(មណ្ឌលគិរី) ៖ឧត្តមសេនីយ៍ត្រីស្នងការរងទទួលបន្ទុកចរាចរណ៍ខេត្តមណ្ឌលគិរីឈ្នោះចាន់ ទិត្យមានទំនាក់ទំនងស្នេហាជាមួយស្ត្រីម្នាក់រយៈពេល១៥ ឆ្នាំ។ ចុងក្រោយក្លាយ ទៅជាបែកបាក់និងបោកប្រាស់។ខាងស្រីបានសរសេរនៅលើបណ្ដាញសង្គមយ៉ាងដូច្នេះថា

ស្ត្រីខាងលើបានសរសេរនៅក្នុងបណ្ដាញសង្គមរបស់ខ្លួនថា ក្នុងនាមខំុដែលបានស្គាល់គ្នារយះពេល១៥ឆ្នាំសន្យាមុខផ្នូរឳពុករបស់ខ្ញុំ ទទួលពាក្យសន្យាអ្វីខ្លះដឹងខ្លួនឯងច្បាស់ណាស់ហើយអ្នកបានលុតជង្គង់សំពះលោកយាយខំុសន្យាមិនឱ្យគាត់លំបាកវេនាទេ។ ប៉ុន្តែបច្ចុប្បន្នចូលជិត២ឆ្នាំអ្នកធើ្វឱ្យរស់នៅគាត់ភ័យខ្លាចរាល់ថ្ងៃ…ជីវិតរបស់អ្នកហែលទឹកភ្នែកយាយខ្ញុំចុះនរហូតដល់ថ្ងៃគាត់ផុតដង្ហើម…រាល់ទព្យសម្បត្តិដែលយាយខ្ញុំប្រគល់ខ្ញុំខ្ញុំអ្នកបានដឹងលឺទាំងអស់់ព្រមសន្យាគ្រប់បែបយា៉ងប៉ុន្តែចុងក្រោយអ្នកអោយគាត់រស់ទាំងភ័យខ្លាច។ រាល់ពេលដែលខំុផើ្ញរូបភាពទាំងពេលគ្រួសារជួបឧបសគ្គអ្នកមិនខ្វល់។ ខ្ញុំបានព្យាយាមប្រឹងអស់ពីសមត្ថភាព ខ្ញុំទាល់បំផុតខលទៅមេអ្នកទើបអ្នកជួយបានត្រឹមមួយគ្រារហូតដល់ខ្ញុំមិនទុកចិត្តអ្នកទើបខ្ញុំស្នើសំុធើ្វកិច្ចសន្យាផ្តិតមេដៃព្រមព្រៀងរហូតបន្តបានគោរពបានប៉ុន្មានខែគឺអ្នកមានល្បិចលេះទៀត។ ទើបខ្ញុំទៅខេត្តមណ្ឌលគិរីដោយបានព្រមពៀងជាមួយគ្នាដោយមានមេធាវីហើយអ្នកយល់ព្រមណាត់

នាងបានសរសេរទៀតថា ថ្ងៃជួបគ្នានៅពេលប្រជំុសន្យាថា ធើ្វដល់ជូនខ្ញុំចាំអ្នករហូតច្រើនខែអ្នកលេះរហូត!ដល់ពេលដែលខ្ញុំឃើញយាយរបស់ខ្ញុំសង្វេកគាត់ជាខ្លាំងទើបខ្ញុំលែងខ្មាសនឹងកិត្តយសខ្លួនឯងទើបខ្ញុំផុសជាសាធារណៈ! ភស្តុតាងខំុមានទាំងអស់នៅពេលខ្ញុំចាប់ផើ្តមខ្ញុំសង្ស័យរយះជិត២ឆ្នាំគឺគាត់រកលេះគ្រប់យា៉ង !នាងខំុសូមជំរាបជូនដំណឹងដល់ក្រសួងមហាផៃ្ទគ្រប់ជាន់ថ្នាក់ដឹកនាំទាំងអស់បានដឹងព្រោះគាត់ប្រើអំណាចពឹងអ្នកធំនៅក្រោយឲ្យជួយនឹងបិទសារពត៌័មានមិនឲ្យអ្នកលូកដៃក្នុងរឿងនេះទេ។ ប៉ុន្តែតែខំុជឿលើកម្មពៀមានពិត…សាងអ្វីនឹងជួប។

នាងបានបន្តនៅក្នុង facebook ដដែលថា គ្រប់យា៉ង នាងខពិតជាអរគុណដល់ លោក សូ សុវណ្ណ ដែលបានព្យាយាមសម្របសម្រួលជាច្រើនដងប៉ុន្តែគាត់រំលោភលើទំនុកចិត្តទើបនាងបង្ហាញជូនដល់មហាជនឱ្យបានដឹង។នាងខ្ញុំសូមលើកម្រាមដៃសំពះជូនដល់មហាជនជួយ share បន្តដល់គ្រប់ជាន់ថ្នាក់ដឹកនាំទាំងអស់ដែលបានស្គាល់គាត់នឹងមេរបស់គាត់ផង។ សូមបងប្អូនជួយរកយុត្តិធម៌ជូនដល់អ្នកមានគុណរបស់ខ្ញុំជាពិសេសលោក យាយនាងខំុដែលគាត់មានអាយុ១០១ ឆ្នាំដែលគាត់នៅរាល់ថ្ងៃគាត់រស់ទាំងពិបាកដោយសារតែម្នាក់ហ្នឹងបំពានសន្យាទើបគ្រួសារខ្ញុំជួបលំបាកជាខ្លាំង។ នាងខ្ញុំសូមលើកដៃសំពះជូនដល់មហាជនទាំងអស់ជួយ share ដល់សារព័ត៌មាន។ខ្ញុំនឹងបង្ហាញភស្តុតាងជាច្រើនដែលគាត់បំពាននៅមានភស្តុតាងដែលខ្ញុំមានកូន៦ខែ ជាងចាក់បង្កើតចេញនិងការវះកាត់ដោយស្នាមផ្តិតមេដៃរបស់គាត់។ ដូច្នេះខ្ញុំចង់បង្ហាញមហាជនឲ្យបានដឹងថាគាត់ធ្វើឲ្យខ្ញុំឈឺចាប់ជាខ្លាំង។ទើបដល់ចំណុចបែបនេះគ្រួសារខ្ញុំជួបការលំបាកជាខ្លាំងណាស់។

មិនអាចទាក់ទងលោកចាន់ទិត្យស្នងការរងនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរីទទួលផែនចរាចរណ៍ដើម្បីសុំការបំភ្លើងបានទេ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *