណនីfacebook ឪពុកជនរងគ្រោះចំនួនវិដេអូ៣ ឃ្លីប និងផ្ញើសារជាសំលេងគំរាមតាមរយៈ Telegram ជាច្រើន និងផ្ញើវីដេអូនោះទៅគណនីfacebookបងប្អូនជីដូនមួយនាងចំនួន៣ ឃ្លីបផង ដែរ ។

លុះព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ឪពុកជនរងគ្រោះបានដាក់ពាក្យបណ្ដឹងសមត្ថកិច្ចជួយអន្តរាគម៍ ។

ក្រោយទទួលពាក្យបណ្តឹងភ្លាម លោកអធិការបានបញ្ជាកម្លាំងនគរបាលយុត្តិធម៌  ប្រើយុទ្ធវិធីណាត់ជួបជន សង្ស័យនៅចំណុចស្ពានទី១៦ ភូមិព្រែកតាវ៉ា ឃុំទឹកវិល និងឈានទៅចាប់ឃាត់ខ្លួនជនសង្ស័យ បាននៅវេលាម៉ោង ១១និង០៥នាទី ថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៤ យកមកប៉ុស្តិ៍ដើម្បីសាកសួរ ។

តាមចម្លើយនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានយកវីដេអូ ដែលថតទុកពេលរួមភេទជាមួយជនរងគ្រោះផ្ញើទៅគំរាមឪពុកជនរងគ្រោះចំនួន៣ឃ្លីបវីដេអូ និងបងប្អូនជីដូនមួយនាងចំនួន៣ ឃ្លីប វីដេអញ ពិតប្រាកដមែន។

មូលហេតុ៖ ដែលខ្លួនផ្ញើវីដេអូនេះ ព្រោះខឹងឪពុកម្ដាយរបស់ជនរងគ្រោះបំបែកបំបាក់មិនឱ្យស្រលាញ់គ្នា និងមើលងាយក្រុមគ្រួសារខ្លួន។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បកសាងសំណុំរឿងតាមនីតិវិធី ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed