Category: ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ប្រកាសជំហរនឹងមិនបន្តផ្តល់មូលនិធិដល់អ៊ុយក្រែននោះទេ

លោក មីឈែល ម៉ាលូហ្វ (Michael Maloof) អតីតអ្នកវិភាគគោលនយោបាយសន្តិសុខជាន់ខ្ពស់នៅក្នុងការិយាល័យរដ្ឋមន្ត្រីក្រសួងការពារជាតិអាម៉េរិក បាននិយាយថា «ពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន វាច្បាស់ណាស់សម្រាប់ខ្ញុំដែលថា មិនចង់បន្តផ្តល់មូលនិធិដល់ ទៀតទេ។ លោកមិនចង់បន្តសង្រ្គាមទេ។ លោកមិនចង់ឱ្យមានសង្រ្គាមទេ ពីព្រោះក្នុងអំឡុងពេលរដ្ឋបាលដំបូងរបស់លោក ក៏គ្មានសង្រ្គាមដែរ ហើយនេះគឺជារឿងដ៏អស្ចារ្យមួយដែលមនុស្សមិនបានដឹង ដែលផ្ទុយពីរដ្ឋបាលរបស់លោក បៃដិន ដែលយើងបានចំណាយលុយរាប់រយពាន់លានដុល្លារអាម៉េរិកទៅក្នុងសង្រ្គាម»។ លោក ម៉ាលូហ្វ បានចង្អុលបង្ហាញថា «អ្វីដែលយើងឃើញនៅពេលនេះ ក្នុងន័យថា អង្គការណាតូជាសម្ព័ន្ធមិត្តវាយលុកច្រើនជាងសម្ព័ន្ធការពារ ហើយខ្ញុំគិតថាលោកនឹងចង់ទប់ស្កាត់វា ព្រោះវាជាការវាយលុករបស់អង្គការណាតូ ដែលបានធ្វើឱ្យយើងមានភាពរញ៉េរញ៉ៃជាមួយនឹងអ៊ុយក្រែន»។ សហរដ្ឋអាមេរិកបានផ្តល់ជំនួយសន្តិសុខសរុបជាង ៦១ប៊ីលានដុល្លារអាម៉េរិកដល់របបទីក្រុងគៀវចាប់…

ចិនបង្ហាញជំហរគោរពតាមជម្រើសរបស់ប្រជាជនអាមេរិក និងអបអរសាទរលោក ដូណាល់ ត្រាំ

(ចិន)៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានបង្ហាញការគោរពចំពោះលទ្ធផលបោះឆ្នោតរបស់សហរដ្ឋអាមេរិក និងបានអបអរសាទរលោក ដូណាល់ ត្រាំ ដែលបានទទួលជ័យជម្នះ នៅក្នុង ការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី៥ ខែវិច្ឆិកា ខណៈកាសែតរដ្ឋចិនមួយបានអំពាវនាវឱ្យមានវិធីសាស្ត្រប្រាកដនិយម ដើម្បីដោះស្រាយការខ្វែងគំនិតគ្នារវាងចិន និងសហរដ្ឋអាមេរិកឱ្យមានប្រសិទ្ធភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ ដែលបានសន្យាថានឹងអនុវត្តការហូតពន្ធឱ្យបានម៉ឺងម៉ាត់ បានយកឈ្នះលោកស្រី កាម៉ាឡា ហារីស មកពីបក្សប្រជាធិបតេយ្យ ដោយទទួលបានអង្គបោះឆ្នោត ២៩២ លើសពីចំនួន២៧០ ដែល លោក ត្រាំ…

ទីបំផុតលោក Donald Trump យកឈ្នះលោកស្រី Kamala Harris ដោយលទ្ធផល២៧៧ទល់នឹង២២៦នឹងក្លាយជាប្រធានាធិបតី អាម៉េរិកទី៤៧និងជាលើកទី២ក្នុងឆាកជីវិតលោកដែរ!

ទីបំផុតយុទ្ធនាការបោះឆ្នោត និង ការបោះឆ្នោតដ៏ស្វិតស្វាញបានបញ្ចប់ហើយដោយសហរដ្ឋអាម៉េរិកទទួលបានលទ្ធផលបោះឆ្នោតជ្រើសរើសប្រធានាធិបតីទី៤៧បានហើយ គឺលទ្ធផលជ័យជន្នះមិនទាន់ផ្លូវការបានទៅលើអតីតប្រធានាធិបតីអាម៉េរិកទី៤៥ អំឡុងឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ គឺលោក Donald Trump ជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ ឬ Republican Party ទទួលបានសម្លេងពីអង្គបោះឆ្នោត២៧៧ ទល់នឹងលោកស្រី Kamala Harris ជាបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ ឬ Democracy Party ដែលទទួលបាន២២៦សម្លេង ពីអ្នកតំណាងពីគ្រប់រដ្ឋទាំង៥៣៨នាក់។ តាមរយៈលទ្ធផលបោះឆ្នោតដ៏ក្តៅគគុកនេះដែរ លោក Donald Trump ដែលមានអាយុ៧៨ឆ្នាំ នឹងបន្តក្លាយជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក…

