ឈ្មួញ សន វ៉ាន់នី នៅតែបន្តដឹកលៀសខុសច្បាប់ពីស្រុកក្រគរ ទៅប្រទេសវៀតណាមបានជោគជ័យគ្រាដែលសមត្ថកិច្ចកាន់តែច្រើននៅមាត់បឹងទន្លេសាប
ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍បានឲ្យដឹងថា នៅវេលាយប់ឈានចូលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ លៀសខុសច្បាប់(ល្អិតៗ)២រថយន្តទៀត ត្រូវបានដឹកជញ្ជូនតាមរយៈរថយន្តឆ្ពោះទៅប្រទេសវៀតណាម បានដោយជោគជ័យ ។ នេះគឺដូចអ្វីដែលឈ្មួញស្រី ថៅកែលៀសបានអួតក្តែងៗថា សមត្ថកិច្ចទាំងនោះគឺចាំតែទទួលយកលាភសក្ការៈពីខ្លួនប៉ុណ្ណោះ។ បើទោះបីជាការដឹកជញ្ជូននិងការនេសាទលៀសជាទង្វើខុសច្បាប់ ក៏ដោយ ក៏សមត្ថកិច្ចច្រើនស្អេកស្កះនៅតំបន់មាត់បឹងទន្លេសាប ក៏ដូចជានៅមាត់បឹងទន្លេសាបមិនខ្វល់នោះដែរ។ ប្រភពឲ្យខ្សិបថា ម្ចាស់លៀសខុសច្បាប់នោះគឺជាស្ត្រីដ៏មានឥទ្ធិពលនៅតំបន់បឹងទន្លេសាបក្នុងខេត្តពោធិ៍សាត់ឈ្មោះ សន វ៉ាន់នី ។ អ្នកស្រីសន វ៉ាន់នី ជាអ្នករកស៊ីដឹក ជញ្ជូននាំលៀសទៅប្រទេសវៀតណាម ជាយូរឆ្នាំមក ហើយគ្មានសមត្ថកិច្ចណាបង្ក្រាបបាននោះឡើយ។ ការ ដែលគាត់អាចរកស៊ីដឹកជញ្ជូនលៀស…