អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួន បញ្ជូនតាមយន្តហោះ ត្រឡប់ទៅប្រទេសកម្ពុជាវិញនៅថ្ងៃនេះ
អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួន នៅព្រំដែនប្រទេសរុស្សី ដោយចារកម្មរុស្សី និងត្រូវបានបញ្ជូនខ្លួនតាមយន្តហោះ ត្រឡប់ទៅប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នេះ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានធ្វើមោឃភាពលិខិតឆ្លងដែនរបស់លោក កាលពីពេលថ្មីៗនេះ។ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញលិខិតទៅកាន់ស្ថានទូតខ្មែរប្រចាំនៅក្រៅប្រទេសទាំងអស់ ដោយបញ្ជាក់ថា ក្រសួងមហាផ្ទៃបានប្រកាសមោឃភាពលិខិតឆ្លងដែនធម្មតារបស់អតីតឧកញ៉ា ហេង សិទ្ធី ខណៈ សាលាដំបូងរាជធានីភ្នំពេញក៏បានចេញដីកាឱ្យចាប់ខ្លួនដែរ។ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ…
ចាប់ខ្លួនជនសង្ស័យ២កន្លែងផ្សេងគ្នា ឃាត់ខ្លួន០២នាក់ ដកហូតគ្រឿងញៀន និងកាំភ្លើងមួយដើម
ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យចំនួន០២នាក់ត្រូវបាន កម្លាំងកងរាជអាវុធហត្ថក្រុងច្បារមន បានធ្វើការឡោមព័ទ្ធទីតាំងសង្ស័យចំនួន០២កន្លែង ឃាត់ខ្លួន០២នាក់ រួមជាមួយវត្ថុតាងនឹងគ្រឿងញៀនជិត ២០កញ្ចប់ធំ អាវុធកែច្នៃ និងវត្ថុតាងជាច្រើនទៀត កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នៅក្នុងសង្កាត់កណ្តោលដុំ ក្រុងច្បារមន និងឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ មន្ត្រីកងអាវុធហត្ថក្រុងច្បារមន បានឱ្យដឹងថា ដោយមានការអនុញ្ញាតពី លោកមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានធ្វើការឡោមព័ទ្ធទីតាំងផ្ទះមួយកន្លែងនៅភូមិកណ្តោលដុំ សង្កាត់កណ្តោលដុំ…
បង្ហោះ facebook បាត់កូន,សមត្ថកិច្ចខំរកឃើញនៅក្នុងទឹកស្ទឹងសង្កែស្លាប់បាត់ទៅហើយ
(ខេត្តបាត់ដំបង) ៖ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមគោរពជម្រាបជូនសាធារណជនបានជ្រាបថានៅថ្ងៃទី១៤ខែ មករា ឆ្នាំ២០២៥ នេះម្ចាស់គណនីហ្វេសប៊ុកឈ្មោះហេង ហៃផេង បានសរសសេរ បង្ហោះក្នុងគណនីរបស់ខ្លួនពីករណីបាត់កូនរបស់គាត់ដែលជាសិស្សរៀននៅ(សាលាគថ្លង់)សម្រាប់ ក្មេងដែលមានបញ្ហាខាងស្មារតីស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុង បាត់ដំបង។ ទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង បានបញ្ជាដល់សមត្ថកិច្ចក្នុងផែនជំនាញ និងអង្គភាពពាក់ព័ន្ធ ធ្វេីការស្រាបជ្រាវជាបន្ទាន់ លេីករណី នេះ ក្នុងនោះបានធ្វេីការសាកសួរស្រាវជ្រាវព័ត៌មានពី អាណាព្យាបាលនិងពីអ្នកនៅទីកន្លែងដែល ក្មេងខាងលេី មានវត្តមានមុនពេលកេីតហេតុ។ នៅម៉ោង១៦និង០៧នាទីនេះថ្ងៃទី១៤ ខែមករានេះសមត្ថកិច្ចបានសហការជាមួយអាណាព្យាបាលនិងអ្នកពាក់ព័ន្ធពិនិត្យមេីលនៅចំណុចទឹកស្ទឹងសង្កែ ដែលមានការសង័្សយអំពីបញ្ហានេះហេីយ…
លោកសុខលូ អភិបាលខេត្តបាត់ដំបង មើលវង់អាប៉ោងតាត្នោតជ្រុំកំពុងដំណើរការប្រឆាំងនឹងគោលការណ៍ច្បាប់ប្រទេសជាតិផង?
លោកសុខ លូ អភិបាលខេត្តបាត់ដំបង ក៏ដូចជាលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ដឹងអំពីទីតាំងវង់ល្បែងស៊ីសងរបស់តាត្នោតជ្រុំ ដែលកំពុងដំណើរការគគ្រឹកគគ្រេងនៅកណ្ដាលក្រុងបាត់ដំបងឬទេ? គេថា ទីតាំងល្បែងស៊ីសងរបស់តាត្នោតជ្រុំនេះ ដំណើរការជាយូរណាស់មកហើយ ដោយមានការសម្របសម្រួលពីលោកស្នងការរងម្នាក់ និងជាពិសេសពីលោកអធិការនគរបាលក្រុងបាត់ដំបងផ្ទាល់តែម្ដង។ ប្រភពរាយការណ៍ថា ទីតាំងវង់ល្បែងអាប៉ោងនិងល្បែង ស៊ីសងច្រើនប្រភេទផ្សេងទៀត ស្ថិតនៅភូមិចំការសំរោង សង្កាត់ចំការសំរោង១ ក្រុង-ខេត្តបាត់ដំបង កៀងគរក្រុមញៀនល្បែងឲ្យចូលលេងយ៉ាងអនាធិបតេយ្យ ធ្វើឲ្យប្រជាពលរដ្ឋរិះគន់អាជ្ញាធរសង្កាត់-ក្រុងនិងអាជ្ញាធរខេត្ត បាត់ដំបងយ៉ាងខ្លាំង។ សេចក្តីរាយការណ៍ឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះតាត្នោតជ្រុំ ដែលបានបើកដំណើរការល្បែងច្រើនប្រភេទនាកន្លងមក ប៉ុន្តែសព្វថ្ងៃនៅមានវង់អាប៉ោង ដែលចាក់ភ្នាល់លុយច្រើនៗរាប់ពាន់ដុល្លារ។ រីឯអធិការនគរបាលក្រុងបាត់ដំបងលោកពេជ្រ សារ៉ែន ធ្វើ…
កម្លាំងអាវុធហត្ថខេត្តកំពង់ចាម បង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន១ករណី ឃាត់ខ្លួនជនសង្ស័យ ៤នាក់
(ខេត្តកំពង់ចាម) ៖កម្លាំងអាវុធហត្ថខេត្តកំពង់ចាម នៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៥ នេះ បានប្របត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ១ ករណី ឃាត់ខ្លួនជនសង្ស័យ៤នាក់ និងវត្ថុតាងមួយ ចំនួន នៅចំណុចភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា នៅថ្ងៃកើតហេតុ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជ អាវុធហត្ថខេត្តកំពង់ចាម បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម និងបានចុះបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នៅសារធាតុញៀន នៅចំណុចភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម…
សម្តេចតេជោរំឮកខួប៤០ឆ្នាំក្នងតំណែងជាប្រធាន ក្រុមប្រឹក្សារដ្ឋមន្ត្រីដែលពេលនេះហៅថានាយក រដ្ឋមន្ត្រី(១៤មករា១៩៨៥-១៤មករា២០២៥)
ថ្ងៃនេះជាខួបលើកទី៤០ឆ្នាំដែលសភាបោះឆ្នោតឲ្យខ្ញុំកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីដែលពេលនេះហៅថានាយករដ្ឋមន្ត្រី(១៤មករា១៩៨៥-១៤មករា២០២៥)បន្ទាប់ពីបំពេញតួនាទីជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីស្តីទីពីខែកញ្ញាឆ្នាំ១៩៨៤ពេលអតីតនាយករដ្ឋមន្រ្តី ចាន់ ស៊ី ទៅព្យាបាលជម្ងឺនៅទីក្រុងមូស្គូនិងទទួលមរណភាពនាខែធ្នូ១៩៨៤។មុនកាន់តំណែងជានាយករដ្ឋមន្ត្រីខ្ញុំកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសពីខែមករា១៩ ៧៩ដល់ខែមិថុនា១៩៨១ក្នុងវ័យ២៧ឆ្នាំ។ ខែមីនា១៩៨១ក្នុងវ័យ២៩ឆ្នាំខ្ញុំកាន់តំណែងជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីក្នុងវ័យ៣២ឆ្នាំ ដែលអាចចាត់ទុកជារដ្ឋមន្ត្រីជាឧបនាយករដ្ឋមន្ត្រីនិងជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេនាពេលនោះ។ សរុបនៃការកាន់តំណែងដឹកនាំរដ្ឋទាំង រដ្ឋាភិបាលរហូតមកព្រឹទ្ធសភានាពេល នេះមានរយៈពេល៤៦ឆ្នាំហើយនិងប្រសិនបើគិតទាំងការតស៊ូប្រឆាំងការឈ្លានពានរបស់បរទេសនិងប្រឆាំងរបបប្រល័យពូជសាសន៍ប៉ុល ពត គឺមានរយៈពេល៥៥ឆ្នាំ(១៩៧០- ២០២៥)។ ជាងពាក់កណ្តាលសតវត្សរ៍នៃដំណើរ ជីវិតការលំបាកបានគ្របដណ្តប់មិនតិច ជាង៩០ភាគរយនោះឡើយ។ ខ្ញុំនៅចងចាំពាក្យដែលខ្ញុំថ្លែង ក្នុងសភាក្រោយជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីថា(មិនត្រូវទុកឲ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយដែលយើងមិនបានដឹងនិងមិនបានដោះស្រាយនោះឡើយ)។ មូលហេតុដែលខ្ញុំលើកឡើងបែបនេះ ដោយសាររដូវវស្សាឆ្នាំ១៩៨៤មានទឹក ជំនន់ផងនិងរាំងស្ងួតផងដែលធ្វើឲ្យ ប្រជាជនខ្វះស្បៀងយ៉ាងធ្ងន់ធ្ងរ។ អាទិភាពនៃការងារដំបូងរបស់ខ្ញុំគឺដោះ ស្រាយស្បៀងជូនប្រជាជនដែលនេះគឺជាមូលហេតុមួយដែលជំរុញឲ្យខ្ញុំធ្វើការកែទម្រង់សេដ្ឋកិច្ចដោយចាប់ផ្តើមពីការកែទម្រង់ដីធ្លីគឺផ្តល់កម្មសិទ្ធិដីជូនប្រជាជន។ ខ្ញុំសូមបង្ហាញរូបថតពីអាយុ១៩ឆ្នាំ ២១ឆ្នាំ២៦ឆ្នាំ ៣២ឆ្នាំនិងចុងក្រោយ៧២ឆ្នាំដើម្បីយល់ដឹងបន្ថែមពីដំណើរជីវិតរបស់ខ្ញុំ៕
រដ្ឋមន្ដ្រីក្រសួងកសិកម្មណែនាំក្រុមហ៊ុនឱ្យសិក្សាបន្ថែមពីការផលិតថាមពលអគ្គីសនីតាមរយៈធ្យូងអង្កាមសម្រាប់ផលិតកម្មស្រូវអង្ករ
ខេត្តកំពង់ស្ពឺ៖ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់ក្រុមហ៊ុនឱ្យធ្វើការសិក្សាបន្ថែមលើការផលិតថាមពលអគ្គិសនីតាមរយៈធ្យូងអង្កាមសម្រាប់ផលិតស្រូវអង្ករ មានប្រសាសន៍បែបនេះនៅគ្រាដែល ឯកឧត្តម ដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ស្ពឺ អាជ្ញាធរខេត្ត ស្រុកគងពិសី ចុះទស្សនកិច្ចនៅរោងចក្រអង្ករខ្មែរ ហ៊្វូត គ្រុប (KHMER FOODS GROUP) និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិករព្រៃវិហារ ស្ថិតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ នៅក្នុងឱកាសនោះឯកឧត្តម ឌិត…
អាជ្ញាធរជាតិអប្សរាបញ្ចប់ការងារជួសជុលប្រាសាទឥដ្ឋទី១៥នៃប្រាសាទភ្នំបាខែង
ខេត្តសៀមរាប÷ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលប្រាសាទឥដ្ឋទី១៥ នៃប្រាសាទ ភ្នំបាខែង ជាស្ថាពរហើយ បន្ទាប់ពីជួសជុលរយៈពេល៦ខែមក។ មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោកស្រី ឈុន រតនា បានឱ្យដឹងថា ប្រាសាទឥដ្ឋទី១៥ នៃក្រុមប្រាសាទភ្នំបាខែងបានបញ្ចប់ការងារជួសជុលនៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីចាប់ផ្តើមជួសជុលនៅថ្ងៃទី២៩ ខែឧសភាកន្លងមក។ បច្ចុប្បន្នក្រុមការងារកំពុងរៀបចំសម្អាត រើគ្រឿងជួសជុលចេញ និងរៀបចំបើកការទស្សនាប្រាសាទនេះឡើងវិញ។ ជាមួយគ្នានេះ ក្រុមការងារក៏កំពុងរៀបចំសិក្សាគម្រោងថ្មីដើម្បីបន្តជួសជុលប្រាសាទឥដ្ឋទី១៤ ដែលស្ថិតនៅជាប់នោះបន្តទៀតផងដែរ។ មុនការជួសជុល ប្រាសាទឥដ្ឋទី១៥ រងការខូចខាតខ្លាំងដោយក្នុងនោះផ្នែកខឿន ជញ្ជាំង និងដំបូល រលុះស្ទើរទាំងស្រុង ដោយសារកត្តាធម្មជាតិ…
ស្នងការខេត្តកំពង់ចាមបង្ហាញលទ្ធផលក្នុងការបង្ក្រាបទំនើងឆ្នាំ២០២៤និងលើកទិសដៅបង្រ្កាបឆ្នាំ២០២៥
ខេត្តកំពង់ចាម÷នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ ២០២៥នេះ រដ្ឋបាលខេត្តកំពង់ចាមបានរៀបចំកម្មវិធី សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សួស ឡា ប្រធានសាលាដំបូងខេត្ត។ កម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត…
ភ្នំខ្នងផ្សារ នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ គឺជាឋានសួគ៌ក្រោមមេឃ ដែលអ្នកទេសចរណ៍មិនគួរមើលរំលងនោះទេ
ខេត្តកំពង់ស្ពឺ៖ ខ្នងផ្សារគឺជាឋានសួគ៌ធម្មជាតិក្រោមមេឃមួយ ដែលអ្នកទេសចរណ៍មិនគួរមើលរំលងនោះទេ ដែលភ្នំខ្នងផ្សារនេះប្រសព្វមុំបីភ្ជាប់ខេត្តកំពង់ស្ពឺ កោះកុង និងខេត្តពោធិ៍សាត់។ បើយើងអាចធ្វើដំណើរទៅកាន់ទីនោះបាន តាមផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ ក្រោយឆ្លងស្ពានខេត្តកំពង់ស្ពឺប្រមាណជាង ១គីឡូម៉ែត្រទៅដល់ស្តុប ស្ថានីយ៍ប្រេងកាល់តិច(ច្បារមន)បត់ទៅស្តាំដៃហើយបន្តដំណើរ ប្រមាណ១គីឡូម៉ែត្រទៀត នោះយើងនឹងឃើញផ្លូវបត់ឆ្វេងដែលមានស្លាកសញ្ញាប្រាប់ផ្លូវទៅស្រុកឱរ៉ាល់តាមរយៈផ្លូវលេខ៤៤។ លើចម្ងាយផ្លូវប្រមាណជា៥០គីឡូម៉ែត្រយើងនឹងទៅដល់រង្វង់មូលមានរូបដំរី(ផ្សារកន្ទួត)នៃស្រុកឱរ៉ាល់។ នៅរង្វង់មូលនោះយើងអាចឈប់ទិញម្ហូបអាហារ ត្រីសាច់ ដើម្បីទុកបម្រុងសម្រាប់ការស្នាក់នៅមួយរយៈលើភ្នំខ្នងផ្សារ។ បន្ទាប់មកអ្នកទេសចរត្រូវបន្តដំណើរលើចម្ងាយផ្លូវដែលកំពុងឈូសឆាយប្រមាណ ៣៥គីឡូម៉ែត្រទៀត ដោយជិះកាត់តាមទេទឹកពុះ និងទំនប់តាសាល នោះយើងនឹងទៅដល់ភូមិមួយដែលមានឈ្មោះថាភូមិរលាក់កងជើង ដែលជាមាត់ច្រកដែលជិតជាងគេទៅកាន់កំពូលនៃភ្នំខ្នងផ្សារហើយ។ មុននឹងឡើងទៅលើភ្នំខ្នងផ្សារ ភ្ញៀវទេសចរទាំងអស់ត្រូវទៅចុះឈ្មោះជាមួយមន្ត្រីបរិស្ថាននៅស្នាក់ការបរិស្ថានជាមុនសិន ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងជៀសវាងបាត់សមាជិកដោយប្រការណាមួយ។ ទន្ទឹមនេះភ្ញៀវទេសចរក៏តម្រូវឱ្យប្រជាសហគមន៍ទៅជាមួយផងដែរ ដើម្បីមើលការខុសត្រូវ…