ក្រោយពីទទួលបាន​ ការរាយការណ៍​ប្រជាពលរដ្ឋ​ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ សាព័ត៌មានបានចុះថតយករូបភាព​ ត្រង់ចំណុចបង្ហូរទឹកកខ្វក់ តាមលូមកប្រឡាយដែលមានក្លិនស្អុយ ហូរចូលទៅប្រឡាយ សង្ស័យមានប្រភពចេញពីការបញ្ចេញសំណល់រាវ របស់រោងចក្រផល្លិតខោខូវប៊ូយ ម៉េងវ៉ាន​ អុិនវេសមិន​ ហៅថា​ (រោងចក្រ​ដើមខ្វិត) ដែលមានទីតាំងស្ថិតនៅភូមិលេខ២​ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ថា ប្រភពទឹកហូរតាមលូនេះ គឺបង្ហូរចេញពីរោងចក្រខាងលេី ជាករណីបណ្តាលឱ្យមាន ទឹកខ្មៅក្លិនស្អុយ ដោយពុំមានការរៀប ចំសំអាតត្រឹមត្រូវតាមគោលការណ៍បច្ចេកទេស ដែល​ក្រសួង​បរិស្ថាន​ដាក់ចេញនោះឡើយ។ ជាមួយគ្នានេះដែរ នៅតាមដងអូរឃើញមានទឹកពណ៌ខ្មៅដែលអាចជា ប្រភេទទឹកសំណល់បង្ហូរចេញពី រោងចក្រចូលប្រឡាយជាចំហរ។ គេឃើញសមត្ថកិច្ចជំនាញ ខាងបរិស្ថានខេត្តកណ្ដាលចុះទៅមើលដែរ។ ប៉ុន្តែមិនដឹងអំពីលទ្ធផលយ៉ាងណានោះទេ។

គួរបញ្ជាក់ថា ការបំពុលទឹកដោយធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ជីវៈចម្រុះ និងសុខភាពសាធារណៈដែលបានល្មើសទៅនឹងមាត្រា២៨៧នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងល្មើសទៅនឹងមាត្រា ៤,មាត្រា៦ និងមាត្រា ៩ថ្មីនៃអនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក។

ប្រជាពលរដ្ឋសំណូមពរដល់លោកគួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តកណ្ដាល និងមន្ទីរបរិស្ថានខេត្ត កណ្តាល មេត្តាចាត់កម្លាំងជំនាញ ចុះអនុវត្តវិធានការ ដើម្បីទប់ស្កាត់ការបំពុលទឹកសាធារណៈដោយការបង្ហូរ ទឹកកខ្វក់ចេញដោយគ្មានការត្រួតពិនិត្យ និងស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ,បញ្ឈប់រាល់ការបង្ហូកាក សំណល់ រាវពីខ្សែចង្វាក់ផលិតកម្មពីទីតាំង រោងចក្រចូលព្រែកអូរនិងប្រឡាយជាបន្ទាន់ ។ ជាងនេះទៅទៀតត្រូវកែសម្រួលឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងធានាគុណភាពសំណល់រាវ ដោយអនុលោមតាមស្តង់ដាបញ្ចេញ និងត្រូវបំពាក់ឧបករណ៍តាមដានស្វ័យត្រួតពិនិត្យលើការបញ្ចេញសំណល់រាវ ស្របតាមច្បាប់និងបទដ្ឋានគតិយុត្ត។ លើសពីនេះក្រុមហ៊ុនត្រូវស្តារទឹកសំណល់ និងភក់នៅតាមដងអូរព្រែកដែលរងការបំពុលចាប់ពីចំណុចទីតាំងក្រុមហ៊ុនបង្ហូរ ទឹកកខ្វក់រហូតដល់ ទន្លេដើម្បីស្តារបរិស្ថានឱ្យបានស្អាតឡើងវិញ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed