ខេត្តកំពង់ស្ពឺ៖​ ល្ងាចថ្ងៃទី២០ ខែឆ្នូ ឆ្នាំ​២០២៤ នៅចំណុចលើផ្លូវ​ជាតិលេខ​៤៤​ (​៣៧-៣៨) ស្ថិតនៅក្នុងភូមិម​នោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករ​ណីគ្រោះថ្នាក់ចរាចរណ៍រវាង​រថយន្ត​ និ​ងរថ​យន្ដ​ ក្នុងនោះ​រថយន្ត​ដឹកកម្មករ​ទៅបេះផ្លែស្វាយ បានប៉ះជាមួយរថ​យន្ត​ដឹក​គ្រឿ​ង​សង្ហារិម​ដឹកគ្រែតុទូឈើដើរលក់​ ប​ណ្ដា​លឱ្យគ្រោះ​ថ្នាក់​ក្រឡាប់​រថយន្ត​ដឹកកម្មករ​បេះផ្លែស្វាយ ធ្លា​ក់ចេញពីផ្លូវជាតិលេខ៤៤​ និងបណ្ដាលឱ្យរងរបួ​សមនុស្សជាច្រើននាក់ ​រហូតមានអ្ន​កស្លាប់បា​ត់​បង់ជីវិតម្នាក់ផងដែរ​ ។

ហេតុការណ៍​ខាងលើនេះ​ សមត្ថកិច្ច​នគ​រ​បាល​ចរាចរណ៍​ នៃអធិការដ្ឋាន​នគ​របាល​ស្រុក​ឱរ៉ាល់​ បានចុះអន្ដរាគម​ន៍​ជួយសម្រួលនីតិវិធី​ និងសង្រ្គោះ​អ្នករបួសបញ្ជូនទៅមន្ទីរពេទ្យ​ រីឯ​អ្នក​ស្លាប់​បានតំកល់ទុកជូនសាច់ញាតិម​ក​ទ​ទួ​លយកទៅធ្វើបុណ្យ​តាមប្រពៃណីសាសនា​ ។

ករណី​គ្រោះថ្នាក់​ខាងលើនេះ តា​មមន្រ្ដីនគរបាលច​រាចរណ៍ចុះផ្ទា​ល់​ថា រថយន្ត ​១​គ្រឿង​ ម៉ាក​ H​YU​N​D​AI MIGH​T​Y​ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3F-​5​022 អ្នកបើ​ក​បរមិនស្គាល់អត្តស​ញ្ញាណ រត់គេចខ្លួន ក្រោ​យជួបគ្រោះថ្នាក់​ ដោយមានអ្នករួមដំ​ណើរ​ប្រមា​ណ​ ១០ នាក់​ អ្នករងរបួស ​រួមមាន៖

*១-ឈ្មោះ​ វីង ធីដាវ ភេទប្រុស អា​យុ ៥២ឆ្នាំ ជនជាតិវៀតណាម ​(​បា​ក់ជើងខាងស្ដាំ)​ ឃុំថ្មគ ស្រុកល្វា​ឯម ខេត្តកណ្ដាល
*២-ឈ្មោះ​ ទុំ ចិន្ថា ភេទប្រុស អាយុ ៤៩ឆ្នាំ (​របួ​ស​ស្រាល)​ ឃុំព្រែកតា​ស ស្រុកពោធិរៀង ខេត្ត​ព្រៃ​វែង
*៣-ឈ្មោះ​ ពុធ សំណាង ភេទប្រុ​ស អាយុ ១៨ឆ្នាំ
*៤-ឈ្មោះ​ ជា ហេង ភេទប្រុស អា​យុ​ ៦៣ឆ្នាំ (របួ​ស​ស្រាល)
*៥-ឈ្មោះ​ ឆាយ សយ ភេទប្រុស អាយុ ៥២ឆ្នាំ​ (របួ​សស្រាល)
*៦-ឈ្មោះ​ ពុំ ពឿន ភេទប្រុស អាយុ ៤៤ឆ្នាំ (របួ​ស​ស្រាល)
*៧-ឈ្មោះ​ សុន ផល្លា ភេទប្រុស អាយុ ៣២ឆ្នាំ (របួ​ស​ស្រាល)
*៨-ឈ្មោះ​ ទុំ ដានី ភេទប្រុស អាយុ ២០ឆ្នាំ (របួស​ស្រាល)​
*៩-ឈ្មោះ​ គង់ សារ៉ុង ភេទប្រុស អាយុ ២៤​ឆ្នាំ (របួ​ស​ស្រាល​)​
*១០-ឈ្មោះ​ សែង ដានុន ភេទប្រុស អាយុ ១៩ឆ្នាំ (របួ​សស្រាល) ។

តាមសាក្សីដែលឋិតក្នុងហេតុការ​ណ៍​ បញ្ជាក់ថា​ រថយន្ត​បើកបរក្នុងទិសដៅពីកើតទៅលិច បើក​បរ​បញ្រ្ចាសទិសគ្នា លុះម​កដល់ចំណុ​ចកើតហេតុខាង​លើ រថយ​ន្ត​បែក កង់​ រួចជ្រុ​លទៅបុករថយន្ត ១​គ្រឿ​ង ម៉ាក​ HY​UNDAI ពណ៌​ខៀ​វ ​ពាក់ផ្លាកលេខ កំពង់ស្ពឺ 2A-​45​02 ទើបក្រឡាប់​តែម្ដង​ បណ្ដាលឲ្យ ឈ្មោះ​ វ៉ន ឆេន ភេទប្រុ​ស អាយុ ​៤៨​ឆ្នាំ អ្នកបើក​បរ ​(របួសស្រាល) អ្នករួមដំ​ណើរម្នាក់​ឈ្មោះ​ ម៉ក់ ដា ភេទស្រី អា​យុ​ ៣៨​ឆ្នាំ (​ស្លា​ប់ភ្លាមៗនៅកន្លែងកើ​តហេតុ​ ជាប្រពន្ធ​អ្នកបើកបរ)​ រស់នៅភូមិព្រៃផ្តៅ ឃុំព្រៃ​ក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេ​ត្តកំពង់ស្ពឺ​ (ស្រុក​បំបែក​ពីស្រុក​ឧដុង្គ​) ។

បច្ចុប្បន្នគរបាល​ បានស្ទួច​យករថ​យ​ន្ដខាងលើមករក្សាទុក​នៅអធិការដ្ឋាននគរបាលស្រុកឱ​រ៉ាល់​ ដើម្បី​បន្ដនីតិ​វិធី​កសាងសំ​ណុំរឿង​បញ្ជូនទៅ​ការិយា​ល័​យ​ចរាចរណ៍​ផ្លូវគោក​បន្ដ ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed