Author: n6lyt

នាយឧត្តមសេនីយ៍ស ថេត ប្រកាសថា កម្លាំងសមត្ថកិច្ចចម្រុះជាង ១ម៉ឺន ៦ពាន់នាក់ ការពារ សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ÷នាយឧត្តមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះប្រមាណជាង ១ម៉ឺន ៦ពាន់នាក់ នឹងត្រូវដាក់ពង្រាយដើម្បីការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីផោនបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ នៅក្នុងរាជធានីភ្នំពេញ។ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅនាយកដ្ឋានអង្គរក្ស នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ…

តំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ១៥ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី១៣ ខែវិច្ឆិកា នេះ

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ១៥% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី១០% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី១៥%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី២៣ ឈ្មោះ តូរ៉ាជី(Toraji) ជាមួយព្យុះទី២៥ ឈ្មោះ យូសាជី (Usagi) កើតនៅសមុទ្រចិនខាងត្បូង និងព្យុះទី២៤ ឈ្មោះ មែនយី(Man-yi) ដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានដើរលើគន្លងតែមួយ និងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ…

ឯកអគ្គរាជទូតហូឡង់ដ៏ ប្ដេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត

នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Remco Johannes van Wijngaarden ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រហូឡង់ដ៏ ប្រចាំកម្ពុជា (ដែលមាននិវាសនដ្ឋាន នៅទីក្រុងបាងកក) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមឯកអគ្គរាជទូតបានអបអរសាទសម្ដេចបវរធិបតី ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ និងរីកចម្រើន នៅកម្ពុជា ជាពិសេស ការសម្រេចបាននូវកំណើនសេដ្ឋកិច្ច​។ ឯកឧត្តមឯកអគ្គរាជទូតបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងហូងឡង់ដ៏ និងកម្ពុជា…

ឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី សំណេះសំណាល និងប្រគល់កុំព្យូទ័រ សិស្សនិទ្ទេស A ចំនួន៤៧នាក់ នៅខេត្តកំពង់ស្ពឺ 

ខេត្តកំពង់ស្ពឺ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ស្ពឺ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាលោកគ្រូ អ្នកគ្រូ ទាំងអស់ ដែលបានចូលរួមបង្ហាត់បង្រៀន ជាជំនួយដល់ការសិក្សារបស់សិស្សនៅទូទាំងខេត្តកំពង់ស្ពឺ។ លោកឧបនាយករដ្ឋមន្ត្រីបានចូលរួមអបអរសាទរ ជាមួយសិស្សានុសិស្ស ដែលជាប់និទ្ទេស A និងអាណាព្យាបាល លោកគ្រូ អ្នកគ្រូ ត្រូវបន្តជំរុញ និងសិស្សានុសិស្ស ត្រូវខិតខំរៀនសូត្របន្ថែមទៀត ដើម្បីឆ្ពោះទៅដល់គោលដៅនាពេលអនាគត និងដូចជាសសរទ្រូង សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ…

នៅក្នុងខែតុលាបរិមាណ​កុងតឺន័រ​ឆ្លងកាត់​កំពង់ផែស្វយ័តភ្នំពេញ​កើនឡើងជាង១៧ភាគរយ

ភ្នំពេញ÷កំពង់ផែស្វយ័តភ្នំពេញបានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃចន្ទទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ថា ក្នុងខែតុលា​កន្លងទៅថ្មីៗនេះបរិមាណ​កុងតឺន័រ​ឆ្លងកាត់​មានចំនួន​ ៣៥​ ២៦៤​ TEUs ពោលកើន​ឡើង១៧,៧៥ភាគរយ ធៀប​នឹងខែ​តុលា​ឆ្នាំ​២០២៣។ ដោយឡែកសម្រាប់​រយៈពេល​១០​ខែ​ដើមឆ្នាំ២០២៤​ មានចំនួន​ ៤០១​ ២៥១​ TEUs កើនឡើង​ ១៩,៧៨ ភាគរយ​ធៀប​រយៈពេល​ ១០​ ខែ​ដើមឆ្នាំ២០២៣។ គួររំលឹកថា បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ​ក្នុង​ត្រីមាសទី​៣​ឆ្នាំ​២០២៤​ មានចំនួន​ ១៦១ ៣៧៣​ TEUs កើនចំនួ​ន​ ២៦,១៣ភាគរយ ធៀបនឹងត្រីមាសទី៣​ ឆ្នាំ២០២៣។ដោយឡែក គិតតែអំឡុងខែកញ្ញា​…

សំណាញ់ច្បាប់ទាក់ក លោកឡាយ វិសិដ្ឋ អភិបាលរង ខេត្តពោធិ៍សាត់និងលោកកន សុខកាយ អតីតអភិបាល ស្រុកល្វាឯម

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បាន សម្រេចឃាត់ខ្លួនលោកកន សុខកាយ អតីតអភិបាល ស្រុកល្វាឯម ខេត្តកណ្តាល ក្រោយយកលុយរត់ការចង់បានតំណែងជាមួយលោក លី សាម៉េត ហៅគ្រូមា និងលោក ឡាច សំរោង ដោយបានសូកប៉ាន់លុយចំនួន ៣០ម៉ឺនដុល្លារ ។ បន្ទាប់ពីបញ្ចប់ការសួរនាំ, អង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនលោក កន សុខកាយ ទៅតុលាការ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។ កាលពីថ្ងៃទី៨ ខែតុលា…

អភិបាលរាជធានីភ្នំពេញអំពាវនាវឲ្យអាជីវករលក់ដូរក៏ដូចជាប្រជាពលរដ្ឋរួមគ្នាថែរក្សាបរិស្ថានថ្ងៃបុណ្យអុំទូក

ភ្នំពេញ៖ឯកឧត្តមឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ បានស្នុើសុំអោយ កីឡាករ កីឡាការិនីអុំ ចែវទូកនិងប្រជាពលរដ្ឋ ចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា និងសុំអោយអាជីវករលក់ដូរទាំងអស់កុំតម្លើងថ្លៃម្ហូបអាហារក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក ដែលនឹងប្រព្រឹត្តទៅនាប៉ុន្មានថ្ងៃខាងមុខនេះ។ ការស្នើសុំនេះរបស់ឯកឧត្ដមឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី១២វិច្ឆិកា នេះ នៅរមណីដ្ឋានវប្បធម៏ប្រវត្តិសាស្ត្រវត្តភ្នំខណៈឯកឧត្តមនិងលោកជំទាវអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលី សម្រាប់ការប្រណាំងទូកថ្នាក់រាជធានីភ្នំពេញនៅរសៀលថ្ងៃទី១២វិច្ឆិកានេះផងនិងបួងសួងសុំសេចក្តីសុខជូនប្រជាពលរដ្ឋទាំងអស់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុកនាពេលខាងមុខផងក្នុងនាមរាជធានីភ្នំពេញជាម្ចាស់ផ្ទះជាកន្លែងប្រារពព្រះរាជពិធី។ ការប្រារព្វពិធីបែបសាសនានេះ មានគោលបំណងសុំម្ចាស់ទឹកម្ចាស់ដីបារមីលោកយាយដូនពេញ សូមជួយតាមបីបាច់ថែរក្សាចំណុះទូក និងសុំអោយដំណេីរការប្រារព្វព្រះរាជពិធីបុណ្យអុំទូកប្រព្រឹតទៅដោយរលូននិងជោគជ័យប្រកបដោយសុខសុវត្ថិភាព និងប្រកបដោយភាពរីករាយស្និតស្នាល រក្សាបានប្រពៃណីទំនៀមទំលាប់ជាតិ និងសាមគ្គីភាព មិត្តភាព។ ឯកឧត្តមឃួង ស្រេង…

អធិការស្រុកកណ្ដៀង បិទភ្នែកបណ្ដោយ ឲ្យល្បែងស៊ីសងតាមអនឡាញ ជ្រកក្រោមយីហោ លក់បាយ,កាហ្វេ រីកដូចផ្សិត

ខេត្តពោធិ៍សាត់÷ប្រភពព័ត៌មានរាយការណ៍ថា ល្បែងស៊ីសងអនឡាញច្រើនប្រភេទ បាននឹងកំពុងកើតមានឡើងរីកកាន់តែធំនៅក្នុងភូមិសាស្រ្ត ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ រីឯអស់លោកមន្ត្រីនគរបាលស្រុកកណ្ដៀង ត្រូវគេមើល ឃើញថា ជាអ្នកដែលបានសើមមាត់សើម.ក ចំពោះថៅ កែល្បែងអនឡាញនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ដូច្នេះគេរំពឹងថា សមត្ថកិច្ចនៃស្នងការនគរបាលខេត្ត ក៏ដូចជាកម្លាំងកងរាជអាវុធហត្ថ ជាពិសេសស្ថាប័នតុលាការ មើលល្បែងស៊ីសងនៅក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់នោះផង។ ប្រជាពលរដ្ឋកត់សម្គាល់ថា បញ្ហាអសន្តិសុខសង្គមចោរលួចចោរប្លន់ ហាក់ដូចជាមានការកើនឡើង។ ប្រភពបញ្ជាក់ឲ្យដឹងថា នៅផ្សារបន្ទាយយួន ស្ថិតនៅក្នុងឃុំស្យា មាន១កន្លែង នៅផ្ទះឈ្មោះហ៊ង,នៅភូមិបាគូ ឃុំស្រែស្ដុកដាក់នៅផ្ទះឈ្មោះ ទីននិងភូមិពោធិ៍ឃុំស្រែស្ដុក កំពុងដំណើរការដោយដាក់នៅផ្ទះ ឈ្មោះអៀវ។ ចំណែកនៅភូមិរោងម៉ាស៊ីន…

សិស្សសាលាជិះម៉ូបុករថយន្ត បណ្តាលឲ្យស្លាប់ទាំង០២នាក់នៅស្រុកសណ្តាន់

ខេត្តកំពង់ធំ ៖ យុវសិស្ស២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តបុកគ្នាពេញទំហឹង។ ករណីនេះនៅវេលាម៉ោងប្រមាណ១៥និង៣០នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រង់ចំណុចផ្លូវប្រសព្វភូមិរកាជួរ ស្ថិតក្នុងឃុំក្លែង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ករណីនេះកើតឡើងរវាងម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ ខ្មៅសេរីឆ្នាំ២០១០ ផ្លាកលេខ កំពត 1D- 5783 បើកបរមានគ្នា០២នាក់ បានបុកជាមួយរថយន្តម៉ាកហ្វដ(Ford) ពណ៌ស ផ្លាកលេខ ភ្នំពេញ2AC-0279 បើកបរដោយឈ្មោះ ស៊ឹម លាម ភេទប្រុស…

រថយន្តធុនធំដឹកទំនិញ១គ្រឿងបើកបរដល់ផ្លូវកោងបណ្តាលអោយក្រឡាប់ផ្ងារជើង

ខេត្តបាត់ដំបង÷ រថយន្តធុនធំដឹកទំនិញមួយគ្រឿងបើកបរដល់ផ្លូវកោងបណ្តាលឱ្យក្រឡាប់ផ្ងារជើងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១២និង៤០នាទី ទៀបភ្លឺឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវហាយវេ ស្ថិតក្នុងភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា រថយន្តធុនធំខាងលើ ជាប្រភេទវ៉េអងពណ៌ក្រហម ពាក់ផ្លាកលេខខាងមុខ កំពង់ចាម 3A-7876 និងផ្លាកលេខក្រោយ កំពង់ចាម 4A-2159 បានបើកបរដឹកទឹកផ្លែឈើអូរអិឈិ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ទីតាំងកើតហេតុចំណុចផ្លូវកោងក៏បានយោគក្រឡាប់ចាក់ទំនិញចោលពេញផ្លូវតែម្ដង តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សឡើយ។ ក្រោយពេលកើតហេតុ ដោយសាររថយន្តក្រឡាប់ខ្លួនឯងនិងមិនបង្កឱ្យមានគ្រោះ ថ្នាក់ដល់អ្នកដទៃ និងមិនខូចខាតដល់ទ្រព្យសម្បត្តិរបស់រដ្ឋ ទើបខាងក្រុមហ៊ុនទាក់ទងរថយន្តស្ទូចមកស្ទូចរថយន្តដើម្បីយកទៅជួសជុលដោយខ្លួនឯង៕

You missed