ឯកឧត្តម នេត្រ ភក្ត្រា៖ ការវាស់វែង និងផ្តល់បណ្ណសម្គាល់ម្ចាស់អចលនវត្ថុនេះ ជាការគិតគូររបស់រាជរដ្ឋាភិបាលក្នុងការផ្តល់សុវត្ថិភាពទាំងផ្លូវចិត្ត និងផ្លូវច្បាប់ជូនប្រជាពលរដ្ឋលើការកាន់កាប់ដីធ្លី និងការលុបបំបាត់ទំនាស់ដីធ្លីនៅកម្ពុជា
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានចូលរួមជាអធិបតីពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន០២ភូមិ គឺភូមិព្រែកសំរោងទី១ និងភូមិព្រែកសំរោងទី២ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ ដែលមានចំនួន ១ ២២៩ ក្បាលដី នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នេះ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួង និងជាប្រធានក្រុមការងារ បានថ្លែងថាក្រោមដំបូលនៃសុខសន្តិភាព រាជរដ្ឋាភិបាលមានឱកាសក្នុងការវាស់វែងដីធ្លី និងផ្តល់វិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិអចលនទ្រព្យជូនប្រជាពលរដ្ឋ ហើយបណ្ណកម្មសិទ្ធិនេះបានធ្វើឱ្យពលរដ្ឋមានសុវត្ថិភាពទាំងផ្លូវចិត្ត…