ខេត្តតាកែវ÷បុរសជនជាតិចិនតៃវ៉ាន់ម្នាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបញ្ជូនទៅសួរនាំ ក្រោយបាញ់បោះសេរីឡើងលើមេឃទាំងកណ្ដាលយប់រហូតដល់៧១ គ្រាប់។ ហេតុការណ៍នេះបានកើតឡើង នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ចំណុចវាលស្រែភូមិកណ្តាល ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ខ្មាន់កាំភ្លើងវ័យ២០ឆ្នាំរូបនេះ ឈ្មោះ CAI JIA YOU ជនជាតិចិនតៃវ៉ាន់ កាន់កាំភ្លើង ខ្លី ម៉ាក Sig Sauer។ ខណៈមូលហេតុ នៃការបាញ់បោះសេរីនេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ។

លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ឲ្យអ្នកកាសែតដឹងថា ជនជាតិចិនតៃវ៉ាន់រូបនេះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន និងកំពុងសួរនាំនៅអធិការដ្ឋាននគរបាលស្រុកបាទី។

លោកបានបញ្ជាក់ថា លួចបាញ់បាន ប៉ុន្តែគុកនៅរង់ចាំជានិច្ច ដោយគ្មានជនណាអាចប្រព្រឹត្តបទល្មើស ហើយរួចខ្លួនពីសម្នាញច្បាប់នោះឡើយ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed