(កំពត)៖កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ លោកអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពជា និងជាប្រធានគណ:កម្មការ SOCCER LEAGUE បាននាំយកថវិកាចំនួន ១២០លានរៀល ដែលប្រមូលបានពីការប្រកួតបាល់ទាត់សប្បុរសធម៌ ក្រោមមូលបទ “បេះដូងអ្នកកីឡាដើម្បីកុមារកម្ពុជា” ប្រគល់ជូនដល់មន្ទីរពេទ្យ ស៊ុនយ៉ាឃីល (Sonja Kill Hospital) នៅទីរួមខេត្តកំពត។
ការប្រកួតបាល់ទាត់សប្បុរសធម៌នេះ រៀបចំឡើងក្នុងឱកាសអបអរសាទរពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូប រួមជាមួយកីឡាករ អ្នកប្រដាល់គុនខ្មែរ តារាចម្រៀងល្បីៗ តារាសម្តែង និងតារាកំប្លែង របស់ក្រុមផ្ការីកគ្រប់រដូវ ជាមួយវត្តមានអ្នកចូលរួមគាំទ្រយ៉ាងច្រើនកុះករ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
សូមបញ្ជាក់ផងដែរ គណៈកម្មការ SOCCER LEAGUE នឹងនាំយកថវិកាដែលនៅសល់ ប្រគល់ជូនដល់មន្ទីរពេទ្យកុមារជាតិ នៅរាជធានីភ្នំពេញ ដែលកំពុងមានតម្រូវការចាំបាច់ក្នុងការពិនិត្យ ព្យាបាល និងសង្គ្រោះជីវិតកុមារកម្ពុជា នាពេលឆាប់ៗខាងមុខនេះ ៕