ទីតាំងល្បែងអនឡាញដ៏ធំមួយនៅលើផ្លូវ៣០ម៉ែត្រក្នុងសង្កាត់ពងទឹកមានជន ជាតិចិនប្រហែល៤០០នាក់កំពុងដំណើរ ការ? ខណៈលោកអធិការប្រាប់ថាត្រួត ពិនិត្យរួចហើយ
ប្រភពព័ត៌មានបានរាយការណ៍ឲ្យដឹងថា ទីតាំងល្បែងអនឡាញខុសច្បាប់មួយកន្លែង ដែលសង្ស័យជាកន្លែងបង្ខាំងមនុស្សខុសច្បាប់ ដើម្បីធ្វើសកម្មភាពបោកប្រាស់តាមប្រព័ន្ធអនឡាញរបស់ជនជាតិចិន ស្ថិតនៅអគារភ្លោះ ជាប់នឹងផ្លូវ៣០ម៉ែត្រ ភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងដំណើរការយ៉ាងស្ងៀម ស្ងាត់ដែលគេមិនដឹងថាអាជ្ញាធរបានដឹងដែរឬយ៉ាងណានោះទេ? ប្រភពព័ត៌មានបានឲ្យដឹងថា បណ្ដាជនជាតិចិនដែលធ្វើការនៅទីតាំងខាងលើហាក់ដូចជាមានលក្ខណៈស្ងៀម ស្ងាត់មិនឲ្យចេញដើរផ្ដេសផ្ដាសនោះឡើយ។ អាជ្ញាធរដែនដីគោហាក់ដូចជាចូលរួមចំណែកក្នុងការទប់ស្កាត់សកម្មភាពបណ្ដាជនដែលស្នាក់នៅក្នុងទីតាំងខាងលើនេះដែរ។ មានន័យថា អាជ្ញាធរហាក់ដូចជាបានជួយលាក់បាំងចំពោះសកម្មភាពទាំងឡាយ នៃបណ្ដាជនដែលស្នាក់នៅក្នុងអាគារខាងលើនេះ។ តាមប្រភពផ្ទៃក្នុងរាយការណ៍ឲ្យក្រុមអ្នកសារព័ត៌មានដឹងថា បច្ចុប្បន្នមានបុគ្គលិកជនជាតិចិនមិនតិចជាង ៤០០នាក់ ត្រូវបានគេបង្ខាំងទុក ដោយប្រើប្រាស់កុំព្យូទ័រឡេបថបរាប់រយគ្រឿង រកសុីតាមប្រព័ន្ធ internet អនឡាញ ដែលសង្ស័យថាជាអំពើល្មើសច្បាប់។ បុគ្គលិកជនជាតិចិនទាំងនោះ ត្រូវបានគេបង្ខាំងទុកនៅក្នុងបរិវេណរបងអគារ…
មន្ត្រីអង្គការក្រៅដ្ឋាភិបាលម្នាក់មិនសូវល្បីឈ្មោះនៅខេត្ត មណ្ឌលគិរីសង្ស័យជាឈ្មួញឈើដ៏សកម្ម
ខេត្តមណ្ឌលគិរី÷បុរសម្នាក់នៃអង្គការ”អង្គការវឌ្ឍនភាពកសិកម្ម និងធម្មជាតិ ” ដែលគេមិនសូវស្គាល់ឈ្មោះ ត្រូវគេដាក់ការសង្ស័យថា គឺជាឈ្មួញឈើដ៏សកម្ម ខណៈផ្ទះគាត់ក្បែរពន្ធនាគារ នៅកណ្ដាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវគេប្រទះឃើញមានឃ្លាំងស្តុកឈើ ប្រណិតច្នៃរួចជាច្រើន ដូចជាគ្រោងទ្វារ-បង្អួចពិសេសក្ដារងឿ ដែលមានមុខធំៗ។ បើតាមប្រភពមើលឃើញថាគំនរឈើជាច្រើនជាមួយនឹង គ្រឿងសង្ហារឹមផងនោះទំនងជាបានដឹកចេញពីតំបន់ព្រៃមួយចំនួនក្បែរស្នាក់ការអភិរក្សមេម៉ង់។ តាមសេចក្ដីរាយការណ៍ថា ស្ទើរមិនរាល់យប់គេឮសន្ធឹកឡានចេញ-ចូល ជាការដែលអាចដឹកគ្រឿងសង្ហារឹមពីសិប្បកម្មផ្សេងទៅទម្លាក់ ហើយនិងដឹកចេញ ។ គេថា មន្ត្រីអង្គការរូបនោះឈ្មោះ សម្បត្តិ ដែលធ្លាប់ជួបគ្រោះ ថ្នាក់ចរាចរណ៍កាលពីអំឡុងខែតុលា ឆ្នាំ ២០២៤ នៅលើកំណាត់ផ្លូវ ក្នុងភូមិពូត្រុំ ក្រុងសែនមនោរម្យ…
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) រៀបចំសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំលើកទី២ ផ្ដោតលើការអនុវត្តវេជ្ជសាស្រ្តឈានមុខ
