រយៈពេល១ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបង្ក្រាបក្មេងទំនើងបាន ៧០ករណី ឃាត់ខ្លួន ៣៣១នាក់ ស្រី៣៦នាក់
កណ្ដាល៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីស្នង ការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានគោរពអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលក្នុងការបង្ក្រាបករណីក្មេងទំនើងបានជាបន្តបន្ទាប់ដូចភ្លៀងរលឹមក្នុងភូមិសាស្ត្រទូទាំងខេត្តកណ្ដាល។ លោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងនគរ បាលទទួលផែនការងារព្រហ្មទណ្ឌនិងជាអ្នកនាំពាក្យបានឲ្យដឹងនៅថ្ងៃទី៣១ ធ្នូនេះថា «នៅក្នុងរយៈពេលពេញ១ឆ្នាំនេះ លទ្ធផលបង្ក្រាបក្មេងទំនើង ប្រចាំឆ្នាំន២០២៤គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤បានលទ្ធផលដូចតទៅ៖ *បង្ក្រាបក្មេងទំនើង៧០ករណី ឃាត់ខ្លួន៣៣១នាក់ ស្រី៣៦នាក់ (អនីតិជន២១០នាក់)។ *កសាងសំណុំរឿងបញ្ជូនទៅតុលាការ៣៨ករណី និងបានឃាត់ខ្លួន១៤៣នាក់។*បទល្មើសមជ្ឈិម៣៧ករណី ឃាត់ខ្លួន១៣៨នាក់។ *បទល្មើសឧក្រិដ្ឋ១ករណី ឃាត់ខ្លួន…