ខេត្តកំពង់ចាម÷គណនី Tan Kimsour (តាន់ គឹមសួ) វាយប្រហារអភិបាលខេត្តកំពង់ចាម ត្រង់ៗ តែម្តងហេីយ ដោយសំណួរដុតរោល ថាតេីមាននឹកឯកឧត្តម គួច ចំរេីន ប៉ុណ្ណាដែរបងប្អូន? តេីគាត់ជាភ្នាក់ងារខាងណា? មតិរិះគន់កែលម្អរមួយចំនួនអាចទទួលយកបាន ប៉ុន្តែការរិះគន់ខ្លះ ជាទម្រង់បង្កប់ការដុតភ្លេីងអោយឆេះកំហឹង ទាំងដែលរដ្ឋបាលខិតខំពន្យល់ហេីយ នៅធ្វេីឆ្ងល់ទៀត ដេីម្បីបេីកទ្វាអោយក្រុមអគតិ ចូលវ៉ៃលុក ទាំងទទឹងទិស និងខុសសភាពប្រក្រតី។ ការរិះគន់មួយចំនួនដេីរតួរជាភ្នាក់ងារហុចដាវបន្ត។
សូមបញ្ជាក់ថា រូបភាពដែលម្ចាស់គណនីថតយកមួយនេះត្រូវចំកន្លែងគម្រោងពង្រីកផ្លូវជាតិលេខ៧ ទៅក្រុងកំពង់ចាម ដែលត្រូវឈូសឆាយ កែលម្អរលេីកកម្រឹតផ្លូវ ។ វាស្ថិតក្នុងដំណាក់កាលគម្រោងកែលម្អ និងស្ថាបនាសារជាថ្មី បន្ទាប់ពីកែលម្អរួចរាល់ នឹងមានសោភ័ណភាពល្អប្រសេីរឡេីងវិញហេីយ នៅអនាគតដ៏ខ្លីខាងមុខនេះ។ រដ្ឋបាលខេត្តនឹងមិនទុកអោយដងផ្លូវ មានសភាពបែបនេះរហូតនោះទេ។ បច្ចុប្បន្ន ផ្លូវកំពុងអភិវឌ្ឍន៍ដោយកំពុងពង្រីកជាបួនគន្លងដូច្នេះគឺត្រូវការឈូសឆាយ រីឯប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតក៏ត្រូវ រៀបចំតបណ្តាញ ដោយរំខានបានកាត់ផ្តាច់ប្រក្រតីភាពចរាចរក្នុងក្រុង ។ សូមកុំអាលវាយតម្លៃ លឿនពេក បើគ្មានមូលដ្ឋានច្បាស់លាស់🙏 សូមយោគយល់!
ការអភិវឌ្ឍន៏តែងតែមានភាពប៉ះពាល់ខ្លះ សំខាន់ពេលធ្វើរួចប្រជាពលរដ្ឋគាត់សប្បាយចិត្ត គាត់ពេញចិត្តនិងចូលរួម ធ្វើអោយខេត្តមានសោភ័ណ្ឌភាពល្អ មានភាពទាក់ទាញភ្ញៀវទេសចរណ៏មកកម្សាន្តច្រើន។
ប្អូនមិនជួយត្រេកអទេសម្រាប់ចំណងដៃអភិវឌ្ឍន៍ថ្មីៗមកដល់ខេត្តកំពង់ចាម បែរជាមកធ្វេីភ្នាក់ងាររកតែកន្លែងទេីស កន្លែងមិនស្អាត ចាំតែរិះគន់បន្តុះបង្អាប់ទៅវិញ។ បន្តុះបង្អាប់ ពីព្រោះដឹងលឺហេីយ បែរជាធ្វេីមិនដឹង។ គួរកែវិញប្អូន កុំធ្វេីភ្នាក់ងារកូរបរិយាកាសបណ្តាញសង្គមអោយពុលចឹង។
ហេីយបេី តាន់ គឹមសួរ ពិតជា រិះគន់កែលម្អរ ឬ សួរដេីម្បីចង់ដឹងក្នុង ឥរិយបថសុទ្ធចិត្តមែន គឺគួរសួររដ្ឋបាលខេត្តផ្លូវការវិញ។ តែនេះ អត់ដឹងថាគាត់សួរនរណាផង គាត់សួរហ្វេសប៊ុកហ្នឹងហេីយគាត់ ប្រៀបធៀប សួរឌឺដង អោយប្រជាជនប្រៀបធៀបគ្នា រវាងឯកឧត្តមអភិបាលខេត្ត គួច ចំរេីន ទៅថែមទៀត។
ជួនកាល លោក តាន់ គឺមសួរ គាត់មានចេតនាល្អទេ តែគាត់បេីកវេទិកាដេញដោល លេីផេកគាត់ យកប្រជា ប្រិយផង ចំណេញនយោបាយអ្វីមួយលាក់បាំងក្រោយឆាកផង ដោយផ្តល់សន្លឹកបៀរបន្តទៅ ក្រុមអគតិ ចូលវ៉ៃថែម ទាំងខុសការពិត៕