បោះឆ្នោតនៅអាមេរិក÷ត្រាំ ត្រូវតែការ២៤សំឡេងទៀតប៉ុណ្ណោះ ដើម្បីឈ្នះ កាម៉ាឡា

គេហទំព័រសារព័ត៌មាន abcnews​ ឲ្យដឹងថា គិតត្រឹមវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី៦ ខែវិច្ឆិកានេះ បានបង្ហាញថា បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ នៅតែបន្តនាំមុខលោកស្រី កាម៉ាឡា ហារីស ជាបេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យ ដោយទទួលបានអង្គបោះឆ្នោត ២៤៦ ទល់នឹង១៩៤។ ពោលគឺនៅសល់តែ២៤សំឡេងទៀតប៉ុណ្ណោះ ដែលលោក ដូណាល់ ត្រាំ ត្រូវការដើម្បីឈ្នះការបោះឆ្នោតប្រធានាធិបតីនេះ។ សូមបញ្ជាក់ជូនថា ដើម្បីអាចក្លាយជាប្រធានាធិបតីអាមេរិក លោកស្រី ហារីស…

អាមេរិក-កូរ៉េខាងត្បូង នឹងរៀបចំកិច្ចពិភាក្សាពីរបូកពីរក្នុងចំណោមប្រមុខការពារជាតិ និងការបរទេស ចំពេលដែលកូរ៉េខាងជើងដាក់ពង្រាយកងទ័ពទៅរុស្ស៊ី

ក្រសួងការបរទេសទីក្រុងសេអ៊ូល និយាយនៅថ្ងៃចន្ទថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនឹងធ្វើកិច្ច ពិភាក្សា «ពីរបូកពីរ» ក្នុងចំណោមរដ្ឋមន្ត្រីការបរទេស និងការពារជាតិកំពូលក្នុងសប្តាហ៍នេះ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយនឹងការពង្រាយកងទ័ពរបស់ប្រទេសកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី។ កូរ៉េខាងត្បូងនិយាយសេចក្តីថ្លែងការណ៍ថា កិច្ចពិភាក្សានឹងប្រព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់) ក្នុងចំណោមរដ្ឋមន្ត្រីការបរទេស លោក ចូ តេយុល (Cho Tae-yul) រដ្ឋមន្ត្រីការពារជាតិ លោក គីម យ៉ុងយ៉ុន (Kim Yong-hyun) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អានតូនី ប្លីងខេន (Antony Blinken)…

ប្រទេសចិនបញ្ជូនក្រុមផ្កាយរណបថ្មីមួយទៅកាន់ទីអវកាសពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណបតៃយ័នដោយជោគជ័យ

ប្រទេសចិនបានបញ្ជូនក្រុមផ្កាយរណបថ្មីមួយទៅកាន់ទីអវកាសពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណបតៃយ័ន ក្នុងខេត្តសានស៊ី ភាគខាងជើង ប្រទេស ចិន។ យោងតាមក្រុមហ៊ុន China Great Wall Industry Corporation ដែលជាសាខារបស់សាជីវកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអវកាសចិន (CASC) បានឱ្យដឹងថា ផ្កាយរណបទាំង ១៨ គឺជាក្រុមទី២ ជំនាន់ទីមួយនៃក្រុមតារានិករ Spacesail ដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់សេវាអ៊ីនធឺណេតដែលមានភាពយឺតយ៉ាវ ល្បឿនលឿន និងអាចទុកចិត្តបានដល់អ្នកប្រើប្រាស់ទូទាំងពិភពលោក។ ក្រុមផ្កាយរណបត្រូវបានបាញ់បង្ហោះនៅម៉ោង ៧:០៦នាទីយប់ (ម៉ោងនៅទីក្រុងប៉េកាំង) នៅលើរ៉ុក្កែតដឹកជញ្ជូនឡុង ម៉ាច-៦ (Long March-6)…

បាតុភូតចម្លែកមួយនៅឆ្នេរខេត្តប្រាចួបសេរីខាន់ ប្រទេសថៃ បង្កការភ័យខ្លាចដល់ភ្ញៀវទេសចរណ៍ និងអ្នកស្រុក

បាតុភូតចម្លែកមួយត្រូវបានសារព័ត៌មាន The Nation រាយការណ៍ថា នៅតាមឆ្នេរនៃខេត្តប្រាចួបសេរីខាន់ ប្រទេសថៃ អ្នកស្រុកបានប្រទះឃើញហ្វូងសត្វសមុទ្រតូចៗជាច្រើនរាប់មិនអស់ បោកបក់មកលើឆ្នេរ បង្កការភ្ញាក់ផ្អើល និងភ័យខ្លាចដល់ភ្ញៀវទេសចរណ៍ កាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៤ ថានឹងមានបាតុភូតអ្វីមួយកើតឡើង ។ សត្វសម្លែកមួយ ដែលស្រដៀងនឹងកូនមឹក មានរាងដូចជាម្ជុល ត្រូវបានងាប់នៅតាមឆ្នេរដែលលាតសន្ធឹងប្រមាណ ៥ គ.ម ។ អ្នកស្រុកដែលប្រកបរបររាប់ទសវត្សរ៍មកហើយនិយាយថា បាតុភូតបែបនេះមិនធ្លាប់ជួបប្រទះឡើយ ហើយបានប្រាប់គ្នីគ្នា និងភ្ញៀវទេសចរណ៍កុំឲ្យចុះងូតទឹកឲ្យសោះ ។ អ្នកខ្លះហៅសត្វប្រភេទនេះថា…

លោក ស៊ី ជីនពីង៖ ចិន និង​សហរដ្ឋអាមេរិក​ត្រូវ​សហការ​គ្នា មិនមែន​ប្រឆាំង​គ្នា​ទេ

មេដឹកនាំប្រទេសចិន លោក ស៊ី ជីនពីង (Xi Jinping) បាននិយាយក្នុងអំឡុងពេលនៃជំនួបជាមួយទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក ជែក ស៊ុលលីវេន (Jake Sullivan) ថា ទីក្រុងប៉េកាំងសង្ឃឹមថា ប្រទេសចិន និងសហរដ្ឋអាមេរិកនឹងសហការគ្នាដើម្បីផលប្រយោជន៍នៃពិភពលោកទាំងមូល ជំនួសឱ្យការប៉ះទង្គិចគ្នាទៅវិញទៅមក។ យោងតាមទូរទស្សន៍ CCTV បានឱ្យដឹងថា មេដឹកនាំប្រទេសចិនបាននិយាយថា «ចំពេលដែលស្ថានការណ៍អន្តរជាតិមិនស្ថិតស្ថេរ និងជាប់គាំង បណ្តាប្រទេសនានាត្រូវតែរួបរួមគ្នា និងសហការគ្នា ជំនួសឱ្យការចែកបក្សពួក និងប្រឆាំងគ្នាទៅវិញទៅមក»។ លោក ស៊ី ជីនពីង…

ធ្លាក់យន្តហោះធុនតូចនៅប្រទេសថៃ បណ្ដាលឱ្យមនុស្ស៩នាក់ស្លាប់

ថៃ ៖ យន្តហោះមួយគ្រឿងបានធ្លាក់ បន្ទាប់ពីហោះចេញពីអាកាសយានដ្ឋានក្នុងទីក្រុងបាងកក ប្រទេសថៃប្រហែល១០នាទី ដែលមានការរាយការណ៍ថានៅលើយន្តហោះនោះមានផ្ទុកមនុស្សទាំងអស់ ៩នាក់រួមទាំងអ្នកដំណើរ និងអ្នកបើកបរផងដែរ។ យោងតាមសារព័ត៌មាន Bangkok Post បានឲ្យដឹងថា យន្តហោះ Cessna Caravan C208 ដំណើរការដោយក្រុមហ៊ុន Thai Flying Service បានហោះចេញពីអាកាសយានដ្ឋានសុវណ្ណភូមិនៅម៉ោង ២ និង ៤៦ នាទីរសៀល ថ្ងៃទី២២ ខែសីហា ឆ្ពោះទៅកាន់អាកាសយានដ្ឋាន Ko Mai…

សភាជាតិថៃ​ បោះឆ្នោតតែងតាំងលោកស្រី Paetongtarn ជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ

(បាងកក)៖ សភាជាតិថៃ នៅថ្ងៃសុក្រ ទី១៦ ខែសីហា បានសម្រេចបោះឆ្នោតជ្រើសតាំងលោកស្រី ផែថោងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ជានាយករដ្ឋមន្ត្រីថ្មី ជំនួស លោក សេដ្ឋា ថាវីស៊ីន ដែលត្រូវបានតុលាការធម្មនុញ្ញ ដកតំណែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោកស្រី ផែថោងថាន ទទួលបានសំឡេងគាំទ្រលើសពាក់កណ្តាល នៃចំនួនសមាជិករដ្ឋសភាថៃសរុប ៤៩៣នាក់ ដែលចាំបាច់ដើម្បី​ក្លាយជានាយករដ្ឋមន្រ្តី។ តាមរយៈការបោះឆ្នោតជ្រើសតាំងនេះ បានធ្វើឱ្យលោកស្រី ផែថោងថាន អាយុ ៣៧ឆ្នាំ…