កម្ពុជា-កូរ៉េ រៀបចំសិក្ខាសាលា ស្តីពីការអនុវត្ត”គម្រោងប្រឹក្សាគោលនយោបាយវិស័យការងារ ឆ្នាំ២០២៣-២០២៥”

ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ប្រតិភូសេវាការងារ និងមុខរបរកូរ៉េ Korea Labor and Employment Service (KLES) របស់រដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ កាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលា ស្តីពីការអនុវត្ត”គម្រោងប្រឹក្សាគោលនយោបាយវិស័យការងារ ឆ្នាំ២០២៣-២០២៥” ក្រោមអធិបតីភាព លោក លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមការងារអនុវត្តគម្រោង គម្រោងប្រឹក្សាគោលនយោបាយវិស័ការងារ ឆ្នាំ២០២៣-២០២៥…

កម្ពុជា និងម៉ាឡេស៊ី នឹងពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត

នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូនលោក សាហារូឌីន ប៊ីន អន (SHAHARUDDIN BIN ONN) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។ លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរាជទូត បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍…

នៅរសៀលថ្ងៃនេះ ! ក្រសួងយុត្តិធម៌ ធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា”

ភ្នំពេញ ៖ តាមសេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ ជម្រាបជូន សាធារណជន និងបណ្តាញសារព័ត៌មានអំពីការរៀបចំសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា” ដែលសន្និសីទសារព័ត៌មាននេះ នឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៥:០០ នាទីរសៀល នៅទីស្តីការក្រសួងយុត្តិធម៌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។ សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត…

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា៖ «វីដេអូរសត្វខ្លាចូលមករកចំណី និងចង់ខាំសត្វឆ្កែ ក្នុងឃុំ្មស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង កើតឡើងនៅឯបរទេស មិនមែននៅកម្ពុជាទេ

ភ្នំពេញ÷ថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានស្រាវជ្រាវឃើញថាមានគណនីហ្វេសប៊ុកមួយចំនួន បានបង្ហោះផ្សព្វផ្សាយ និងចែកចាយបន្ត នូវវីដេអូ ដែលមានសកម្មភាពសត្វខ្លាចូលមករកចំណី និងចង់ខាំសត្វឆ្កែ ក្នុងឃុំ្មស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលវីដេអូនេះ បានកើតឡើងនៅឯបរទេស មិនមែនក្នុងព្រះរាជាណាចក្រកម្ពុជាទេ។ តាមការស្រាវជ្រាវ វីដេអូនេះត្រូវបានសារព័ត៌មានបរទេសបានផ្សាយតាំងពីអំឡុងខែមេសា ឆ្នាំ២០២៤ មកម្លេះ។ នាយកដ្ឋានសូមក្រើនរំលឹកដល់សាធារណជនទាំងអស់មេត្តាជ្រាបថា រាល់ការបង្ហោះខ្លឹមសារ រូបភាព ឬវីដេអូណាមួយសូមបញ្ជាក់ឲ្យច្បាស់ពីប្រភព និងកន្លែងកើតហេតុ ចៀសវាងការភាន់ច្រឡំពីសាធារណជន។ បន្ថែមពីនោះក៏សូមពិនិត្យ និងពិចារណាឲ្យបានច្បាស់នូវគោលបំណងក្នុងការបង្ហោះខ្លឹមសារ រូបភាព ឬវីដេអូណាមួយ ដែលធ្វើឲ្យសាធារណជនភ្ញាក់ផ្អើល ក្នុងន័យទាញយកការចាប់អារម្មណ៍…

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញមានប្រសាសន៍សំខាន់ៗឱកាសអញ្ជើញជាអធិបតីភាពអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៤។ ពិធីនេះ រៀបចំនៅសាកលវិទ្យាល័យការពារជាតិ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖ * សម្តេចធិបតី…