(ភ្នំពេញ) ៖សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ដែលហៅកាត់ថា TYDA បានរៀបចំសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំរបស់ខ្លួនលើកទី២ក្រោមប្រធានបទ «ការអនុវត្តវេជ្ជសាស្រ្តឈានមុខ» ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA។ សន្និសីទវេជ្ជសាស្រ្តរៀបចំធ្វើឡើងនាពេលនេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ៧-៨ ខែធ្នូ ឆ្នាំ២០២៤ នាសណ្ឋាគារភ្នំពេញ។ ក្នុងឱកាសនេះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA បានលើកឡើងថា សន្និសីទដែលបានធ្វើឡើងនាពេលនេះ…
នគរបាលចាប់បុរសជនជាតិចិនតៃវ៉ាន់ម្នាក់ក្រោយបាញ់បង្អើលមេឃ៧១គ្រាប់
ខេត្តតាកែវ÷បុរសជនជាតិចិនតៃវ៉ាន់ម្នាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបញ្ជូនទៅសួរនាំ ក្រោយបាញ់បោះសេរីឡើងលើមេឃទាំងកណ្ដាលយប់រហូតដល់៧១ គ្រាប់។ ហេតុការណ៍នេះបានកើតឡើង នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ចំណុចវាលស្រែភូមិកណ្តាល ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។ សមត្ថកិច្ចបានឲ្យដឹងថា ខ្មាន់កាំភ្លើងវ័យ២០ឆ្នាំរូបនេះ ឈ្មោះ CAI JIA YOU ជនជាតិចិនតៃវ៉ាន់ កាន់កាំភ្លើង ខ្លី ម៉ាក Sig Sauer។ ខណៈមូលហេតុ នៃការបាញ់បោះសេរីនេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ។ លោក វ៉ី សំណាង…
ចៅហ្វាយស្រុកគងពិសីថា សំណង់នោះអត់ច្បាប់ទេ ខណៈលោកប្រធានមន្ទីរធនធានទឹកខេត្តកំពង់ស្ពឺថា របងនឹងដឹងតែខុសច្បាប់ហើយ
កំពង់ស្ពឺ៖ បន្ទាប់បណ្ដាញផ្សព្វផ្សាយនានាចុះផ្សាយព្រោងព្រាតករណីលុបប្រឡាយសាធារណៈរបស់រដ្ឋជាង១០០ម៉ែត្រ ដែលអ្នកលក់ដូរនៅលើទីតាំងនោះហៅថា ប្រឡាយចូលបុរី ឡេង ណាវ៉ាត្រា នៅចំណុចផ្លូវជាតិលេខ៣ ជាប់របងរោងចក្រ សុីង បាងផេរភីង អិនដាសស្រ្ទៀល (ខេមបូឌា) នៅភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ លោក ហាន ពិសិដ្ឋ អភិបាលស្រុកគងពិសីបានឆ្លើយយ៉ាងខ្លីថា «ខ្ញុំអត់បានព័ត៌មាននឹងដែរ នឹងឲ្តក្រុមការងារជំនាញពិនិត្យ» ហើយក៏ស្ងាត់ឈឹងនោះមក ពេលនេះមានលេចចេញភាពមិនប្រក្រតីផ្សេងទៀត។ នៅព្រឹកថ្ងៃសៅរ៍ទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ បែរជាលោកចៅហ្វាយស្រុកគងពិសី ហាន ពិសិដ្ឋ…
ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីសម្ពោធប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជអមដោយ សម្តេចអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ស្តេចយាងកាត់ខ្សែបូ សម្ពោធប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី ស្ថិតនៅក្នុងបរិវេណវត្តស្វាយពពែ រាជធានីភ្នំពេញ…
ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មចូលរួមដាក់បង្ហាញផលិតផលនិងសេវាកម្មក្នុងពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៦ខែធ្នូ ឆ្នាំ២០២៤ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មបានចូលរួមដាក់បង្ហាញផលិតផលនិងសេវាកម្មក្នុងពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១ នៅផ្សាររាត្រីសាន់សាញ បឹងកក់ដែលរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១នេះមានការអញ្ជើញចូលរួមជាអធិបតីភាពពីឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រួមនិងម្ចាស់កសិដ្ឋាន ក្រុមហ៊ុន អង្គការ និងស្ថាប័នពាក់ព័ន្ធក្នុងវិស័យវារីវប្បកម្មជាច្រើនផ្សេងទៀតផងដែរ។ ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១ ដែលមានរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី៦ និងទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ រៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកផ្គត់ផ្គង់ធាតុចូលវារីវប្បកម្ម វារីវប្បករ អ្នកផលិតពូជ សហគ្រាសកែច្នៃទៅដល់អ្នកប្រើប្រាស់ និងបង្កើនការយល់ដឹងទៅដល់សាធារណជន អំពីគុណភាពផលិតវារីវប្បកម្មរបស់កម្ពុជា តាមរយៈការតាំងបង្ហាញផលិតផលវារីវប្បកម្មស្រស់ និងកែច្នៃ…
មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃកែវសីមា ពិនិត្យ មើលលើទីតាំងដីជាប់ពាក្យបណ្ដឹងចំនួន ៣កន្លែង នៅភូមិសាស្ត្រភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា
ខេត្តមណ្ឌលគិរី÷ថ្មីៗនេះមន្រ្តីការិយាល័យដែនជម្រក សត្វព្រៃកែវសីមា បានចុះល្បាតនិងតាមដាន អង្កេតពិនិត្យមើលលើទីតាំងដីជាប់ពាក្យបណ្ដឹងចំនួន០៣ កន្លែងត្រង់ចំណុចអូរតេ,ដៃអូរតេដូចខាងក្រោម÷ -ទីតាំងទី០១ដែលមានទំហំ(៣៤.៤ហិកតា)ត្រង់ចំណុចអូរលេខនិយាមកា ៧៤៨៩៨៩. ១៣៨៤៥៤៩បានធ្វើការពិនិត្យឃើញថា ពុំមានលួចចូលធ្វើសកម្មភាពអ្វីនោះទេ។ -ទីតាំងទី០២ ដែលមានទំហំ(៣.៤៥ហិកតា)ត្រង់ចំណុចដៃអូរតេដែលមានលេខនិយាមកា ៧៤៩៣៤១. ១៣៨៤៨០២ បានធ្វើការពិនិត្យឃើញថាដោយពុំមានលួចចូលធ្វើសកម្មភាពអ្វីនោះទេនិងបានដាក់ស្លាកសញ្ញាដីជាប់ជាប់បណ្ដឹងចំនួន០១និងផ្លាកហាមកាប់រានចំនួន០២បន្ថែម។ -ទីតាំងទី០៣ដែលមានទំហំ(៩.២៥ហិកតា)ត្រង់ចំណុចអូរតេក្រោមដែលមានលេខនិយាមកា៧៥០២៩៥ .១៣៨៥៥៦២ បានធ្វើការពិនិត្យមើលឃើញថាមានការដុះព្រៃរបោះទ្បើងវិញហើយដោយពុំមានលួចធ្វើសកម្មភាពអ្វីនោះទេនិងបានធ្វើកាដាក់ ស្លាកសញ្ញាសម្គាល់ដីជាប់ពាក្យបណ្ដឹងចំនួន០១ និងស្លាកហាមកាប់រានចំនួន០៣ ស្លាកកបន្ថែម។ – លទ្ធផលសម្រេចបានដូចខាងក្រោម÷ – ដាក់ស្លាកសញ្ញាសម្គាល់ហាមកាប់រានបានចំនួន(០៦ស្លាក)។ – ដាក់ស្លាកសញ្ញាសម្គាល់ដីជាប់បណ្ដឹងចំនួន(០២ស្លាក)។ – ទីតាំងទាំង០៣ នេះស្ថិតនៅក្នុងភូមិពូក្រូច ឃុំស្រែអំពូម…
សម្តេចមហាបវរធិបតី មានប្រសាសន៍សំខាន់ៗក្នុងឱកាសអញ្ជើញបើកសន្និបាតលើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និបាតលើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាម តំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ហៅកាត់ថា RISEAP។ ពិធីនេះរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំអង្គការ RISEAP និងថ្នាក់ដឹកនាំសាសនាឥស្លាមនៅកម្ពុជាផងដែរ។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកសន្និបាតលើកទី២០…