(កំពង់ស្ពឺ) ៖ កាលពីព្រឹកថ្ងៃសៅរ៍៨រោច ខែជេស្ឋឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ខៀវ ចាន់ប៊ុនធឿន ប្រធានក្រុមការងារ និងលោកស្រី លោកប្រធាន អនុប្រធានក្រុមការងារ ចុះជួយមូលដ្ឋានឃុំទឹកល្អក់អញ្ជើញជាអធិបតីក្នុងមិទ្ទិញអបអរសាទរខួបលើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨ មិថុនា១៩៥១~២៨ មិថុនា២០២៤)និងពិធីបុណ្យឆ្លងអគាស្នាក់ការបក្សឃុំនិងសមិទ្ធផលនានាក្នុងឃុំនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំទឹកល្អក់។
ក្នុងពិធីនេះមានការអញ្ជើញចូលរួមលោកលោកស្រីវក្រុមការងារថ្នាក់កណ្ដាល
ឯកឧត្តមក្រុមការងារថ្នាក់ស្រុកខេត្ត
គណៈកម្មាធិការបក្សឃុំសាខាបក្សភូមិសាខាសាលារៀននិងក្រុមប្រជាការពារ៣៦នាក់។
.សរុប២២៦នាក់ស្រី៣៩នាក់។
លោក ទឹម វិចិត្រា អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំទឹកល្អក់ នៃស្រុកគងពិសី បានអានសារលិខិតរបស់សម្តេចយេជោប្រធានព្រឹទ្ឋសភារួចមក។
លោក ខៀវ ចាន់ប៊ុនធឿន ប្រធានក្រុមការងារគណបក្សប្រជាជនលម្ពុជាចុះមូលដ្ឋានឃុំទឹកល្អក់ មានប្រសាសន៍ថា ការប្រារព្ភពិធីនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នេះ គឺជាថ្ងៃប្រារព្ធខួប ៧៣ឆ្នាំ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជាដែលកកើតនាថ្ងៃទី២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤ ដែលថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជា តែងតែប្រារព្ធជារៀងរាល់ឆ្នាំ។
លោក ខៀវ ចាន់ប៊ុនធឿន បានបន្តថា គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលបំណងរបស់ខ្លួន គឺកៀរគរប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ដើមកំណើតជាតិ ជំនឿសាសនា ឬអតីតកាលអ្វីឡើយ ដើម្បីរួមកម្លាំងគ្នារំដោះប្រជាជន និងប្រទេសជាតិ ឱ្យរួចផុតពីការឈ្លានពាន ការត្រួតត្រា ការជិះជាន់ធ្វើបាបគ្រប់បែបយ៉ាង ជាពិសេសការពារសមិទ្ធផលសង្គមជាតិ កសាង អភិវឌ្ឍប្រទេសជាតិ ឱ្យរីកចម្រើនរុងរឿងថ្កុំថ្កើងជានិច្ចនិរន្តរ៍តទៅ។
លោកប្រធានក្រុមការងារចុះមូលដ្ឋានឃុំទឹកល្អក់បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ ដែលបានដឹកនាំប្រទេសជាតិ ឆ្លងកាត់ឧបសគ្គ និងការលំបាកជាច្រើន រហូតសម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនសន្ធឹកសន្ធាប់។
ជាក់ស្តែងតាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឱ្យប្រជាជាតិរស់ឡើងវិញ រហូតទទួលបានសន្តិភាពពេញបរិបូរណ៍ មានឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ហើយកំពុងបន្តឈានទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ។ លើសពីនេះទៅទៀត គណបក្សប្រជាជនកម្ពុជា គឺជាគណបក្ស ដែលមានទាំងលទ្ធភាព សមត្ថភាព បទពិសោធ និងភាពចាស់ទុំខាងនយោបាយ បន្តដឹកនាំអភិវឌ្ឍប្រទេសជាតិ ឱ្យឆ្ពោះទៅកាន់ភាពសម្បូររុងរឿងថ្កុំថ្កើងដ៏ពិតប្រាកដ ស្របតាមបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា គ្រប់រូប។
លោក ខៀវ ចាន់ប៊ុនធឿន បន្ថែមទៀតថា
ក្នុងនាមពលរដ្ឋខ្មែរមួយរូប ដឹងគុណ និងចងចាំជានិច្ចចំពោះគុណូបការៈដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការរំដោះប្រទេសជាតិមាតុភូមិ និងការដឹកនាំ កសាង ព្រមទាំងការអភិវឌ្ឍប្រទេសជាតិ ឱ្យមានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ ជាពិសេសការនាំមកនូវសុខសន្តិភាពពេញបរិបូរណ៍ ជូនជាតិមាតុភូមិនៃយើង។
ក្រោយបញ្ចប់នៃកម្មវិធី គណអធិបតី និងសមាជិកសាមាជិក បានពិសារអាហារសាមគ្គីជុំគ្នា។
ក្នុងកម្មវិធីនេះលោក ខៀវ ចាន់ប៊ុនធឿន លោកស្រីបានឧបត្ថម្ភថវិការចំនួន ១.០០០.០០០ រៀល។
លោក ប្រាក់ ម៉ូវឧបត្ថម្ភនូវថវិកា ចំនួន ៧០០.០០០រៀល។
លោកទឹមវិចិត្រា ឧបត្ថម្ភ ថវិការ ចំនួន ១.០០០.០០០រៀល. លោកស៊ឹម សំអាត .និងលោក សន ម៉េងជួយឧបត្ថម្ភថវិការចំនួន២០០.០០០រៀលផងដែរ ៕