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ពេលប្រឡងជ្រើសរើស​ នាយទាហាន ពលទាហាន និងនគរបាលត្រូវផ្តល់អាទិភាពមុនគេ ដល់កូនៗរបស់អតីតនគរបាល ទាហាន ឬកងរាជអាវុធហត្ថ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ពេលប្រឡងជ្រើសរើស​ នាយទាហាន ពលទាហាន និងនគរបាលត្រូវផ្តល់អាទិភាពមុនគេ ដល់កូនៗរបស់អតីតនគរបាល ទាហាន ឬកងរាជអាវុធហត្ថ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងការងារពាជាតិ ពិនិត្យ មើលលើការផ្ដល់ឱកាសដល់ អតីតយុទ្ធជនដែលនៅមានកម្លាំង និងកូនចៅ អតីតយុទ្ធជនឱ្យបានចូលរៀនជំនាញវិជ្ជាជីវៈក្នុងគោលនយោបាយអាទិភាព ១,៥ លាននាក់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងការងារពាជាតិ ពិនិត្យ មើលលើការផ្ដល់ឱកាសដល់ អតីតយុទ្ធជនដែលនៅមានកម្លាំង និងកូនចៅ អតីតយុទ្ធជនឱ្យបានចូលរៀនជំនាញវិជ្ជាជីវៈក្នុងគោលនយោបាយអាទិភាព ១,៥ លាននាក់។

រកឃើញ៩ក្រុមហើយឡើងទៅកាន់វគ្គ១៦ក្រុម ខណៈក្រុមលេខ៣ល្អកំពុងប្រជែងគ្នា

ការប្រកួតពានរង្វាន់ប្រចាំទី្វបអឺរ៉ុប Euro 2024 នៅប្រទេសអាល្លឺម៉ង់ឆ្នាំនេះបានប្រកួតបញ្ចប់ក្នុងវគ្គជម្រុះតាមពូលចំនួន៤ពូលហើយ ពោលគឺពួល A B C និង D។ ក្នុងនោះគេរកឃើញ៩ក្រុមដែលមានកៅអីស្វ័យប្រវត្តិទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ហើយក៏បានដឹងរួចខ្លះហើយដែរ ក្រុមដែលត្រូវប៉ះគ្នានៅវគ្គ១៦ក្រុមនេះ។ សម្រាប់ពួល A ក្រុមដែលឡើងទៅកាន់វគ្គ១៦ក្រុមគឺម្ចាស់ផ្ទះអាល្លឺម៉ង់ និងស្វ៊ីស, ពូល B មានអេស្ប៉ាញ និងអ៊ីតាលី, ពូល C ដែលទើបប្រកួតបញ្ចប់កាលពីយប់មិញមានអង់គ្លេស និងដាណឺម៉ាក ខណៈពូល D មាន អូទ្រីស និងបារាំង…

សម្តេចធិបតី  ហ៊ុន​ ម៉ាណែត​ ជំរុញឲ្យមានការនឹករលឹកជាប្រចាំចំពោះបងប្អូនអតីតយុទ្ធជនកម្ពុជា ដោយសម្តេច បានមានប្រសាសន៍ថា«បើចងចាំនូវប្រវត្តិសាស្រ្ត គប្បីត្រូវចងចាំអ្នកដែលបានចូលរួម»

សម្តេចធិបតី ហ៊ុន​ ម៉ាណែត​ ជំរុញឲ្យមានការនឹករលឹកជាប្រចាំចំពោះបងប្អូនអតីតយុទ្ធជនកម្ពុជា ដោយសម្តេច បានមានប្រសាសន៍ថា«បើចងចាំនូវប្រវត្តិសាស្រ្ត គប្បីត្រូវចងចាំអ្នកដែលបានចូលរួម»។

សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “ដរាបណាគណបក្សប្រជាជនកម្ពុជានៅដឹកនាំប្រទេស នោះកិត្តិយស ជីវភាព និងឱកាសរបស់អតីតយុទ្ធជន នៅតែបន្តយកចិត្តទុកដាក់”។

សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “ដរាបណាគណបក្សប្រជាជនកម្ពុជានៅដឹកនាំប្រទេស នោះកិត្តិយស ជីវភាព និងឱកាសរបស់អតីតយុទ្ធជន នៅតែបន្តយកចិត្តទុកដាក់”។

You missed