Category: ព័ត៌មានសង្គម

រោងចក្រផល្លិតខោខូវប៊ូយ ម៉េងវ៉ាន​ អុិនវេសមិន​ ហៅ(រោងចក្រ​ដើមខ្វិត) ស្ថិតនៅភូមិលេខ២​ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅបង្ហូតទឹកកខ្វក់ចូលប្រឡាយ

ក្រោយពីទទួលបាន​ ការរាយការណ៍​ប្រជាពលរដ្ឋ​ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ សាព័ត៌មានបានចុះថតយករូបភាព​ ត្រង់ចំណុចបង្ហូរទឹកកខ្វក់ តាមលូមកប្រឡាយដែលមានក្លិនស្អុយ ហូរចូលទៅប្រឡាយ សង្ស័យមានប្រភពចេញពីការបញ្ចេញសំណល់រាវ របស់រោងចក្រផល្លិតខោខូវប៊ូយ ម៉េងវ៉ាន​ អុិនវេសមិន​ ហៅថា​ (រោងចក្រ​ដើមខ្វិត) ដែលមានទីតាំងស្ថិតនៅភូមិលេខ២​ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ថា ប្រភពទឹកហូរតាមលូនេះ គឺបង្ហូរចេញពីរោងចក្រខាងលេី ជាករណីបណ្តាលឱ្យមាន ទឹកខ្មៅក្លិនស្អុយ ដោយពុំមានការរៀប ចំសំអាតត្រឹមត្រូវតាមគោលការណ៍បច្ចេកទេស ដែល​ក្រសួង​បរិស្ថាន​ដាក់ចេញនោះឡើយ។ ជាមួយគ្នានេះដែរ…

ម្ចាស់អាហារដ្ឋាន KTV និងក្លឹប Mr. LENG ថា អាហារដ្ឋានរបស់លោករកស៊ីច្រើនឆ្នាំហើយ ដោយសុចរិត មានច្បាប់ទំលាប់ត្រឹមត្រូវ និងពុំដែលបំពានច្បាប់ទំលាប់ម្តងណាឡើយ

(កណ្ដាល)៖ កន្លងមកថ្មីៗនេះ មានបណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៌មានមួយចំនួនដែលបានផ្សព្វផ្សាយព័ត៌មានពុំបានឆ្លុះបញ្ចាំងអំពីការពិតថា អាហារដ្ឋាន KTV និងក្លឹប Mr. LENG មានលក់សាច់សត្វព្រៃ។ ដើម្បីជៀវវាងការយល់ច្រឡំពាក់ព័ន្ធនឹងការផ្សព្វផ្សាយដោយគ្មានមូលដ្ឋានខាងលើនេះ លោក គ្រី ប៉េងលេង ជាម្ចាស់អាហារដ្ឋាន KTV និងក្លឹប Mr. LENG បានបំភ្លឺថា លោកបើកអាហារដ្ឋានរកស៊ីច្រើនឆ្នាំហើយ ដោយសុចរិត មានច្បាប់ទំលាប់ត្រឹមត្រូវ និងពុំដែលបំពានច្បាប់ទំលាប់ម្តងណាឡើយ។ លោកបានបន្តថា រាល់ការរកស៊ីរបស់លោកគឺលោកមិនរកស៊ីខុសច្បាប់ដាច់ខាត ហើយទាំងនៅក្នុងអាហារដ្ឋាន ក៏ដូចជា KTV និងក្លឹប…

ល្បែងស៊ីសងជល់មាន់ក្រុមហ៊ុន R78 អនឡាញកំពុងវាយលុកស្ទើរ គ្រប់លំនៅឋានប្រជាពលរដ្ឋនៅខេត្តកំពង់ចាមមានទាំងអ្នកកាងទៀត

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា បច្ចុប្បន្ននេះមាន់ជល់អនឡាញតាមកុំព្យូទ័រឡេបថប របស់ក្រុមហ៊ុន R78 កំពុងដំណើរការយ៉ាងគគ្រឹកគគ្រេងនៅតាមបណ្ដាលំនៅឋានរបស់ប្រជាពលរដ្ឋ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ រីឯអធិការនគរបាលស្រុកចម្ការលើលោកឯម វឌ្ឍនា ធ្វើមិនដឹងមិនឮ។ សកម្មភាពនៃល្បែងជល់ មាន់អនឡាញតាមលេបថបកុំព្យូទ័រនេះ បានធ្វើឡើងជា ចំហដោយមិនញញើតច្បាប់ទម្លាប់ស្រុកទេសអ្វីឡើយ ហើយអាជ្ញាធរមានសមត្ថកិច្ចស្រុកស្ទឹងត្រង់ ក៏ធ្វើហាក់ ដូចជាមិនដឹង មិនឮ ចំពោះបញ្ហានេះដែរ។ មានន័យថា អាជ្ញាធរ,សមត្ថកិច្ចស្រុកស្ទឹងត្រង់ ជាន់ឈ្លីបទបញ្ជាប្រមុខរាជរដ្ឋាភិបាលច្បាស់ក្រឡែត។ អ្នកភូមិបានប្រាប់ថា មាន់ជល់តាមកុំព្យូទ័រដោយប្រព័ន្ធអ៊ីនធឺណិតមានជាច្រើនកន្លែងដូចជានៅតាមផ្សារឬតាមទីប្រជុំជនតូចៗ,ហាងកាហ្វេឬលំនៅឋានប្រជាពលរដ្ឋផងដែរ។ ពលរដ្ឋនិយាយថា ល្បែងជល់មាន់អនឡាញ នៃក្រុមហ៊ុនR78 បាននិងកំពុងបង្កឲ្យមានបញ្ហាជាច្រើន ក្នុងសហគមន៍ ស្របពេលដែលអាជ្ញាធរមូលដ្ឋានប៉ុស្តិ៍…

ពិតជាខ្លាំងមែន! ទីតាំងបើកចាក់បាល់អន ឡាញឡាក់គីនៅកណ្ដាលក្រុងប៉ោយប៉ែត កំពុងដំណើរការអត់ខ្លាចច្បាប់ព្រះរាជាណាចក្រកម្ពុជា

ប្រជាពលរដ្ឋក្រុងប៉ោយប៉ែតមិនដឹងថា លោកអធិការក្រុងប៉ោយប៉ែតព្រហ្ម ពិសិដ្ឋ ក៏ដូចជាលោកស្នងការនគរបាលខេត្តបន្ទាយមានជ័យសិទ្ធិ ឡោះ បានជ្រាបដែរឬទេអំពីបញ្ហាទីតាំងចាក់ភ្នាល់បាល់អនឡាញ ១កន្លែង នៅកណ្ដាលក្រុងប៉ោយប៉ែតកំពុងដំណើរការបំពានច្បាប់ព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមជាអ្នកអនុវត្តច្បាប់អស់លោកជាអធិការ និងស្នងការរង់ចាំបទបញ្ជាប្រមុខរាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃឬយ៉ាងណា នៅពេលដែលអស់លោកដឹងថា វាខុសច្បាប់ហើយនោះ? ឬមួយម្ចាស់ទីតាំងមានអំណាចធំជាងច្បាប់? ឬមួយដោយសារផលប្រយោជន៍បានជាលោកអធិការ,លោកស្នងការមិនចាត់វិធានការ? សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ឆ្លងកាត់ក្រុងប៉ោយប៉ែតដែលមានភ្នែកភ្លឺ ពិតជាបានឃើញទីតាំងចាក់ភ្នាល់បាល់១កន្លែងនេះ។ នោះគឺទីតាំល្បែងសុីសងអនឡាញចាក់បាល់១កន្លែងល្បីថា មានខ្នងបង្អែកយ៉ាងរឹងមាំនៅពីក្រោយ ហើយសមត្ថកិច្ចមិនហ៊ានប៉ះ ដែលកំពុងជ្រកក្រោមយីហោកាស៊ីណូ នៅចំណុចរង្វង់មូល ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត។ ទីតាំងកាស៊ីណូឡាក់គី នៅកណ្តាលក្រុងប៉ោយប៉ែតដែលបើកដំណើរការជាចំហដោយមិនញញើតសមត្ថកិច្ចនោះឡើយ។ ភាពស្ងៀម ស្ងាត់របស់សមត្ថកិច្ច…

ក្រុមមន្ត្រីស្រុកលើកដែក ដើមហេតុបង្កហិង្សាសម្រប សម្រួលជាមួយម្ខាងទៀតដើម្បីបញ្ចប់រឿងបានដោយជោគជ័យ

ហាក់ដូចជាផ្ទុយស្រឡះពីសេចក្តីបំភ្លឺ របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលដែរថា ក្រុមមន្ត្រីសាលាស្រុកលើកដែកគឺជាជនរងគ្រោះនោះ ពេលនេះមានសេចក្តីរាយការណ៍ថា ក្រុមលោកលុច ពន្លឺ មន្ត្រីសាលាស្រុកលើកដែក បានសម្របសម្រួលជាមួយភាគីជនរងគ្រោះតាមរយៈសំណងជាលុយកាក់និងការយោគយល់គ្នាដើម្បីបញ្ចប់រឿងបានដោយជោគជ័យ។ ក្នុងពេលជា មួយគ្នានេះ ក៏មានសេចក្តីរាយការណ៍ដែរថា កម្លាំងនគរបាលខេត្តកណ្ដាល បានបើកការស៊ើប អង្កេតករណីនេះឡើងវិញ ក្រោយពីមានការរិះគន់ច្រើនតាមបណ្ដាញសង្គម។ ប្រភពពីប្រជាពលរដ្ឋនៅក្បែរទីកើតហេតុ ស្ថិតក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាលបានឲ្យដឹងថា អាណាព្យាបាលភាគីរងគ្រួសារពិតប្រាកដ បានទទួលការពឹងពាក់ពីជនទី៣ ដើម្បីសម្របសម្រួលបញ្ចប់រឿងករណីហិង្សានេះ។ ដូច្នេះវាប្រាកដថា ក្រុមអស់លោកមន្ត្រីសាលាស្រុកលើកដែក មិនមែនជាជន រងគ្រោះដូចដែរសមត្ថកិច្ចនគរបាលរកឃើញនិងស្រាយបំភ្លឺនោះទេ។ ការសម្របសម្រួលបញ្ចប់រឿងជាមួយនឹងការបោះលុយ១លានរៀលទៅឱ្យក្រុមគ្រួសារជនរងគ្រោះនោះត្រូវបានប្រភពប្រាប់ថា បានបញ្ចប់រួចរាល់ហើយទៅលើភាគីរងគ្រោះទី១និងភាគីរងគ្រោះម្នាក់ទៀតក៏ បានសម្របសម្រួលរួចរាល់ហើយដែរ។…

រថយន្ត​ដឹកកម្មករ​បេះផ្លែស្វាយបែកកង់ជួបគ្រោះថ្នាក់ចរាចរ​ណ៍ បណ្ដាលឱ្យក្រឡាប់ធ្លាក់ចេញពីផ្លូវជាតិលេ​ខ៤៤​ ស្រុក​ឱរ៉ាល់បណ្ដាលឱ្យស្លាប់​ និងរបួសច្រើននាក់

