ភ្នំពេញ ៖ ខឹងខាងស្រីសុំបែក ព្រះសង្ឃមួយអង្គ យកកន្រ្ទៃចាក់ទៅលើនារីរងគ្រោះរងបណ្ដាលឲ្យ របួសធ្ងន់ ត្រូវសមត្ថកិច្ចចាប់បានហើយ ខណៈបម្រុងឆ្លងដែនទៅប្រទេសថៃ ។
ព្រះសង្ឃមួយអង្គនេះ ព្រះនាម ហឿន វាសនា ព្រះជន្មប្រហែល៣០ឆ្នាំ ស្រុកកំណើត នៅស្រុកមេសាង ខេត្ត ព្រៃវែងស្នាក់នៅកុដិលេខ៣ ។ ចំណែកនារីរងគ្រោះឈ្មោះ សេង សេតម្ពរ (ហៅកែវ) អាយុប្រហែល១៨ឆ្នាំ ជាសិស្ស ស្នាក់នៅជាមួយ ជីដូនក្នុងបរិវេណវត្តថាន់ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា នារីម្នាក់ ដែលមានវ័យត្រឹមតែ១៨ឆ្នាំ បានទទួលរងរបួសធ្ងន់ ឈាមស្រោចពេញខ្លួន សន្លប់បាត់ស្មារតី បន្ទាប់ពីមានព្រះសង្ឃមួយអង្គ ប្រើអំពើហឹង្សា យកកន្រ្ទៃចាក់ ជាច្រើនកន្លែងរួចយកដុំថ្មវាយបន្ថែម ហើយរត់គេចខ្លួនបាត់ ។
ត្រឹមតែ១ថ្ងៃប៉ុណ្ណោះក្រោយកើតហេតុ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់បាននៅល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នៅចំណុចច្រកទ្វារព្រំដែនប៉ោយប៉ែត កម្ពុជា ថៃស្ថិតនៅ ភូមិក្បាលស្ពាន១ ឃុំប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកតាអាចារ្យនៅវត្តថាន់ប្រាប់ឲ្យដឹងថា គាត់ឮសម្លេងប្រតាយប្រតប់គ្នា នៅចំណុចផ្លូវក្បែរចេតិយ និងមាន សម្លេងមនុស្សស្រីស្រែកឲ្យគេជួយផងៗ ។ លុះស្របពេលនោះ ក៏លែងមានឮសម្លេង ស្ងាត់បាត់មួយសន្ទុះ គាត់បានស្ទុះរត់ទៅមើលក៏ស្រាប់តែប្រទះឃើញ នារីវ័យក្មេងនេះ របួសធ្ងន់ដេកក្នុងថ្លុកឈាម សភាពនៅខាងក្រោយក្បាលមានស្លាកស្នាមចាក់ទម្លុះជាច្រើន នឹង ផ្នែកខាងមុខស្នាមនៅលើចង្ការមួយចំនួនទៀតផងដែរ។
ពលរដ្ឋបានអោយដឹងថា នារីរងគ្រោះនេះ រៀងរាល់ថ្ងៃនៅវេលាម៉ោង៥កន្លះ គឺតែងតែជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ធូដេ ពណ៌ក្រហម ពាក់ស្លាក់លេខ សៀមរាប 1AC-8670 ចេញទៅរៀន ។
ប្រជាពលរដ្ឋក៏បានលួចបង្ហើបថា សង្ស័យព្រះសង្ឃមួយអង្គនោះលួចមានស្នេហាជាមួយនារីរងគ្រោះថែមទៀតផង ។ ភ្លាមៗ គាត់បានទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់មកដឹកនារីរងគ្រោះយកទៅជួយសង្គ្រោះភ្លាមៗ នឹងបន្តរាយការណ៍ជូនសមត្ថកិច្ចចុះទីតាំងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ ៕