កម្លាំងនគរបាលខេត្តមណ្ឌលគិរីបង្ក្រាប ករណីលួច-ទទួលផលចោរកម្ម និងកែច្នៃអាវុធខុសច្បាប់
ខេត្តមណ្ឌលគិរី ៖ មុខសញ្ញាលួចយ៉ាងសកម្មនិងអ្នក ទទួលផលចោរកម្ម រួមជាមួយអាវុធកែច្នៃជាច្រើន ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តមណ្ឌលគិរី បង្ក្រាបបានក្នុងប្រតិបត្តិការរយៈពេលពីរថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៤ ។ លោកវរសេនីយ៍ឯក ចំរើន ភីរុណ ស្នងការរងនគរបាលខេត្តនាល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែធ្នូ កម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម បានល្បាតនៅក្នុងមូលដ្ឋានបានប្រទះឃើញមុខសញ្ញាលួចសកម្ម ដែលតែងតែធ្វើសកម្មភាពលួចម៉ូតូនៅចំនុចឃុំស្រែខ្ទុមនិងឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលមានឈ្មោះ ឃឿន ប៊ុនធឿន (ហៅត្រេន) ភ្លាមៗសមត្ថកិច្ចឃាត់ខ្លួន…