ខេត្តកំពង់ស្ពឺ៖​ ល្ងាចថ្ងៃទី២០ ខែឆ្នូ ឆ្នាំ​២០២៤ នៅចំណុចលើផ្លូវ​ជាតិលេខ​៤៤​ (​៣៧-៣៨) ស្ថិតនៅក្នុងភូមិម​នោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករ​ណីគ្រោះថ្នាក់ចរាចរណ៍រវាង​រថយន្ត​ និ​ងរថ​យន្ដ​ ក្នុងនោះ​រថយន្ត​ដឹកកម្មករ​ទៅបេះផ្លែស្វាយ បានប៉ះជាមួយរថ​យន្ត​ដឹក​គ្រឿ​ង​សង្ហារិម​ដឹកគ្រែតុទូឈើដើរលក់​ ប​ណ្ដា​លឱ្យគ្រោះ​ថ្នាក់​ក្រឡាប់​រថយន្ត​ដឹកកម្មករ​បេះផ្លែស្វាយ ធ្លា​ក់ចេញពីផ្លូវជាតិលេខ៤៤​ និងបណ្ដាលឱ្យរងរបួ​សមនុស្សជាច្រើននាក់ ​រហូតមានអ្ន​កស្លាប់បា​ត់​បង់ជីវិតម្នាក់ផងដែរ​ ។ ហេតុការណ៍​ខាងលើនេះ​ សមត្ថកិច្ច​នគ​រ​បាល​ចរាចរណ៍​ នៃអធិការដ្ឋាន​នគ​របាល​ស្រុក​ឱរ៉ាល់​ បានចុះអន្ដរាគម​ន៍​ជួយសម្រួលនីតិវិធី​ និងសង្រ្គោះ​អ្នករបួសបញ្ជូនទៅមន្ទីរពេទ្យ​ រីឯ​អ្នក​ស្លាប់​បានតំកល់ទុកជូនសាច់ញាតិម​ក​ទ​ទួ​លយកទៅធ្វើបុណ្យ​តាមប្រពៃណីសាសនា​ ។ ករណី​គ្រោះថ្នាក់​ខាងលើនេះ តា​មមន្រ្ដីនគរបាលច​រាចរណ៍ចុះផ្ទា​ល់​ថា រថយន្ត ​១​គ្រឿង​…

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់ ក្នុងដីនៅខេត្តមណ្ឌលគីរី

(មណ្ឌលគិរី) ៖ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច និងអាជ្ញាធរមូលដ្ឋានមបានរកឃើញទីតាំងលាក់ឈើខុសច្បាប់ចំនួន០៣ន្លែង ដែលជនសង្ស័យបានលួចលាក់កប់យ៉ាងជ្រៅក្នុងដី។ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានលើកឡើងថា សកម្មភាពចុះបង្ក្រាបករណីសន្និធិឈើខុសច្បាប់ នៅអតីតដីសម្បទានសេដ្ឋកិច្ចមួយកន្លែង នៅខេត្តមណ្ឌលគីរី កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីសេចក្តីរាយការណ៍អំពីការលួចសន្និធិឈើខុសច្បាប់នៅចំណុចស្រែតាអង ភូមិសាស្ត្រ ភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ អ្នកនាំពាក្យបានបញ្ជាក់ថា មន្រ្តីឧទ្យានុរក្សនៃការិយាល័យ ដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ បានបានចូលរួមមន្ត្រី ឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច បានសហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះទៅដល់ទីកន្លែងកើតហេតុខាងលើហើយបានរកឃើញទីតាំងលាក់ឈើមានចំនួន០៣ន្លែង ដែលជនសង្ស័យបានលួចលាក់ទុកក្នុងដី។ សមត្ថកិច្ចមានការសង្ស័យក្នុងជំហានដំបូង…

ជនសង្ស័យឆក់ទូរស័ព្ទពីនារីជនបរទេសបានសម្រេច ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចេញតាមបង្ក្រាបបាន២នាក់ភ្លាមៗ

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង​២២៖២៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ​ អនុប្រធាននាយកដ្ឋាន​ បានដឹកនាំកម្លាំងជំនាញ ចុះល្បាតតាមបណ្តោយផ្លូវ​ប៉ាស្ទ័រ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​ ក៏ប្រទះឃេីញជនសង្ស័យ​​ ជិះម៉ូតូ១គ្រឿង មានគ្នាចំនួន២នាក់ ធ្វេីសកម្មភាព​ឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ (ជាជនជាតិអូស្ត្រាលី) កំពុងដេីរបានសម្រេច​។ ភ្លាម​នោះកម្លាំងជំ​នាញ​បានធ្វេីការប្រដេញ និងឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នៅចំណុចមុខសាលាវ៉ាន់ដា​ ផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា…

រកឃើញខ្មោចឈើប្រណីតជាច្រើនដុំ (ប្រភេទបេង) ដែលឈ្មួញលាក់ទុកកប់ក្នុងដី

ខេត្តមណ្ឌលគិរី ដើម្បីត្រៀមដឹកជញ្ជូនយកទៅលក់នៅតាមដេប៉ូនានា និងទៅក្រៅប្រទេសផងដែរ ប៉ុន្តែត្រូវបានមន្ត្រីប្រមូលយកទៅរក្សាទុកនៅដែនជម្រកសត្វព្រៃកោះញែក។ ក្នុងប្រតិបត្តិការនេះ ដឹកនាំដោយមន្ត្រីជំនាញបរិស្ថាន ដោយមានការចូលរួមពីលោកមេភូមិ លោកមេឃុំ និងសមត្ថកិច្ចពាក់ព័ន្ធ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានធ្វើការជីកកាយដីនៅចំណុចភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញ៉ែក ខេត្តមណ្ឌលគីរី។

អាគារអនឡាញឡាក់គី បើកការចាក់ភ្នាល់បាល់ជាចំហរនៅក្រុងប៉ោយប៉ែតល្បីថា អ្នកធំកាងដែលសមត្ថកិច្ចមិនហ៊ានប៉ះ

ទីតាំល្បែងសុីសងអនឡាញចាក់បាល់១កន្លែងល្បីថា មានខ្នងបង្អែកយ៉ាងរឹងមាំនៅពីក្រោយ ហើយសមត្ថកិច្ចប្រចាំតំបន់មិនហ៊ានប៉ះ ជ្រកក្រោមយីហោកាស៊ីណូ នៅចំណុចរង្វង់មូល ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុង ភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នោះគឺទីតាំងកាស៊ីណូឡាក់គី នៅកណ្តាលក្រុងប៉ោយប៉ែតដែលបើកដំណើរការជាចំហរដោយមិនញញើតសមត្ថកិច្ចជំនាញនោះឡើយ។ ភាពស្ងៀមស្ងាត់របស់សមត្ថកិច្ចជំនាញ ចំពោះអំពើបំពានច្បាប់នេះធ្វើឲ្យប្រជាពលរដ្ឋយល់ថា សមត្ថកិច្ចពាក់ព័ន្ធនឹងផលប្រយោជន៍ជាមួយទីតាំងនេះ។ ទីតាំងបើកល្បែងភ្នាល់នេះ លេងយ៉ាងអាណាធិបតេយ្យកំពុងតែពង្វក់ស្មារតីប្រជាពលរដ្ឋខ្មែរ ឱ្យចូលលេងល្បែងសុីសងចាក់ភ្នាល់បាល់ ដោយបំផ្លិចបំផ្លាញទ្រព្យ សម្បត្ដិ ក្នុងគ្រួសារហើយចាក់ចាញ់អស់ បណ្ដាលឲ្យកើតមាន អំពើហិង្សាក្នុងគ្រួសារថែមទៀតផង។ ចំណែកសមត្ថកិច្ចក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត មិនហ៊ានប៉ះពាល់ទីតាំងនេះទេ ដោយល្បីថា មានអ្នកធំកាងនៅពីក្រោយទើបទី តាំងនេះបើកលេងបានដោយសុវត្ថិភាព។ វាហាក់ដូចជា…

You missed