Author: n6lyt

សម្ដេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា ​ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៣នេះ ដើម្បីគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ បុព្វការីជន​ ថ្នាក់ដឹកនាំសមាជិក សមាជិកា គណបក្សយុវជន យុវនារី និងអ្នកស្នេហាជាតិដែលបានធ្វើពលិកម្មដ៏ធំធេង

(ភ្នំពេញ)៖សម្ដេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា ​ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៣នេះឡើងដើម្បីគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ បុព្វការីជន​ ថ្នាក់ដឹកនាំសមាជិក សមាជិកា គណបក្សយុវជន យុវនារី និងអ្នកស្នេហាជាតិដែលបានធ្វើពលិកម្មដ៏ធំធេង ដើម្បីប្រទេសជាតិនៅគ្រប់ដំណាក់កាល ដែលធ្វើឲ្យកម្ពុជា​ស្ថិតស្ថេរ គង់វង្សនិងមានអ្វីៗដូចសព្វថៃ្ងនេះ។

សមត្ថកិច្ចចុះត្រួតពិនិត្យទីតាំងលក់កាហ្វេ សង្ស័យបង្កប់លេងល្បែងសុីសងខុសច្បាប់

បន្ទាយមានជ័យ)៖ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តបន្ទាយ មានជ័យសហការណ៍ជាមួយ កម្លាំងអធិការ ដ្ឋានក្រុងសិរីសោភ័ណ បានចុះត្រួតពិនិត្យ ទីតាំងហាងលក់កាហ្វេចំនួន២ទីតាំង ដោយសង្ស័យមានលួចលាក់បង្កប់ល្បែងសុីសងខុសច្បាប់ ។ សមត្ថកិច្ចបានអោយដឹងថា ការចុះត្រួតពិនិត្យទីតាំងលក់កាហ្វេទាំងពីររួមមាន៖ ទីតាំងទី១នៅហាងកាហ្វេយីហោ អាហារដ្ផានភពថ្មី ដែលស្ថិតនៅភូមិ អូរអំបិល សង្កាត់ អូរអំបិល ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ម្ចាស់ទីតាំងឈ្មោះ ឡុក លឹមម៉ៅ ភេទប្រុស អាយុ ៥៦ឆ្នាំ ។ ទីតាំងទី២ ហាងកាហ្វេមួយកន្លែង…

ភ្នាក់ងារទូរទស្សន៍ប្រចាំខេត្តមណ្ឌលគិរីចេញមុខ​កកាងមេ​ឈ្មញឈ្មោះ រក្សា និង​ឈ្មោះ តឹប គឹមសុន ដដឹកជញ្ជនឈើឆ្លងដែន

(ខេត្ត​មណ្ឌល​គី​រី​ )៖ ក្រោយ​ពី​ស្ងប់ស្ងាត់​មួយរយៈ​រឿង​ក្រុម​ឈ្មួញ​រកស៊ី​ដឹក​ផល អនុផល​ព្រៃឈើ ថ្មីៗ​នេះ​ប្រភព​ព័ត៌មាន​បាន​បែកធ្លាយ​បណ្ដើរៗ​បានឲ្យដឹងថា មាន​មេ ខ្លោង​ធំៗ ជា​អ្នក​រត់ការសម្របសម្រួលមន្ត្រី នៅតាម​ដងផ្លូវ ដើម្បី​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ​ឆ្លងដែន​ទៅ​លក់ នៅ​ប្រទេស​វៀតណាម ដោយ​គេ​ស្គាល់​ច្បាស់​ថា​មាន​អ្នកសារព័ត៌មាន​មួយរូប​នៅ​ក្នុង​ស្ថានីយទូរទស្សន៍ ហង្សមាសប្រចាំខេត្តមណ្ឌលគីរី ជា​អ្នករត់​ការចាត់ចែង​ក្នុង​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​មួយ​នេះ​។​ ជាក់ស្ដែង​កាលពី​កន្លង​ទៅ​ថ្មីៗ​នេះ ក្រុម​អ្នក​យកព័ត៌មានបាន​ជួប​ប្រទះ​ឃើញ​ឡាន​សាំ​យ៉ុង​ពណ៌​.​ស​.​ចំនួន ៤ គ្រឿងដែល​មាន​ផ្លាក​លេខ ៣២៨៥, ១០៩៣.១៦២០ និង​ឡានសាំយ៉ុង​គ្មាន​ស្លាក​លេខ​ប្រមាណ​ង​ជា៥គ្រឿង ដោយ​គេ​ស្គាល់​ច្បាស់​ថា​ជា​ឡាន​របស់​មេ​ឈ្មួញ​ល្បី​ខ្លាំង​ឈ្មោះ រក្សា និង​លោកតឹប គឹមសុន មន្ត្រីសាលាក្រុងសែនមនោរម្យ ទទួលបន្ទុកការងារបរិស្ថាន ដឹកជញ្ជូន​ឈើ​ប្រភេទសុ​ក្រំ ទាំង ថ្ងៃទាំងយប់​បាន​ដោយ​រលូន…

ក្រសួងបរិស្ថានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់គុណភាពបរិស្ថាននៅកម្ពុជា

(ភ្នំពេញ)៖ «ការសម្រេចបានជោគជ័យ ក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន របស់ក្រសួងបរិស្ថាន គឺមិនអាចខ្វះបាន ពីការចូលរួមពីស្ថាប័នពាក់ព័ន្ធ គ្រប់លំដាក់ថ្នាក់ ប្រជាពលរដ្ឋ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនបាននោះទេ និងដើម្បីសម្រេចបានភាពជោគជ័យ ជាបន្តបន្ទាប់ទៀត ក្រសួងបរិស្ថាន នៅតែបន្តស្វាគមន៍នូវកិច្ចសហប្រតិបត្តិការ ពីគ្រប់ភាគីពាក់ព័ន្ធ សំដៅធ្វើយ៉ាងណាលើកកម្ពស់គុណភាពបរិស្ថានកម្ពុជា ដើម្បីជាមោទនភាពកម្ពុជាលើឆាកអន្តរជាតិ។» លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «កិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន» រវាងក្រសួងបរិស្ថាន និងក្រុមហ៊ុន JTI កាលពីថ្ងៃព្រហស្បតិ៍…

អបអរសាទរខួបទី៧៣ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ ជាខួបទី៧៣ឆ្នាំ ថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) ។ ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅជាមួយប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។ គណបក្សប្រជាជនកម្ពុជាបានសាងស្នាដៃ និងគុណបំណាច់ដ៏ឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជាមួយនេះ គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតឡើងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា…

លោកសាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូនក្រុមគ្រូពេទ្យ វេជ្ជសាស្រ្តបុរាណចិន នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និង មន្រ្តីសុខាភិបាល

(ភ្នំពេញ) ៖ នាព្រឹកថ្ងៃព្រសហ្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល បានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយសជូនក្រុមគ្រូពេទ្យវេជ្ជសាស្រ្តបុរាណចិន នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងមន្រ្តីរាជការនៃក្រសួងសុខាភិបាល ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ។ ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី លោក ចាង ជៀន (H.E Chang Jian) ភារធារីស្តីទី នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន…

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្រ្តីក្រសួងគ្រប់គ្រងបុគ្គលិកនៃសាធារណៈរដ្ឋកូរ៉េ

(ភ្នំពេញ)៖ ជំនួបទ្វេភាគីរវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម KIM Seung Ho រដ្ឋមន្រ្តីក្រសួងគ្រប់គ្រងបុគ្គលិកកូរ៉េ បានជួបពិភាក្សាគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើការពង្រឹងសមត្ថភាពមន្ត្រី តាមរយៈវគ្គបណ្តុះបណ្តាល និងកម្មវិធី Exchange Program កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណៈរដ្ឋកូរ៉េ ។ ជំនួបនេះ គាគីទាំងពីរបានពិភាក្សាគ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការរឹតតែស្អិតរមួតថែមទៀតទៅថ្ងៃអនាគត។ ថ្នាក់ដឹកនាំទាំងពីរក៏បានចែករំលែកនូវបទពិសោធន៍ការងារល្អៗ រវាងគ្នានិងគ្នា ក្នុងការគ្រប់គ្រង ដឹកនាំ និងអភិវឌ្ឍវិស័យមុខងារសាធារណៈ…

ឃើញតែតម្រុយដានជើង និងសាកសពសុនកអស់គ្រឿងក្នុង

រហូតមកទល់ពេលនេះ រកឃើញតែដានជើងសត្វដែលចូលមកខាំសុីសត្វសុនក(ឆ្កែ) អ្នកភូមិ ប៉ុន្តែមិនទាន់បានឃើញរូបរាងសត្វចម្លែកនោះទេ ហើយក៏មិនដឹងថាជាសត្វអ្វីអោយប្រាកដដែរ ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ក្រុមហ៊ុន BYD ដែលល្បីល្បាញខាងផលិតរថយន្តប្រើថាមពលអគ្គិសនី គ្រោងនឹងបើកដំណើរការរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុននេះនៅកម្ពុជានាពេលឆាប់ៗខាងមុខ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ក្រុមហ៊ុន BYD ដែលល្បីល្បាញខាងផលិតរថយន្តប្រើថាមពលអគ្គិសនី គ្រោងនឹងបើកដំណើរការរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុននេះនៅកម្ពុជានាពេលឆាប់ៗខាងមុខ។