ខេត្តពោធិ៍សាត់÷ប្រភពព័ត៌មានរាយការណ៍ថា ល្បែងស៊ីសងអនឡាញច្រើនប្រភេទ បាននឹងកំពុងកើតមានឡើងរីកកាន់តែធំនៅក្នុងភូមិសាស្រ្ត ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ រីឯអស់លោកមន្ត្រីនគរបាលស្រុកកណ្ដៀង ត្រូវគេមើល ឃើញថា ជាអ្នកដែលបានសើមមាត់សើម.ក ចំពោះថៅ កែល្បែងអនឡាញនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ដូច្នេះគេរំពឹងថា សមត្ថកិច្ចនៃស្នងការនគរបាលខេត្ត ក៏ដូចជាកម្លាំងកងរាជអាវុធហត្ថ ជាពិសេសស្ថាប័នតុលាការ មើលល្បែងស៊ីសងនៅក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់នោះផង។ ប្រជាពលរដ្ឋកត់សម្គាល់ថា បញ្ហាអសន្តិសុខសង្គមចោរលួចចោរប្លន់ ហាក់ដូចជាមានការកើនឡើង។

ប្រភពបញ្ជាក់ឲ្យដឹងថា នៅផ្សារបន្ទាយយួន ស្ថិតនៅក្នុងឃុំស្យា មាន១កន្លែង នៅផ្ទះឈ្មោះហ៊ង,នៅភូមិបាគូ ឃុំស្រែស្ដុកដាក់នៅផ្ទះឈ្មោះ ទីននិងភូមិពោធិ៍ឃុំស្រែស្ដុក កំពុងដំណើរការដោយដាក់នៅផ្ទះ ឈ្មោះអៀវ។ ចំណែកនៅភូមិរោងម៉ាស៊ីន ឃុំស្វាយលួង កំពុងដំណើរការ នៅ ផ្ទះឈ្មោះ ខា លក់កាហ្វេទល់មុខប៉ុសិ៍្ដនគរបាលរដ្ឋបាលស្វាយលួងតែម្ដង និងភូមិផ្ទះស្រែឃុំស្វាយលួង មាន១ កន្លែងទៀតនៅផ្ទះឈ្មោះ វិត។ ដោយឡែកនៅទីរួមស្រុក កណ្ដៀងកំពុងដំណើរការដោយដាក់នៅ ផ្ទះឈ្មោះ ពៅ លក់បាយនិងកាហ្វេ ។ នេះគ្រាន់តែជា តួលេខត្រួសៗដែលប្រជាពលរដ្ឋឲ្យអ្នកកាសែតបានដឹងប៉ុណ្ណោះ ប៉ុន្តែបើតាមការសង្កេតជាទូទៅឃើញថា មានច្រើនកន្លែងផ្សេងទៀត។

បើតាមប្រភពបានបន្ថែមថា ឈ្មោះ ខា លក់កាហ្វេដែលមានទីតាំងទល់មុខប៉ុសិ៍្ដនគរបាល រដ្ឋបាលស្វាយលួង មិនញញើតសមត្ថកិច្ចនោះឡើយ។ ការដែលលោកខាមិនញញើតសមត្ថកិច្ចនោះ ក៏ព្រោះតែទីតាំងល្បែងស៊ី សងតាមប្រព័ន្ធអ៊ីនធឺណិត របស់លោកមានខ្នងបង្អែករឹងមាំនៅថ្នាក់ស្រុក។ ប្រជាពលរដ្ឋខ្សឹបខ្សៀវថា លោក វរសេនីយ៍ឯក អ៊ុន ស៊ី អធិការនៃអធិការដ្ឋាននគរបាលស្រុកកណ្ដៀង ហាក់ដូចជាមានភាពស្និទ្ធស្នាលជាមួយលោកខា យ៉ាងចម្លែក។ ប្រការនេះ ធ្វើឲ្យប្រជាពលរដ្ឋមានមន្ទិលសង្ស័យចំពោះបញ្ហាល្បែងស៊ីសងអ៊ីនធឺណិតរបស់លោកខា ដែលបោះទីតាំងយ៉ាងរឹងមាំ នៅនឹងមុខប៉ុស្តិ៍នគរបាល ហើយអាចដំណើរការបានដោយរលូនទៀតនោះ។

អ្នកភូមិខ្សិបថា បណ្ដាទីតាំងល្បែងស៊ីសងអនឡាញជា ច្រើនកន្លែងដូចជា ជល់មាន់ឬឆ្នោតឡូតូ ជាដើមនោះបាននឹងកំពុងទាក់ទាញប្រជាពលរដ្ឋ ឲ្យចូលលេងវង្វេងវង្វាន់,ភ្លេចបាយ,ភ្លេចទឹក ចាញ់អស់លុយកាក់នៅ ក្នុងក្រុមគ្រួសារ ក្លាយជាអំពើហិង្សាជារៀងរាល់ថ្ងៃ។ រីឯអាជ្ញាធរមានសមត្ថកិច្ចតាមបណ្ដាប៉ុស្តិ៍ក៏ដូចជាអធិការ ដ្ឋាននគរបាលស្រុក ហាក់ដូចជាមិនខ្វល់ខ្វាយចំពោះបញ្ហានេះទេ។ ផ្ទុយទៅវិញអធិការនគរបាលស្រុកកណ្ដៀងលោក អ៊ុន ស៊ី ត្រូវប្រជាពលរដ្ឋមានមន្ទិលសង្ស័យអំពីភាពជិតស្និត ជាមួយពួកថៅកែផ្ទះល្បែង ស៊ីសងតាមអ៊ីនធឺណិតទាំងនោះ។ ប្រជាពលរដ្ឋនិយាយថា បើមិនមានការបង់លុយកាក់ពីម្ចាស់ផ្ទះល្បែងស៊ីសងតាមអ៊ីនធឺណិតទេនោះ សមត្ថកិច្ចមុខជាមិនឲ្យដំណើរ ការបានសុខនោះឡើយ។

ប្រជាពលរដ្ឋនៅទូទាំងស្រុកកណ្ដៀង ទទូចស្នើសុំឲ្យលោកអភិបាលខេត្ត ក៏ដូចជាលោកស្នងការនគរបាលខេត្ត មេត្តាចាត់វិធានការបង្ក្រាបផ្ទះល្បែងស៊ីសងតាមអ៊ីនធឺណិតនោះផង។ ពីព្រោះសព្វថ្ងៃនេះវាបង្កឲ្យមានបញ្ហាជាច្រើនដូចជាអំពើហិង្សា,ការខាតបង់ពេលវេលានិងលុយកាក់ជាដើម។ មិនតែប៉ុណ្ណោះបញ្ហាល្បែងស៊ី សងតើមានអ៊ីនធឺណិតនេះ វាគឺជាអំពើខុសច្បាប់ដែលខុសទៅនឹងអ្វីដែលជាគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពនោះតែម្ដង៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed