ខេត្តមណ្ឌលគិរី÷ថ្មីៗនេះមន្រ្តីការិយាល័យដែនជម្រក សត្វព្រៃកែវសីមា បានចុះល្បាតនិងតាមដាន អង្កេតពិនិត្យមើលលើទីតាំងដីជាប់ពាក្យបណ្ដឹងចំនួន០៣ កន្លែងត្រង់ចំណុចអូរតេ,ដៃអូរតេដូចខាងក្រោម÷

-ទីតាំងទី០១ដែលមានទំហំ(៣៤.៤ហិកតា)ត្រង់ចំណុចអូរលេខនិយាមកា ៧៤៨៩៨៩. ១៣៨៤៥៤៩បានធ្វើការពិនិត្យឃើញថា ពុំមានលួចចូលធ្វើសកម្មភាពអ្វីនោះទេ។
-ទីតាំងទី០២ ដែលមានទំហំ(៣.៤៥ហិកតា)ត្រង់ចំណុចដៃអូរតេដែលមានលេខនិយាមកា ៧៤៩៣៤១. ១៣៨៤៨០២ បានធ្វើការពិនិត្យឃើញថាដោយពុំមានលួចចូលធ្វើសកម្មភាពអ្វីនោះទេនិងបានដាក់ស្លាកសញ្ញាដីជាប់ជាប់បណ្ដឹងចំនួន០១និងផ្លាកហាមកាប់រានចំនួន០២បន្ថែម។
-ទីតាំងទី០៣ដែលមានទំហំ(៩.២៥ហិកតា)ត្រង់ចំណុចអូរតេក្រោមដែលមានលេខនិយាមកា៧៥០២៩៥ .១៣៨៥៥៦២ បានធ្វើការពិនិត្យមើលឃើញថាមានការដុះព្រៃរបោះទ្បើងវិញហើយដោយពុំមានលួចធ្វើសកម្មភាពអ្វីនោះទេនិងបានធ្វើកាដាក់ ស្លាកសញ្ញាសម្គាល់ដីជាប់ពាក្យបណ្ដឹងចំនួន០១ និងស្លាកហាមកាប់រានចំនួន០៣ ស្លាកកបន្ថែម។

– លទ្ធផលសម្រេចបានដូចខាងក្រោម÷
– ដាក់ស្លាកសញ្ញាសម្គាល់ហាមកាប់រានបានចំនួន(០៦ស្លាក)។
– ដាក់ស្លាកសញ្ញាសម្គាល់ដីជាប់បណ្ដឹងចំនួន(០២ស្លាក)។
– ទីតាំងទាំង០៣ នេះស្ថិតនៅក្នុងភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed