(ភ្នំពេញ) ៖ទីស្នាក់ការកណ្ដាលធនាគារ ARDB នាព្រឹក ថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអនុញ្ញាតឱ្យ ឯកឧត្តម ទូច គឹមស្រ៊ាង ប្រធានសមាគមអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ និងសហការី ចូលជួបសំដែងការគួរសម និងការប្រគល់-ទទួលសៀវភៅ “គោលធម៌ព្រះត្រៃបិដក” ចំនួន ១៥០០ក្បាល ដែលឯកឧត្តមបណ្ឌិតប្រតិភូ និងលោកជំទាវ បានជួយឧបត្ថម្ភក្នុងការបោះពុម្ព ដើម្បីឱ្យ ឯកឧត្តម ប្រធានសមាគមអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ចាត់ចែងប្រើប្រាស់ជាប្រយោជន៍ដល់សង្គមជាតិ និងរក្សាសៀវភៅមួយចំនួនក្នុងបណ្ណាល័យនៃធនាគារ ARDB សម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការផ្ដល់សេវាជូនអ្នកអាន និងអ្នកស្រាវជ្រាវទូទៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមប្រធានសមាគមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្ដមបណ្ឌិត កៅ ថាច និងលោកជំទាវ ដែលតែងតែស្រឡាញ់ និងចូលរួមយ៉ាងសកម្មក្នុងការងារថែរក្សាអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ដោយបាន ផ្តល់យោបល់ អនុសាសន៍ដ៏ល្អៗ និងជួយឧបត្ថម្ភការបោះពុម្ព នាពេលកន្លងមកសម្រាប់ជាប្រយោជន៍សាធារណៈ ទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ និងការបន្តជួយឧបត្ថម្ភគាំទ្របន្ថែមទៀត៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *