ខេត្តកំពង់ចាម÷កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី ឃាត់ខ្លួនជន សង្ស័យម្នាក់និងវត្ថុតាមមួយចំនួននៅថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២៥ នៅចំណុចភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។
បើតាមមន្ត្រីអាវុធហត្ថបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ចាម បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម បានចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យបាន០១នាក់÷
ឈ្មោះ សោម ផាក ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិទី១៥ សង្កាត់កំពង់ចាម ខេត្តកំពង់ចាម និងដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លា សង្ស័យថ្នាំញៀន ០១កញ្ចប់តូចទម្ងន់ ០.២៩ក្រាម ថ្លឹងទាំងសំបកថង់ កម្ទេចផ្កាក្រអូបឈ្ងុយ សង្ស័យជាកញ្ឆ ០១កញ្ចប់តូច ទម្ងន់០.៧៤ក្រាម ថ្លឹងទាំងសំបកថង ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាកអូប៉ូ (Oppo) ពណ៌ខ្មៅ ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០០៨ ស្លាកលេខ សៀមរាប 1F-9818 ។
បច្ចុប្បន្នជនសង្ស័យបញ្ជូនមក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បី ចាត់ការតាមនីតិវិធី៕