ភ្នំពេញ ៖ អាជីវករលក់ដូរនៅតាមដងផ្លូវមុខអតីតរោងចក្ររ៉ូស៊ីង(ខាងជើងផ្សារសាំហាន់)ប្រមាណជាង ៣០ នាក់បានលើកគ្នាទៅទីបញ្ជាការស្រាលសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ បន្ទាប់ពីមេការលោកឧកញ៉ាសួរ
សារិទ្ធ បានវាស់ចិញ្ចឹមផ្លូវទារលុយពីអាជីវករ។
ការតវ៉ានេះបានធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៤ដោយក្រុមអាជីវករបានធ្វើ ដំណើរដោយថ្មើរជើងទៅកាន់ទីបញ្ជាស្រាលសង្កាត់ទួល សង្កែ១ដែលស្ថិតនៅខាងត្បូងផ្សារសាំហាន់ ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ក្រុមអាជីវករបានប្រាប់អ្នកកាសែតឲ្យដឹងថា ពួកគាត់ជាអ្នកលក់ដូរតូចតាច តាមដងផ្លូវបានព្រឹកខ្វះល្ងាចមិនគួរ មេការ ក្រុមហ៊ុនឧកញ៉ាសួរសា រិទ្ធ(ហៅតាថុង)ចុះទៅវាស់វែងដីចិញ្ចឹមផ្លូវដើម្បីយកលុយពីពួកគាត់ក្នុងតម្លៃ ៣ម៉ែត្រ ២ម៉ឺនរៀលនៅក្នុង១ថ្ងៃនោះទេ ។ ម្យ៉ាងទៀតដីចិញ្ចើមផ្លូវជាដីសាធារណៈរបស់រដ្ឋមិនគួរខាងក្រុមហ៊ុនយកធ្វើអាជីវកម្មនោះទេ។ នៅក្នុងការចុះវាស់វែងនេះដែរ គេឃើញកម្លាំងសណ្ដាប់ធ្នាប់ម្នាក់បានចូលរួមផងដែរ។ទោះបីជាយ៉ាងណាគេពុំដឹងថា ការវាស់វែងដីចិញ្ចើមផ្លូវយកប្រាក់នេះមានពាក់ព័ន្ធនឹងសណ្តាប់ធ្នាប់សង្កាត់ទួលសង្កែ១ឬយ៉ាងណានោះទេ។
តាមអាជីវករបានឲ្យដឹងទៀតថា កាលពីវេលាល្ងាចថ្ងៃទី ១៥ ខែធ្នូឆ្នាំ២០២៤ មេការលោកឧកញ៉ា សួរ សារិទ្ធនិងប្អូនថ្ងៃបានចុះទៅវាស់វែងចិញ្ចឹមផ្លូវដើម្បីទាប្រាក់ពីអាជីវករក្នុងប្រវែង៣ម៉ែត្រ២ម៉ឺនរៀលក្នុង១ថ្ងៃជាហេតុធ្វើឲ្យអាជីវករបាននាំគ្នាតវ៉ា ហើយនៅព្រឹកថ្ងៃទី១៦ នេះក៏បានជួបប្រមូលផ្ដុំនិងលើកគ្នាទៅទីបញ្ជាការស្រារបស់សង្កាត់ទួលសង្កែ១តែម្តង។
តាមសណ្ដាប់ធ្នាប់សង្កាត់ទួលសង្កែ១បានឲ្យដឹងថា ការចុះវាស់វែងចិញ្ចើមផ្លូវដើម្បីទាមទារប្រាក់ពីអាជីករនោះមិនមែនអាជ្ញាធរនោះទេគីខាងម្ចាស់ដី។
តាមអាជីវករអោយដឹងទៀតថា កន្លងមកការលក់ដូរនៅតាមដងផ្លូវត្រូវបង់ជាប្រចាំក្នុង១ថ្ងៃអស់២៩០០រៀលក្នុងនោះអានាម័យ៤០០រៀល,ផាស៊ី៥០០រៀលនិងសណ្តាប់ធ្នាប់២០០០រៀលអ្នកដែលដើរប្រមូលលុយគីកូនតាង៉ុយជាប្រធានសណ្តាប់ធ្នាប់។
លោកឡេង មៀង មេការលោកឧកញ៉ាសួរ សារិទ្ធ បានអោយដឹងថា ការចុះវាស់វែងចិញ្ចើមផ្លូវប្រុងគិតលុយនេះគឺតាមសំណូមពរអាជីវករដែលបានគិតគូរឱ្យគាត់ និងក្រុមការងារដែលជាអ្នកមើលខុសត្រូវ បានលុយខ្លះនិងជួយនិយាយសម្របសម្រួលលោកឧកញ៉ា។ លោកបាន ឱ្យដឹងទៀតថា នេះមិនមែនជាគោលការណ៍លោកឧកញ៉ាទេ។
ចំណែកលោកឧកញ៉ាសួរ សារិទ្ធ បានឲ្យ ដឹងថា លោកមិនបានដឹងនោះទេ ។ ការលក់ដូរនៅមុខដីរបស់ខ្ញុំ យូរមកហើយបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់និងបាត់បង់អនាម័យយ៉ាងធ្ងន់ធ្ងរ ។ កន្លងមកគាត់ពុំដែលយកលុយនោះទេ ៕