(ខេត្តកំពង់ស្ពឺ)៖ ប្រជាពរដ្ឋច្រើនគ្រួសារ ទ្រាំលែងបាននិងទង្វើរ ដ៏គឃ្លើន របស់លោក រីម ប៊ុនធឿន មេភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ នៃខេត្តកំពង់ស្ពឺ ដែលតែងតែ  ទាលុយទាកាកថ្លៃសេវាខុសគោលការណ៍រដ្ឋបាលពីពលរដ្ឋ ចន្លោះពី៤០០ដុល្លារទៅ១២០០ដុល្លារអាមេរិក ។  ភាពគឃ្លើន និងអាងអំណាចបុគ្គលមេភូមិរូបនេះ ត្រូវបានប្រជាពលរដ្ឋ ច្រើនគ្រួសារ កើតទុក្ខមិនសុខចិត្តនាំគ្នាផ្តិតមេដៃដាក់ពាក្យបណ្តឹងសុំកិច្ចអន្តរាគមន៍ ទៅលោកអភិបាលស្រុកឱរ៉ាល់ និង លោកអភិបាលខេត្តកំពង់ស្ពឺ ដកលោក រីម ប៊ុនធឿន ចេញពីតនាទីជាមេភូមិព្រៃធំ និងដាក់អ្នកផ្សេងជំនួសមកវិញ ពោលគឺអ្នកដែលមានឆន្ទៈស្រលាញ់ប្រជាពលរដ្ឋពិតប្រាកដ បម្រើពរដ្ឋពិតប្រាកដ កុំយកមនុស្សដែលគត់តែពីផលប្រយជន៍ខ្លួនឯក ក្រុមគ្រួសារ សាច់ញាតិ ហើយមនរវីរវល់ជាមួយប្រជាពរដ្ឋក្រីក្រពិតប្រាកដ  ដែលវាខុសនឹងបំណងប្រាថ្នាក់របសប្រមុខរាជរដ្ឋាភិបាល ដែលលោកបានខិតខំប្រឹងប្រែងជួយប្រជាពលរដ្ឋ គ្រប់បែបយ៉ាងណាស់តែមន្ត្រីថ្នាក់ក្រោមមិនអនវត្តតាមប៉ុណ្ណោះ ។
ពលរដ្ឋនៅ ភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ  ឈ្មោះ ឡុន លី ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ កសិករ បានរៀបរាបប្រាបអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «គាត់នៅក្នុងចំណោមប្រជាពលរដ្ឋចំនួន២០គ្រួសារ ដែលថ្នាក់លើបានចែកដីឱ្យរស់នៅ ប៉ុន្តែត្រូវលោក រីម ប៊ុនធឿន ជាមេភូមិ មិនអនុវត្តន៍តាមគោលការថ្នាក់លើនោះទេ ចែកឱ្យតែដីលំនៅឋានតែប៉ុណ្ណោះ ។ ចំពោះដីកសិកម្មលោកមេភូមិមិនចែកឱ្យពួកគាត់នោះទេ » ។
លោក អ៊ូ ឈន ភេទប្រុស អាយុ ៦២ឆ្នាំ មុខរបរលក់ដូរ រស់នៅ ភូមិ ឃុំខាងលើដែរបាននិយាយថា គាត់បានលក់ដីលំនៅឋានមួយកន្លែង ពេលទៅសុំស៊ីញ៉េពីលោក រីម ប៊ុនធឿន បានតម្រូវឲ្យគាត់បង់លុយ៤៥០ដុល្លារ បើគ្មានលុយតាមចំនួនកំណតលោកស៊ីញ៉េឱ្យទេ ។ ដូចគ្នានេះដែរពលរដ្ឋឈ្មោះ រឿង នី ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរ កសិករដើរស៊ីឈ្នួលដាំដំឡូងឱ្យគេ រស់នៅ ភូមិ ឃុំខាងលើនេះដែរ បានរៀបរាប់ថា គាត់ក៏ធ្លាប់ត្រូវ លោកមេភូមិ រីម ប៊ុនធឿន តម្រូវឱ្យបង់់ប្រាក់ចំនួន៨០០ដុល្លារដែរ ជាថ្នូរនឹងការចុះហត្ថលេខាលើឯកសារ ទិញ លក់ដូរដីធ្លី បើមិនបង់ប្រាក់តាមចំនួននេះ ទេ លោកមិនចុះហត្ថលេខាឱ្យនោះទេ ។ លោកឡុច នឿន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅ ភូមិ ឃុំនេះដែរ ក៏បាននិយាយដូចពលរដ្ឋខាងលើដែរ គឺលោក រីម ប៊ុនធឿន តែងតែធ្វើអ្វីស្រេចតែចិត្ត ត្រូវដកដីពីប្រជាពលរដ្ឋណា យកទៅឱ្យនរណាស្រេចតែចិត្តរបស់លោក មិនអាចតវ៉ាបានឡើយ ។ ជាក់ស្តែងដីលំនៅឋាននិងដីកសិកម្មដែលមានក្បាលដីលេខ៤០៤ (404) និង ក្បាលដីលេខ០៣១ [031] ត្រូវបានសាច់ញាតិ បងប្អូន របស់លោកមេភូមិរំលោភយកទាំងបំពាន រហូតមកដល់សព្វថ្ងៃនេះ ។ ដំបូងឡើយ លោក រីម ប៊ុនធឿន បានសុំកាន់កាប់អាស្រ័យផលនៅលើដីរបស់រដ្ឋ តែបច្ចុប្បន្ន លោក រីម ប៊ុនធឿន បានសាងសង់លំនៅឋានធំស្កឹមស្កៃ និងមានដីធ្លីជាច្រើនហិកតាថែមទៀត ។
ចំណែកលោក ព្រំ សារី អាយុ៧៤ឆ្នាំ និងលោក ស៊ុន ពឿន អាយុ៥៩ឆ្នាំ ជាកសិករ រស់នៅក្នុងភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បាននិយាយស្រដៀងគ្នាថា ពួកគាត់រស់នៅរាល់ថ្ងៃមានការលំបាកខ្លាំងណាស់ រាប់ឆ្នាំមកហើយ ។ ក្តីកង្វល់របស់ពួកគាត់គឺម្នាក់ៗមានជំងឺប្រចាំកាយ តែលោកមេភូមិព្រៃធំមិនដែលទៅអើតឈ្ងោក ឬ ទៅសួរសុខទុក្ខម្តងណាឡើយ។ រីឯពលរដ្ឋក្រីក្រ ខ្វះខាត គ្មានទីពឹង ក៏មេភូមិមិនយកចិត្តទុកដាក់ ចុះធ្វើប័ណ្ណសមធម៌ ឬប័ណ្ណក្រីក្រជូនគាត់ដែរ ។ ប្រសិនបើប្រជាពលរដ្ឋ លក់ដូរដីធ្លីវិញ គឺលោកមេភូមិរូបនេះគាប់សង្កាត់់ឱ្យបង់លុយ ទោះបីដីនោះជាដីលំនៅឋានក៏ដោយ ដាច់ខាតត្រូវតែបង់លុយចំនួន៤០០ដុល្លារ ដីកសិកម្មបង់ចំនួន៨០០ដុល្លារ ដល់១២០០ដុល្លារ ជាថ្នូរនឹងការចុះហត្ថលេខាលើឯកសារពលរដ្ឋ ទិញ លក់ដីធ្លីនោះ ។
ប្រជាពលរដ្ឋខាងលើបន្តថា កាលពីអំឡុងឆ្នាំ២០២២គាត់បានលក់ដីធ្លីរបស់គាត់ ដើម្បីយកលុយទៅព្យាបាលប្រពន្ធ ប៉ុន្តែលោក រីម ប៊ុនធឿន តម្រូវឱ្យគាត់បង់លុយចំនួន១២០០ដុល្លារអាមេរិក ទើបចុះហត្ថលេខាឱ្យលក់ដូរបាន ។ ទង្វើគាប់សង្កាត់ របស បុគ្គល រីម ប៊ុនធឿន ដែលជាមេភូមិនេះ បានធ្វើឲ្យពលរដ្ឋឈឺចាប់និងអស់ជំនឿលើការដឹកនាំពួកគាត់ ក្នុងនាមជាមេឪរបស់ប្រជាពរដ្ឋក្នុងមូលដ្ឋាន ប្រព្រឹត្តតែអំពើពុករលួយយ៉ុងខ្នងបែបនេះ ។ គ្មានឆន្ទៈបម្រើរាស្ត្រនោះទេគឺផ្ទុយពីប្រសាសន៍ថ្នាក់ដឹកនាំ ខេត្ត និងជាតិ  « មន្ត្រីគឺជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រឡើយ » ។ នេះបើយោងតាមពាក្យស្នើសុំ របស់ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ ដែលមានខ្លឹមសារប្រហាក់ប្រហែលគ្នា ហើយសុទ្ធសឹងតែជាប្រជាពលរដ្ឋ រស់នៅក្នុងភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed