Month: March 2025

វិចារណកថា÷ យាយហួរ នៅតែខ្លាំង យ៉ាងហោចណាស់រកបានទូរសព្ទ១គ្រឿងពីពលករខ្មែរនៅកូរ៉េដែរ

ក្រោមអ្វីដែលគេហៅថា ជាមហាបាតុកម្មនៃក្រុមពលករខ្មែរនៅប្រទេសកូរ៉េ ដែលប្រកូសប្រកាសប្រមូលគ្នាបានប្រមាណ ២-៣០០នាក់នោះ គេសង្កេតឃើញ លោកស្រីមូរ សុខហួរ(យាយហួរ)ដែលមានវ័យជាង៧០ឆ្នាំហើយនោះ នៅតែអាចកេណ្ឌប្រមូលគ្នារៃអគារប្រាក់ទិញបានទូរសព្ទ iphone ១គ្រឿង ដែលអាចថតរូបភាពយ៉ាងស្រស់ស្អាត។ បើប្រៀបធៀបទៅនឹងបណ្ដាប្រជាពលរដ្ឋខ្មែរវ័យចាស់ជាង៧០ឆ្នាំដូចយាយហួរ គឺពិតជាមិនអាចរកបានដើម្បីទិញទូរសព្ទ iphone តម្លៃជាងពាន់ដុល្លារនោះបានឡើយ។ នេះអាចនិយាយបានថា ជាជោគជ័យដ៏ធំមួយសម្រាប់ក្រុមគណបក្សប្រឆាំង នៅស្របពេលដែលកម្លាំងកាន់តែខ្សោយទៅៗនៅគ្រប់ទិសទី ទាំងក្នុងនិងក្រៅប្រទេស។ និយាយឲ្យខ្លី នៅពេលដែលកម្លាំងខ្សោយហើយនោះយាយហួរអាចដើរសុំគេបានទូរសព្ទ១គ្រឿងទៀតនោះគឺមានន័យថា យាយហួរនៅតែខ្លាំង នាវេលាចុងក្រោយនៃជីវិតដែលមានមនុស្សមួយចំនួនតូចនៅក្រៅប្រទេសបន្ត តាមជឿ និងតាមជួយចេញលុយហើយក្រុមពួកប្រឆាំងនេះ។ នេះហើយដែលគេហៅថា មោទនភាពរហូតដ៏ចុង បញ្ចប់ទាល់តែគេដំដែកគោលលើមឈូស ប៉ូក។ នៅតែខ្លាំងជាមួយជីវិត…

អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»

ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ជាទិវាមួយមានសារៈសំខាន់ ក្នុងការបង្កើនការយល់ដឹងអំពីគុណតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ដ៏សម្បូរបែប បានបន្សល់ទុកពីបុព្វបុរស ដែលជាគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព បានលើកកម្ពស់មនសិការស្នេហាជាតិ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន និងបានបំផុសឱ្យប្រជាពលរដ្ឋ ជាពិសេសបង្ហាញពីគុណវុឌ្ឍិ និងតួនាទីស្នូលដ៏សំខាន់របស់យុវជនដែលជាកម្លាំងចលករក្នុងការអភិរក្ស ថែរក្សា ការពារលើកស្ទួយ និងអភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែលជាអត្តសញ្ញាណ និងដួងព្រលឹងជាតិ រួមទាំងវប្បធម៍ចម្រុះរបស់សមាគមន៍ជនជាតិដើមភាគតិច ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត ៕

ព្រះមហាក្សត្រនិងសម្តេចព្រះមហាក្សត្រី ស្តេចយាងចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីយាងទៅពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន

(ភ្នំពេញ) ÷ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឬទ័យ យាងចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាពប្រចាំឆ្នាំ តបតាមសេចក្តីយាងពីក្រុមគ្រូពេទ្យនៅទីក្រុងប៉េកាំង។ យាង និងអញ្ជើញ ថ្វាយព្រះរាជដំណើរព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី រួមមាន…

អាជ្ញាធរថៃបានអោយដឹងថាក្នុងចំណោមជនជាតិថៃទាំង ១១៩ នាក់នោះមាន ៧ នាក់មានដីកាចាប់ខ្លួន 

អាជ្ញាធរថៃនៅពេលនេះ បានអោយដឹងថាក្នុងចំណោមជនជាតិថៃទាំង ១១៩ នាក់នេះ មាន ៧ នាក់ដែលមានដីកាចាប់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្ត ៣ ខែមីនា ២០២៥។ អាជ្ញាធរថៃបាននិយាយថាខ្លួនកំពុងស្រូតដៃស្រូតជើងដើម្បីធ្វើការបែងចែកជនជាតិថៃ ទាំង ១១៩ នាក់ ដែលអាជ្ញាធរកម្ពុជានៅក្នុងក្រុងប៉ោយប៉ែតបញ្ជូនមកអោយ ដើម្បីអោយដឹងថាអ្នកណាជាក្រុមមេក្លោង អ្នកណាជាអ្នករងគ្រោះត្រូវគេបោកអោយទៅធ្វើការក្នុងមណ្ឌលបោកប្រាសអេឡិចត្រូនិកនៅប៉ោយប៉ែត និង អ្នកណាជាអ្នកស្ម័គ្រចិត្តទៅធ្វើការនៅទីនោះ ។

