ខេត្តបាត់ដំបង÷ រថយន្តធុនធំដឹកទំនិញមួយគ្រឿងបើកបរដល់ផ្លូវកោងបណ្តាលឱ្យក្រឡាប់ផ្ងារជើងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១២និង៤០នាទី ទៀបភ្លឺឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវហាយវេ ស្ថិតក្នុងភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា រថយន្តធុនធំខាងលើ ជាប្រភេទវ៉េអងពណ៌ក្រហម ពាក់ផ្លាកលេខខាងមុខ កំពង់ចាម 3A-7876 និងផ្លាកលេខក្រោយ កំពង់ចាម 4A-2159 បានបើកបរដឹកទឹកផ្លែឈើអូរអិឈិ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ទីតាំងកើតហេតុចំណុចផ្លូវកោងក៏បានយោគក្រឡាប់ចាក់ទំនិញចោលពេញផ្លូវតែម្ដង តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សឡើយ។

ក្រោយពេលកើតហេតុ ដោយសាររថយន្តក្រឡាប់ខ្លួនឯងនិងមិនបង្កឱ្យមានគ្រោះ ថ្នាក់ដល់អ្នកដទៃ និងមិនខូចខាតដល់ទ្រព្យសម្បត្តិរបស់រដ្ឋ ទើបខាងក្រុមហ៊ុនទាក់ទងរថយន្តស្ទូចមកស្ទូចរថយន្តដើម្បីយកទៅជួសជុលដោយខ្លួនឯង៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed