(ភ្នំពេញ) ៖យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានឲ្យដឹងនៅថ្ងៃទី២៩ ខែកក្កដានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ស្ទឹងត្រែង ឃើញមាន ការកើនឡើងកំពស់ចំនួន ០,២៣ម៉ែត្រ ខណៈដែលស្ថាននីយជលសាស្ត្រផ្សេង ទៀតបានថយចុះ។ ការណ៍នេះបានធ្វើឲ្យកំពស់ទឹកនៅស្ទឹងត្រែងឡើងដល់៨,០៥ម៉ែត្រ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតមិនមានការកើនឡើងកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-កោះខែល បានថយកំពស់ចំនួន ០,១៥ម៉ែត្រ ធ្វើឲ្យកំពស់ទឹកនៅសល់ ៦,០៥ម៉ែត្រ ខណៈដែលនៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ព្រែកក្តាម បានថយកំពស់ចំនួន ០,០១ម៉ែត្រ ធ្វើឲ្យកំពស់ទឹកនៅសល់ ៥,៤៩ម៉ែត្រ ៕