បញ្ជូនក្រុមអ្នកញៀនល្បែងជល់មាន់ចំនួន០៤នាក់ទៅតុលាការខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមផ្លូវច្បាប់

ខេត្តកំពង់ស្ពឺ៖ ក្រុមអ្នកញៀនល្បែងជល់មានចំនួន០៤នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ខណៈដែលអ្នកញៀនល្បែងជាច្រើនបានរត់គេចខ្លួនបាត់ នៅពេលដែលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបបនល្បែងមួយនេះ។ ការបង្ក្រាបបនល្បែងជល់មាន់ខាងលើនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ធ្វើការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនិងក្រុមក្មេងទំនើងនៅតាមបណ្តាលខេត្ត-ក្រុងទូទាំងប្រទេសរួចមក នៅខេត្តកំពង់ស្ពឺ គេបានឃើញសមត្ថកិច្ចធ្វើការបង្ក្រាបបានបណ្តើរៗហើយ។ ក្រុមអ្នកញៀនល្បែងដែលបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីអនុវត្តន៍ច្បាប់នោះ ទី១/ ឈ្មោះ ផុន រ៉ា ភេទប្រុស អាយុ៤១ ឆ្នាំ រស់នៅភូមិព្រៃជើង ឃុំគោកព្រិច ស្រុកគីរីវង្ស ខេត្តតាកែវ ២/ ឈ្មោះ ហុង ហួត ភេទប្រុស អាយុ៤៨…

បុរសម្នាក់បាត់ប្រពន្ធជនជាតិព្នងមានកូនចំនួន០៣ នាក់(ស្រី០២នាក់)ដោយគ្មានមូលហេតុ

ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋ ឈ្មោះ ព្យើក ភៀង ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិព្នង រស់នៅភូមិក្រង់តេះ ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលក្រង់តេះ ករណីបាត់ប្រពន្ធឈ្មោះ ព្លោត ព្រៀប អាយុ៣២ឆ្នាំ ជនជាតិព្នង រស់នៅភូមិឃុំជាមួយ គ្នា មានកូនចំនួន០៣នាក់(ស្រី០២នាក់)ដោយមិនដឹងមូលហេតុ។ យោងតាមការបំភ្លឺ របស់ប្ដីឈ្មោះ ព្យើក…

រយៈពេល១ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបង្ក្រាបក្មេងទំនើងបាន ៧០ករណី ឃាត់ខ្លួន ៣៣១នាក់ ស្រី៣៦នាក់

កណ្ដាល៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីស្នង ការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានគោរពអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលក្នុងការបង្ក្រាបករណីក្មេងទំនើងបានជាបន្តបន្ទាប់ដូចភ្លៀងរលឹមក្នុងភូមិសាស្ត្រទូទាំងខេត្តកណ្ដាល។ លោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងនគរ បាលទទួលផែនការងារព្រហ្មទណ្ឌនិងជាអ្នកនាំពាក្យបានឲ្យដឹងនៅថ្ងៃទី៣១ ធ្នូនេះថា «នៅក្នុងរយៈពេលពេញ១ឆ្នាំនេះ លទ្ធផលបង្ក្រាបក្មេងទំនើង ប្រចាំឆ្នាំន២០២៤គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤បានលទ្ធផលដូចតទៅ៖ *បង្ក្រាបក្មេងទំនើង៧០ករណី ឃាត់ខ្លួន៣៣១នាក់ ស្រី៣៦នាក់ (អនីតិជន២១០នាក់)។ *កសាងសំណុំរឿងបញ្ជូនទៅតុលាការ៣៨ករណី និងបានឃាត់ខ្លួន១៤៣នាក់។*បទល្មើសមជ្ឈិម៣៧ករណី ឃាត់ខ្លួន១៣៨នាក់។ *បទល្មើសឧក្រិដ្ឋ១ករណី ឃាត់ខ្លួន…

រដ្ឋបាលស្រុកជលគិរីបំភ្លឺពីការកសាង «រង្វង់មូលទំនប់ថ្មតាកុយ» ដែលមានតម្កល់ «រូបសំណាកមេទ័ពម៉ៅ» ក្រោយពលរដ្ឋសួររឿងលុយប្រមូលបានពីសប្បុរសជន

(កំពង់ឆ្នាំង)៖ បន្ទាប់ពីមានមតិរិះគន់និងបានចោទសួរទៅលើរដ្ឋបាលស្រុកជលគិរី ខេត្តកំពង់ឆ្នាំងអំពីគំនិតផ្តួចផ្តើមកសាង «រង្វង់មូលទំនប់ថ្មតាកុយ» ដែលមានតម្កល់ «រូបសំណាកមេទ័ពម៉ៅលើបាល័ង្គរង្វង់មូល» ដែលបានកៀងគរថវិកាពីសប្បុរសជននានាបានលុយ រាប់លានរៀលហើយក៏ស្ងាត់បាត់ដំណឹងសូន្យឈឹង ដោយមិនដឹងថានឹងកសាងនៅពេលណា ហើយបញ្ចប់នៅពេលណា ហើយយកលុយទៅណា ព្រោះសាធារណ ជនមិនបានឃើញពីសមិទ្ធិផល «រង្វង់មូលទំនប់ថ្មតាកុយ»ដែលមានតម្កល់ «រូបសំណាកមេទ័ពម៉ៅលើបាល័ង្គរង្វង់មូល»នៅឡើយ។ ពាក់ព័ន្ធករណីនេះ រដ្ឋបាលស្រុកជលគិរីបំភ្លឺថា កន្លង មកនេះ រដ្ឋបាលស្រុកបានផ្តួចផ្តើមកសាងរង្វង់មូលទំនប់ថ្មតាកុយ ដែលមានទីតាំងស្ថិតនៅលើទីតាំងទំនប់តាកុយ ភូមិព្រៃត្រីត្បូង ឃុំព្រៃត្រី ស្រុកផលគិរី ខេត្តកំពង់ឆ្នាំង។ ជាដីទំនប់ដែលបានកសាងរួច ជាផ្លូវផង ជាទំនប់អាងទឹកផងហើយមានជម្រៅជ្រៅកម្ពស់៦ម៉ែត្រ។ ដោយមើលឃើញថាទៅថ្ងៃអនាគត់តំបន់នេះអាចនឹងមានការអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍របស់ស្រុកយ៉ាងសំខាន់មួយ ដូចនេះហើយទើបរដ្ឋបាលស្រុកបានផ្តួចផ្តើមកសាងរង្វង់មូលមួយនេះចំព្រំប្រទល់រវាងស្រុកជលគិរី…

លោក គង់ ចាន់ធីណា ការឧបត្ថម្ភពីវិសយឯកជនគឺបានជួយសម្រួលបន្ទុកមួយដ៏ធំរបស់សហព័ន្ធខ្មែរកីឡាហាប់គីដូ ក្នុងការរៀបចំប្រកួតជើងឯកថ្នាក់ជាតិ

(ភ្នំពេញ)៖ លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូបានលើកឡើងថា ការជួយឧបត្ថម្ភគាំទ្រពីវិស័យឯកជន ក្នុងការរៀបចំការប្រកួតកីឡាហាប់គីដូ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ គឺជាការជួយសម្រួលបន្ទុកមួយដ៏ធ្ងន់របស់សហព័ន្ធ ។ លោកអគ្គលេខាធិការបានលើកឡើងបែបនេះក្នុងឱកាសនាំយកលិខិតថ្លែងអំណរគុណទៅប្រគល់ជូនក្រុមហ៊ុន ISI កាលពីល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ដល់តំណាងដោយលោក ឡាំ គុយ អ្នកសម្របសម្រួលគម្រោង អង្គការមូលនិធិ ខេ អឹម អេច នៃក្រុមហ៊ុន ISI។ លោក គង់ ចាន់ធីណា គូសបញ្ជាក់ថា…

ឆ្នាំ២០២៤នេះ អង្គភាពប្រឆាំងអំពើពុករលួយ​បានទទួលពាក្យប្តឹងចំនួន ៥២០ ក្នុងនោះពាក្យប្ដឹងអានាមិកមាន ១៤១

ភ្នំពេញ ៖ ទេសរដ្ឋមន្ត្រី ឱម យិនទៀង បានថ្លែងថា ក្នុងឆ្នាំ២០២៤នេះ អង្គភាពប្រឆាំងអំពើពុករលួយ​បានទទួលពាក្យប្តឹងចំនួន ៥២០ ក្នុងនោះពាក្យប្ដឹងអានាមិកមាន ១៤១ ពាក្យប្ដឹងចំនួន ១៣២ មិនពាក់ព័ន្ធអំពើពុក រលួយពាក្យប្ដឹងចំនួន ១៨៥ ក្រោយវិភាគ-ស្រាវជ្រាវ-សុំការបំភ្លឺ មិនពាក់ព័ន្ធអំពើពុករលួយ។ នៅរសៀលថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) អាណត្តិទី៣ បានបើកកិច្ចប្រជុំលើកទី៤២ បានដំណើរការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក តុប សំ…

ក្រុមហ៊ុនខេមបូឌាន ណូប៊លថេស្ត ហ្វូដ បានបង្ហូរទឹកកខ្វក់ប៉ះពាល់ដល់បរិស្ថាន ទឹកព្រែកសង្កែ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហន

ក្រុមការងារមន្ត្រីជំនាញក្រសួងបរិស្ថាន ដោយមានការចូលរួមពី ក្រុមមេធាវីរបស់ក្រសួងបរិស្ថាន អាជ្ញាធរស្រុកព្រៃនប់ ខេត្តព្រះសីហនុ តំណាង មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២៤ បានចុះត្រួតពិនិត្យការបញ្ចេញទឹកកខ្វក់មានសក្តានុពលប្រភពបំពុលចូលទៅក្នុងព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ របស់ក្រុមហ៊ុន ខេមបូឌាន ណូប៊លថេស្ត ហ្វូដ ដែលមានទីតាំងជាប់ក្បែរព្រែកសង្កែក្នុងភូមិសាស្រ្តខាងលើ។ ក្រុមការងារបានចុះត្រួតពិនិត្យដងព្រែកសង្កែចាប់ពីស្ពានថ្មផ្លូវជាតិលេខ៣ រហូតដល់មាត់សមុទ្រនិងសង្កេត ឃើញនៅចំណុចខ្លះទឹកព្រែក នៅមានលក្ខណៈក្រម៉ៅ ខ្លាញ់អណ្តែត និងក្លិនស្អុយនៅឡើយ ហើយនៅចំណុចនៅក្បែរសមុទ្រ ទឹកព្រែកមានលក្ខណៈថ្លាធម្មតា។…

ប្រជាសហគមន៍ព្រួយបារម្ភអំពីហានិភ័យដែលនឹងកើតឡើងចំពោះព្រៃកោងកាងនៅភូមិថ្មីសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប

ខេត្តកែប ៖​ បងប្អូនប្រជាពលរដ្ឋ ជាពិសេស ប្រជានេសាទ ដែលរស់ពឹងផ្អែក លើព្រៃកោងកាង បានអោយដឹងថា អត្ថប្រយោជន៍ព្រៃកោងកាងដោយផ្តោត​លើផ្នែកប្រព័ន្ធអេកូឡូស៊ី ព្រៃកោងកាងបានផ្តល់នូវគុណ ប្រយោជន៍ខ្ពស់ និងដើរមុខ​ងារ​សំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរ និងសមុទ្រ ដូចជា ជារបៀងជម្រកតភ្ជាប់ពីតំបន់​ដីគោក ឆ្នេរ និងសមុទ្រ ការពារជម្រាលដីពីការសិករិចរិល ជាកន្លែងបង្កាត់ពូជ និងថ្នាល​សម្រាប់សរីរាង្គសត្វសមុទ្រមួយចំនួនរួមមានបង្កង ក្តាម និងប្រភេទត្រីសមុទ្រដែលជា​ប្រភព​សេដ្ឋកិច្ចដ៏សំខាន់ក្នុងតំបន់។ ជាមួយគ្នានេះ ព្រៃកោងកាងជាជម្រក និងកន្លែង​រក​ចំណី នៃសត្វមានជីវិតដូចជាសត្វឆ្អឹងខ្នង ត្រី, amphibians (សត្វឆ្អឹងខ្នងមានឈាមត្រជាក់), សត្វល្មូន,…

ចាប់ខ្លួនបុរសម្នាក់​ បន្ទាប់ពីតាំងខ្លួនជា ព្រះសេអាមេត្រី ហេីយកាន់កាំបិត ប្រមាថថ្នាក់ដឹកនាំ។ បុគ្គលរូបនេះរស់នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤

រកឃើញមូលហេតុករណី មន្ត្រីរាជការនៅសាលាក្រុងព្រះសីហនុ ពុលអាហារហើយ

ខេត្តព្រះសីហនុ÷អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនសាធារណៈជនទាំងអស់មេត្តាជ្រាបថា៖ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ មានករណីមនុស្សចំនួន ៤១នាក់ មានអាការៈរាគរូស និងក្អួតចង្អោរ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ បន្ទាប់ពីបានទទួលទាននំសាំងវិច ដែលទិញមកពីអាហារដ្ឋានមួយកន្លែង។ ករណីនេះ ត្រូវបានផ្តោតការសង្ស័យថា ជាករណីពុលអាហារ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើ មន្ត្រីជំនាញនៃសាខា ក.ប.ប. ខេត្តព្រះសីហនុ បានចុះដល់ទីតាំងកើតហេតុ និងអាហារដ្ឋានមួយកន្លែង ដើម្បីប្រមូលព័ត៌មាន និងបានដកយកសំណាកគំរូ ដែលរួមមាននំសាំងវិច និងគ្រឿងផ្សំសម្រាប់ផលិតនំសាំងវិច ចំនួន…

You missed