Author: n6lyt

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានមោទនភាព ចំពោះមន្ត្រីរាជការ ដែលបានផ្តល់សេវាសាធារណៈល្អគាប់ចិត្តច្រើនជាងតួនាទី ឬភារកិច្ចដែលកំណត់

នៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារឆ្ពោះទៅកាន់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីសុខាភិបាលឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែក កម្រិត១ ប៉ុនរ៉ានី ហ៊ុនសែន រ៉ុនតាឯក និងមន្ទីរពេទ្យបង្អែក កម្រិត១ ពាក់ស្នែង លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានធ្វើការកោតសរសើរប្រកបដោយមោទនភាព ចំពោះមន្ត្រីរាជការ ដែលជាក្រុមការងាររៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ក្នុងសកម្មភាព និងកាយវិការនៃការផ្តល់សេវាសាធារណៈបានល្អ និងជាទីគាប់ចិត្តជូនដល់សាធារណជនជាពិសេសបេក្ខជន អស់ពីកម្លាំងកាយចិត្ត ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ លើសពីតួនាទីដែលបានកំណត់របស់ពួកគាត់។ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ ដោយបានរំលឹកថា មន្ត្រីរបស់យើងបានគិតគូរផ្តល់សេវាសាធារណៈ លើសពីការរៀបចំការប្រឡងប្រជែង មិនថាការពរមើលថែកូនតូច ខណៈដែលឳពុក និងម្តាយកំពុងប្រឡងក្នុងពេលតែមួយ,…

ល្បែងស៊ីសងអនឡាញលួចដំណើរការនៅកណ្ដាលក្រុងបានលុងនិងស្រុកកូនមុំយ៉ាងស្ងៀមស្ងាត់

ខេត្តរតនគិរី៖ កាលពីថ្មីៗអង្គភាពសារព័ត៌មានយើងបានទទួលរូបភាព និងវីដេអូខ្លះពីការដំណើរការបើកឲ្យលេង ល្បែងស៊ីសងតាមប្រព័ន្ធ online មួយកន្លែងស្ថិតនៅក្នុងភូមិកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង និងនៅភូមិ៣ឃុំស្រែអង្គ្រង ស្រុកកូនមុំ ជិតក្បាលស្ពានស្រែពក ក្នុងផ្ទះលក់កាហ្វេរ ខេត្តរតនគិរី។ ប្រការនេះបញ្ជាក់ឲ្យ ឃើញថា ល្បែងស៊ីសងអនឡាញ នៅក្នុងខេត្តរតនគិរីនៅតែបន្តកើតមានជាធម្មតាបើទោះបីជាក្រសួងមហាផ្ទៃបានហាមប្រាមយ៉ាងតឹងក៏ដោយ។ ប្រភពបានរាយការណ៍ថា ល្បែងអនឡាញកំពុងដំណើរ ការលួចលាក់បិទបើកៗប្រឆាំងទៅនឹងបទបញ្ជារបស់រាជ រដ្ឋាភិបាល។ ពួកថៅកែល្បែងស៊ីសងដែលនៅតែផ្គើន បទបញ្ជានេះហាក់ដូចជាឃុបឃិត ជាមួយនឹងអាជ្ញាធរមូលដ្ឋានក្រុងបានលុងនិងរដ្ឋបាលស្រុកកូនមុំ ដោយនៅតែបណ្តែតបណ្ដោយឲ្យមានល្បែងស៊ីសងអនឡាញ យ៉ាងសកម្មដដែល។ វាគ្រាន់តែជាការឃុបឃិតរវាងអាជ្ញាធរមូលដ្ឋានថ្នាក់ស្រុក-ឃុំជាមួយនឹងថៅកែល្បែង ស៊ីសងអនឡាញនោះតែប៉ុណ្ណោះ។ ការឃុបឃិតជាប្រព័ន្ធនៅតាមរដ្ឋបាលសាលាស្រុកកូនមុំនិងក្រុងបានលុង ក៏ដូចជាសមត្ថកិច្ចជំនាញមួយចំនួនទើបធ្វើឲ្យពួកគេនៅតែដំណើរការ។…

ឃាត់ខ្លួនជនសង្ស័យ ២នាក់ បទល្មើសឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ លើបទល្មើសឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ដែលបានផ្ទេរប្រាក់តាមរយៈគណនីធនគារ ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ ចំនួន០២រូប (ស្រី០១រូប) ទី១ឈ្មោះ ស.ច.រ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅ ខេត្តតាកែវ ជាម្ចាស់គណនីធនាគារទទួលប្រាក់ និងទី២ឈ្មោះ ផ.ស.ហ ភេទស្រី ជនជាតិខ្មែរ មានទីលំនៅ រាជធានីភ្នំពេញ ជាអ្នកខ្ចីគណនីធនាគារ របស់ឈ្មោះ ស.ច.រ យកទៅគ្រប់គ្រងប្រើប្រាស់ដើម្បីទទួលផលនៃបទល្មើសឆបោកប្រាក់លើជនរងគ្រោះ។ បច្ចុប្បន្នជនសង្ស័យទាំង០២រូប ត្រូវបាននាយកដ្ឋាន…

អំពើពុករលួយរបស់លោកប្រធានពេទ្យសត្វខេត្តកំពង់ចាម ច្រើនឆ្នាំមកហើយមិនទាន់ដោះស្រាយ ស្រាប់តែមានបណ្ដឹងថ្មីទៀត

អំពើពុករលួយរបស់លោកនង ម៉េងហ៊ាង ប្រធានការិយាល័យពេទ្យបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់និងនេសាទខេត្តកំពង់ចាមដែលបែកធ្លាយជាយូរមកហើយ ហើយអាជ្ញាធរមានសមត្ថកិច្ចក៏ដូចជាក្រសួងជំនាញមិនទាន់ដោះស្រាយនៅឡើយនោះ ពេល នេះស្រាប់តែលេចចេញពាក្យបណ្ដឹងថ្មីទៀត។ ពាក្យ បណ្ដឹងលើកនេះក្រុមជនរងគ្រោះដាក់ចូលទៅអង្គភាពប្រឆាំងអំពើពុករលួយតែម្ដង។ ពាក់បណ្ដឹងរបស់ក្រុមអាជីវករនៅស្រុកស្រីសន្ធរបានឲ្យដឹងថា ខ្ញុំបាទ ឈ្មោះ កែវ សារ៉ាវុធ ភេទ ប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅសព្វថ្ងៃនៅភូមិមាន់ដប់លើ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម តំណាងឱ្យអាជីវករទាំងអស់ក្នុងស្រុកស្រីសន្ធរសូមគោរពលោកបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ សូមប្តឹងពីលោក នង ម៉េងហ៊ាង ប្រធានការិយាល័យបសុព្យាបាលមន្ទីរកសិកម្មខេត្តកំពង់ចាម…

នរណាចេញច្បាប់ឱ្យឈ្មួញឈ្មោះហ៊ុយ ដាក់យ៉បិទព្រែក នៅឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល?

ខេត្តកណ្តាល ÷ ករណីដាក់យ៉បិទព្រែកនៅភូមិតាព្រហ្ម ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ត្រូវឈ្មួញថៅកែបទល្មើសឈ្មោះហ៊ុយប្រាប់ថាបានសុំច្បាប់ត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ចហើយ។ ដូច្នេះគេអាចដាក់បទល្មើសនេសាទដើម្បីប្រមូលផលនេសាទបានដោយសេរី។ មជ្ឃដ្ឋានប្រជាពលរដ្ឋនៅស្រុកកោះធំបានលើកជាសំណួរថា តើអាជ្ញាធរមានសមត្ថកិច្ចមួយណាដែលអនុញ្ញាតច្បាប់ឲ្យឈ្មួញដាក់យ៉ បិទព្រែកនៅភូមិតាព្រហ្មនោះ? ប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងដាក់យ៉បិទព្រែកមួយកន្លែង ស្ថិតនៅភូមិតាព្រហ្ម ឃុំលើកដែក ស្រុកកោះធំ កំពុងដំណើរការនៅរដូវត្រីត្រូវនេះ ខណៈលោក ហ៊ុយ បាននិងកំពុងគៀងគរកេណ្ឌបក្ខពួក ឱ្យប្រមូលផលត្រីយកទៅលក់នៅប្រទេសវៀតណាម យ៉ាងអនាធិបតេយ្យ ដោយពុំមានការរំខានដល់អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ ក្នុងមូលដ្ឋានឡើយ។ ពួកគេកំពុងប្រព្រឹត្តល្មើសជាចំហដោយមិនខ្លាចអាជ្ញាធរដែនដីស្រុកកោះធំ ជាពិសេសមិនខ្លាចមន្ត្រីជំនាញរដ្ឋបាលជលផលខេត្តកណ្ដាលនោះឡើយ។ ប្រជាពលរដ្ឋឆ្ងល់ថា តើសមត្ថកិច្ចខាងណាអនុញ្ញាតច្បាប់ឲ្យឈ្មួញប្រព្រឹត្តល្មើសយ៉ាងដូច្នេះ? ប្រភពដដែលបន្តថា…

អបអរសាទរខួប ៦៩ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ (UN)

