ក្នុងនាមប្រជាពលរដ្ឋដែលមានលំនៅឋានម្ដុំពោចិនតុងពិតជាមានចម្ងល់ថា ហេតុអ្វីបានជាសួនកុមារពោធិ៍ចិនតុងមិនព្រមជួសជុលដាក់ឲ្យដំណើរការឡើងវិញ យ៉ាងដូច្នេះ? មិនទាន់ផុតអាណត្តិ ឬយ៉ាងដូចម្ដេច? ផុតឬមិនផុតក៏គួរតែរៀបចំសួន១កន្លែងនេះ ដើម្បីឲ្យក្មេងៗបានទៅលេងកម្សាន្តហើយ។ ការទុកឲ្យសួននៅយ៉ាងដូច្នេះមិនល្អមើលនោះទេ។
ប្រជាពលរដ្ឋដែលនៅម្ដុំនោះបាននិយាយថា សួនកុមារពោធិ៍ចិនតុងត្រូវបានយកទៅធ្វើជាផ្សារបណ្ដោះអាសន្ននៅពេលដែលផ្សារស៊ិនជូរីផ្លាហ្សា នៅទល់មុខគ្នានោះ រៀបចំអភិវឌ្ឍន៍ដោយធ្វើថ្មី៊។ ប៉ុន្តែនៅពេលដែលផ្សារសិនជូរីផ្លាហ្សាធ្វើរួចហើយ អាជីវករបានរើ ទៅលក់នៅទីតាំងថ្មី ដូច្នេះសួនកុមារត្រូវនៅទំនេរ ដែលល្មមដល់ ពេលវេលា អាជ្ញាធរឬខាងភាគីផ្សារស៊ិនជូរីផ្លាហ្សាជួស ជុលឲ្យសួនកុមារនេះដំណើរការឡើងវិញហើយ។ ការរង់ចាំដ៏យូរមិនឃើញមានការជួសជុលនោះទេ។ មិនដឹងហេតុអ្វី? វាក្លាយជាកន្លែងបន្ទោបង់ទៅហើយ?
ក្នុងនាមប្រជាពលរដ្ឋ ពិតជាចង់ឃើញសួនកុមារនេះត្រូវបានជួសជុលរៀបចំឡើងវិញ ដើម្បីឲ្យក្មេងៗបានទៅកំសាន្ត ពីព្រោះនៅម្ដុំនោះមិនមានសួនសម្រាប់កំសាន្តរបស់កុមារនោះឡើយ។ ក្នុងនាមប្រជាពលរដ្ឋនៅម្ដុំនោះពិតជារំពឹងថា សួនកុមារពោធិ៍ចិនតុងនឹងត្រូវបានរៀបចំជួសជុលដើម្បីផ្ដល់ឱកាសឲ្យកុមារបានទៅលេងកម្សាន្តក្នុងពេលឆាប់ៗខាងមុខនេះ៕