រថយន្តដឹកកម្មករ-កម្មការិនីបុករថយន្ត ១គ្រឿង មិនទាន់អស់ល្បឿនប៉ះម៉ូតូ ហើយក្រឡាប់បណ្តាលឲ្យមនុស្សជិត៦០នាក់ រងរបួសធ្ងន់ស្រាល

(ខេត្តកំពង់ស្ពឺ) ៖ កម្មករ-កម្មការិនីជាង៦០នាក់រងរបួសដោយសាររថយន្តក្រឡាប់លើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ៣៥-៣៦ចំណុចភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទងខេត្តកំពង់ស្ពឺ កាលពី ថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២៤។ មុនកើតហេតុគេឃើញរថយន្ដ១គ្រឿងម៉ាកហ៊ីយិនដាយ ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ3A-1352 បើកបរដោយឈ្មោះ តន សុខ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិបន្ទាយខ្មែរ ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដឹកកម្មករ,កម្មការិនីប្រមាណ៦០នាក់ បើកបរពីទិសខាងលិចទៅទិសខាងកើ មកដល់ចំណុចនេះ បានបុកពីក្រោយរថយន្ដម៉ាក កៀម៉នីង ពណ៌លឿងទុំ ពាក់ផ្លាកលេខព្រះសីហនុ2B-5456 បើកបរដោយឈ្មោះ ឈឹម សោភា ភេទប្រុស…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ​បណ្តាញ​សាកលវិទ្យាល័យសាយប័រកម្ពុជា។ ពិធីនេះរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ បណ្តាញ សាកលវិទ្យាល័យសាយប័រកម្ពុជា សមិទ្ធផលបណ្តុះបណ្តាល និងបច្ចេកវិទ្យាឌីជីថល” ដែលពិធីនេះរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។ ការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា (ប.ស.ស.ក) គឺជាកិច្ចប្រឹងប្រែងថ្មីមួយទៀតរបស់រាជរដ្ឋា ភិបាល កម្ពុជា ដែលមានក្រសួងអប់រំយុវជន និងកីឡា ជាសេនាធិការ…

ឆេះរោងចក្រមួយកន្លែងនៅប្រទេសកូរ៉េខាងត្បូងបណ្ដាលឲ្យស្លាប់មនុស្ស១៦នាក់

កូរ៉េខាងត្បូង៖ គ្រោះអគ្គិភ័យមួយបានកើតឡើងដោយការឆេះរោង ចក្រផលិតថ្ម lithium ១កន្លែង នៅក្នុងប្រទេសកូរ៉េខាងត្បូង នាថ្ងៃចន្ទនេះ ហើយបានបណ្តាលឱ្យ​មនុស្សយ៉ាងហោចណាស់១៦នាក់ បាត់បង់ជីវិត ខណៈ៥នាក់ផ្សេងទៀត បាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០៖៣០ នាទីព្រឹកថ្ងៃចន្ទនេះ នៅឯរោងចក្រមួយរបស់ក្រុមហ៊ុនផលិតថ្មកូរ៉េខាងត្បូង Aricell ក្នុងទីក្រុង Hwaseong ភាគខាងត្បូងរដ្ឋធានីសេអ៊ូល។ មកទល់ពេលនេះ អគ្គិភ័យត្រូវបានពន្លត់ទៅវិញហើយ។ យោងតាម លោក Kim…

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ៖ខ្ញុំសូមឱ្យប្រជាពលរដ្ឋមានការជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជា

( ភ្នំពេញ) ៖នៅព្រឹកថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២៤ សម្ដេចមហាបវធិបតីនាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហោះសារនៅលើបណ្ដាញទំនាក់ទំនងសង្គមជុំវិញបញ្ហាកង្វល់របស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងប្រព័ន្ធច្បាប់ដែលត្រូវអនុវត្តទៅ លើជនសង្ស័យអតីតឧកញ៉ាដែលបាញ់ប្រហារបណ្ដាល ឲ្យមនុស្សពីរនាក់ស្លាប់។ សម្ដេចបានសរសេរថា ជាដំបូង ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារនៃសពប្អូន ទ្បុង លីសុង និងប្អូន ឃីន កញ្ចនា ដែលបានស្លាប់ដោយសារការបាញ់ប្រហារកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។ ក្រោយពីថ្ងៃកើតហេតុ មានការជជែកវែកញែកគ្នាពាក់ព័ន្ធទៅនឹងការកាត់ទោសជនល្មើសនៅក្នុងករណីនៃការបាញ់ប្រហារនេះ ដោយមានការបង្ហាញក្តីកង្វល់ និងបារម្ភ ខ្លាចជនល្មើសពុំត្រូវបានផ្តន្ទាទោសឲ្យបានម៉ឺង ម៉ាត់តាមផ្លូវច្បាប់ ឬអាចមានការធានាឱ្យនៅក្រៅឃុំដោយមិនប្រក្រតី។ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានយកចិត្តទុកដាក់ខ្ពស់ជាអាទិភាពមួយដ៏សំខាន់ក្នុងការពង្រឹងនីតិរដ្ឋ…

ក្រសួងការងារ និងក្រសួងប្រៃសណីយ៍ ចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ (verify.gov.kh) និងជំរុញការធ្វើបរិវត្តកម្មឌីជីថល

( (ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីរសៀលថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានចុះអនុស្សរណៈយោគយល់គ្នានៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ (verify.gov.kh) និងជំរុញការធ្វើបរិវត្តកម្មឌីជីថល។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងជួយគាំទ្រការរៀបចំហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគ្រប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈក្រោមឱវាទក្រសួង ព្រមទាំងជួយរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្ត្រីរាជការ និងជួយរៀបចំគាំទ្រខាងផ្នែកអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាក្នុងក្រសួងផងដែរ។ បន្ថែមពីនេះ…

ព្រះរាជក្រឹត្យ ផ្លាស់ប្តូរ និងតែងតាំងអភិបាលខេត្តចំនួន៨ និងតែងតាំងរដ្ឋលេខាធិការក្រសួងមហាផ្ទៃចំនួន ៤រូប៖

១. ឯកឧត្ដម សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តស្ទឹងត្រែង ២. ឯកឧត្ដម វ៉ី សំណាង ត្រូវបានប្តូរពីខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តតាកែវ ៣. ឯកឧត្ដម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ត្រូវបានប្តូរទៅកាន់ខេត្តកំពង់ស្ពឺ ៤. ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តឧត្តរមានជ័យ ៥. ឯកឧត្ដម គួច ចំរើន ត្រូវបានត្រាស់បង្គាប់ប្តូរពីខេត្តព្រះសីហនុ ទៅកាន់ខេត្តកណ្តាល…

ព្រះករុណាព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងឯកឧត្តម សរ សុពុត្រា ជាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង

ព្រះករុណាព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងឯកឧត្តម សរ សុពុត្រា ជាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង

លោក នេត្រ ភក្ត្រា រួមជាមួយតំណាងសមាគមជប៉ុន-កម្ពុជា និងតំណាងក្រុមហ៊ុន TBS  អញ្ជើញពិនិត្យមើលអគារ និងស្ថានីយផ្សាយរបស់ ទទក

(ភ្នំពេញ) ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមជាមួយតំណាងសមាគមជប៉ុន-កម្ពុជា (JCA) ដឹកនាំដោយលោក KATO Kazunori អគ្គលេខាធិការ JCA និងតំណាងក្រុមហ៊ុន TBS មកពីប្រទេសជប៉ុនដឹកនាំដោយលោកស្រី SATO Tomoko នាយកជាន់ខ្ពស់ក្រុមហ៊ុន TBS និងសហការី អញ្ជើញពិនិត្យមើលអគារ ស្ថានីយផ្សាយ និងឈ្វេងយល់ការងារ នៅអគ្គនាយកដ្ឋាន ទូរទស្សន៍ជាតិកម្ពុជា (ទទក) នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤…

ប្រើល្បិចថ្មីធ្វើជាឈប់ម៉ូតូសួរ ព្រោះវង្វេងផ្លូវ រួចឆក់ទូរសព្ទ័យកទៅមិនបានសម្រេចជាប់ខ្នោះសមត្ថកិច្ច

(ខេត្តកណ្តាល) ៖ ជនសង្ស័យ២នាក់ប្រើល្បិចថ្មី ដោយឈប់ម៉ូតូធ្វើជានិយាយថា ខ្លួនវង្វេងផ្លូវ តែភ្នែកសំលឹងទៅឃើញទូរសព្ទ័ជនរងគ្រោះក្នុងកន្ត្រក់កង់ រួចក៏ឆក់ទូរសព្ទ័ (លួចមានស្ថានទម្ងន់ទោស )របស់ជនរងគ្រោះ តែរត់មិនរួចត្រូវជាប់ខ្នោះសមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ០៩និង១០នាទីព្រឹកថ្ងៃទី ២៤ខែមិថុនាឆ្នាំ២០២៤ នៅចំណុចភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ លោកវរសេនីយ៏ឯក យី វណ្ណា អធិការនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ថន ស្រីនិច្ច ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស ជនជាតិខ្មែរ…

ភ្លើងឆេះព្រៃកបែរពន្ធនាគារនៃប្រទេសកាណាដាតម្រូវឲ្យជម្លៀសអ្នកទោសរាប់រយនាក់

សេវាមណ្ឌលកែប្រែនៃប្រទេសកាណាដា (CSC) បាននិយាយកាលពីថ្ងៃអាទិត្យ (២៣ មិថុនា) ថា ក្រុមមន្ត្រីកាណាដា បានជម្លៀសអ្នកទោសចំនួន ២២៥ នាក់ចេញពីពន្ធនាគារដែលមានសុវត្ថិភាពខ្ពស់បំផុតមួយ ក្នុងខេត្ត កេបិច (Quebec) ដោយសារតែភ្លើងឆេះព្រៃកាន់តែខ្លាំងក្លាឡើងនៅក្នុងតំបន់នោះ។ បទបញ្ជាជម្លៀសសម្រាប់មណ្ឌល ផតកាទែរ (Port-Cartier) ត្រូវបានចេញកាលពីថ្ងៃសុក្រ សប្ដាហ៍មុនហើយអ្នកទោសត្រូវបានផ្លាស់ប្តូរទៅកាន់មណ្ឌលកែប្រែរបស់សហព័ន្ធដែលមានសុវត្ថិភាពផ្សេងទៀត ដោយមិនផ្តល់ព័ត៌មានលម្អិត។ នៅក្នុងការធ្វើបច្ចុប្បន្នភាពមួយកាលពីថ្ងៃសុក្រ ទីភ្នាក់ងារចំហេះព្រៃ (SOPFEU) របស់ខេត្ត កេបិច បាននិយាយថា រន្ទះបានបង្កឱ្យមានភ្លើងឆេះចំនួន ៧ កន្លែងនៅភាគខាងជើងនៃទីក្រុង ផតកាទែរ…

You missed