(ភ្នំពេញ) ៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នេះ ជាខួប៦៩ឆ្នាំហើយ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) (១៤ ធ្នូ ១៩៥៥-១៤ធ្នូ ២០២៤) ។ អង្គការសហប្រជាជាតិ អ.ស.ប (United Nations-UN)គឺជាអង្គការអន្តរជាតិដែលធំជាងគេបំផុតក្នុងពិភពលោក ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ ក្រោយសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ (១៩៣៩-១៩៤៥)។ គោលបំណង UN គឺការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ លើកស្ទួយសហប្រតិបត្តិការអន្តរជាតិក្រោមច្បាប់អន្តរជាតិ អភិវឌ្ឍផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក…

ក្មួយប្រសារស្រីប្រុសឃើញម្ដាយមីងធ្វើផ្ទះបានស្អាតហើយក៏មកសុំមកស្នាក់អាស្រ័យជាមួយទីបំផុតក្មួយក្លាយជាក្រពើប៉ុនប៉ងលេបយកដីភូមិផ្ទះសំបែង

(ខេត្តព្រៃវែង)÷ក្មួយក្រពើពីរនាក់ប៉ុនប៉ងលេប យកដីផ្ទះរបស់ម្ដាយមីងចាស់ជរាគ្មានទីពឹងម្នាក់រស់នៅភូមិ-ឃុំកំពង់ពពិល ស្រុកពារាំង តាមរយៈការឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ។ យ៉ាងណាក៏ដោយសាលា ដំបូងខេត្តព្រៃវែង មិនទាន់បានផ្ដល់យុត្តិធម៌ជូនលោកយាយកំព្រាម្នាក់នេះហើយ បន្តទៅសាលាឧទ្ធរណ៍បានធ្វើឲ្យលោកយាយអស់សង្ឃឹមម្ដងទៀត។ អ្នកភូមិទាំងឡាយរស់នៅភូមិកំពង់ពពិល..ដែលជាសាក្សីរស់សុទ្ធតែដឹងថាគ្រួសារពីរនាក់ប្ដីប្រពន្ធដែលជាក្មួយនោះគឺជាសត្វក្រពើយ៉ាងពិតប្រាកដ។ អ្នកភូមិបានឲ្យដឹងថា ក្មួយស្រីឈ្មោះ ទីវ សុខា និងប្ដីឈ្មោះ វន់ ខេមរ៉ាវុធ មុខរបរជាមន្ត្រីសុខាភិបាល(ក្មួយរបស់ប្ដីលោកយាយ) បានសុំពឹងពាក់ស្នាក់អាស្រ័យរស់នៅជាមួយលោកយាយកាលពីជាង១០ឆ្នាំមុន។ តែ នៅទីបំផុតដោយគ្មានសេចក្តីអៀនខ្មាស់ បាបបុណ្យបែរ ជារៀបផែនការលេបត្របាក់យកផ្ទះ សម្បែងដីធ្លីរបស់លោកយាយដែលមានក្បាល ៤×៣០ មែត្រទៅវិញ នោះគឺករណីលោកយាយ ជាម ម៉េត អាយុ៧៦ រស់នៅភូមិ-ឃុំកំពង់ពពិល…

ផ្ទះមេឆ្នោតដុះស្លែ ចែ លីណា នៅក្រុងតាខ្មៅបិទទ្វារជាបណ្ដោះអាសន្ន

ស្ត្រីជាមេឆ្នោតដុះស្លែឈ្មោះ លីណា ប្រចាំក្រុងតាខ្មៅដែលបានលួចលក់ និងកត់ឆ្នោតវៀតណាម (កន្ទុយ លេខឬឆ្នោតយួន) ឲ្យក្រុមអ្នកញៀនលេងឆ្នោតយ៉ាង សកម្មបំផុតនោះ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ អត់ បើកទ្វាទទួលកត់ឆ្នោតទេ ពោលគឺបិទទ្វាស្ងាត់ឈឹងតែ ម្ដង មិនចេញ-ចូលៗដូចសព្វមួយដងនោះទេ ។ ប្រភពឲ្យដឹងទៀតថា ស្ត្រីជាមេឆ្នោតម្នាក់នេះ ទំនងជាចេញទៅតាមខេត្តឬសម្ងំនៅ កន្លែងណាមួយ ព្រោះខ្លាចកម្លាំងមានសមត្ថកិច្ចតាមរកមុខ។ ប្រភពបន្តទៀតថា មេឆ្នោតរូបនេះ មានអ្នកកាងពី ក្រោយមិនធម្មតាទេ សមត្ថកិច្ចល្មមៗមិនហ៊ាននឹងក្បែរផង ទោះដឹងថា បានលួចលក់ លួចកត់ឆ្នោតខុសច្បាប់ក៏ដោយ…

You missed