វិទ្យាស្ថានជាតិអភិវឌ្ឍន៍រដ្ឋបាលរបស់ថៃ បានបង្ហាញអោយឃើញថា មានប្រជាជនថៃតែ ១២,៨២ % ដែលពេញចិត្តនឹងការដឹកនាំរបស់លោកស្រី លោកស្រី Paetongtarn Shinawatra

ក្នុង ៦ ខែនៃការកាន់អំណាចរបស់លោកស្រី Paetongtarn Shinawatra វិទ្យាស្ថានជាតិអភិវឌ្ឍន៍រដ្ឋបាល ( National Institute of Development Administration – NIDA ) របស់ថៃ បានបង្ហាញអោយឃើញថា មានប្រជាជនថៃតែ ១២,៨២ % ដែលពេញចិត្តនឹងការដឹកនាំរបស់លោកស្រី ក្នុងពេលដែល ៣៤,៥៨ % មិនសូវពេញចិត្ត និង ២០ % មិនពេញចិត្តតែម្តង ។…

សមាគមកាយប្ញទ្ធិនារីកម្ពុជារៀបចំកម្មវិធីបងស្រី និងប្អូនស្រីលើកទី៥ ក្រោមប្រធានបទ «ស្រ្តី និងការងារសង្គម»

លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា បានអញ្ជើញជាអធិបតីភាព និងជាវាគ្មិនកិត្តិយស ក្នុងកម្មវិធី «បងស្រី និងប្អូនស្រី» រៀបចំធ្វើឡើងនាថ្ងៃអាទិត្យ ទី ០២ ខែ មីនា ឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលសន្និនាត និងពិព័រណ៌កោះពេជ្រ ដោយមានការចូលរួមពីប្រធានសាខាសមាគមទាំង៦សាខា រួមទាំងសមាជិក សមាជិកា សមាគមកាយប្ញទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ និងសាខាខេត្តកណ្ដាល ព្រមទាំងមានការចូលរួមពីកាយប្ញទ្ធិជាតិ និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ។…

ឯកឧត្តម ប្រធានកិត្តិយសនៃសមាគមមូលនិធិអភិរក្សដំរីអៃរាវត្តាខ្មែរ ដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល ទូតសុឆន្ទៈ សមាជិកប្រតិបត្តិ និងក្រុមអ្នកស្ម័គ្រចិត្ត ទៅមើលការថែទាំកូនដំរីឈ្មោះ «សំណាង លំផាត់» នៅភ្នំតាម៉ៅ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសនៃសមាគមមូលនិធិអភិរក្សដំរីអៃរាវត្តាខ្មែរ បានដឹកនាំសមាជិកសមាជិកាដែលជាសមាជិកក្រុមប្រឹក្សាភិបាល សមាជិកសមាជិកាកិត្តិយស ទូតសុឆន្ទៈ សមាជិកសមាជិកាប្រតិបត្តិ និងក្រុមអ្នកស្ម័គ្រចិត្ត ទៅមើលការថែទាំកូនដំរីឈ្មោះ «លំផាត់» នៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» ដើម្បីបង្ហាញនូវក្តីស្រឡាញ់ចំពោះសត្វព្រៃ និងការចូលរួមការពារថែរក្សាអភិរក្សសត្វព្រៃគ្រប់ប្រភេទ និងការនាំយកនូវថវិកាដើម្បីចូលរួមទ្រទ្រង់លើការទិញចំណី ជាពិសេសទឹកដោះគោបំបៅកូនដំរីនេះ។ កូនដំរីតូចអាយុប្រមាណ ៥ខែ ដែលបែកពីមេរបស់វាដោយសារតែជាប់អន្ទាក់របស់ព្រានព្រៃ ហើយត្រូវបានជួយសង្រ្គោះ នេះ ត្រូវបានដឹកយកទៅព្យាបាលរបួស និងមើលថែបន្តនៅភ្នំតាម៉ៅ ខេត្តតាកែវ កាលពីយប់ថ្ងៃទី៩ ខែធ្នូ…

សម្តេចធិបតី៖ បើទោះបីជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ត្រូវបានបិទបញ្ចប់ក៏ពិតមែន ប៉ុន្តែភាគីកម្ពុជា-ចិននៅតែបន្តជំរុញការផ្សព្វផ្សាយវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ជាមួយគ្នាទៀត

ពិធីបិទ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន យប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ជាការពិតណាស់ បើទោះបីជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ត្រូវបានបិទបញ្ចប់ក៏ពិតមែន ប៉ុន្តែភាគីកម្ពុជា-ចិននៅតែបន្តជំរុញការផ្សព្វផ្សាយវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ជាមួយគ្នាទៀត ដែលនឹងបន្តចូលរួមដល់ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អលើវិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ជាក់ស្ដែង តាមរយៈពិធីបិទ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤» នេះ គឺមានការផ្សព្វផ្សាយកាន់តែច្បាស់ពីវប្បធម៌ ប្រពៃណី…

រដ្ឋបាលខេត្តមណ្ឌលគិរី ចេញសេចក្តីបំភ្លឺ

រដ្ឋបាលខេត្តមណ្ឌលគិរី ចេញសេចក្តីបំភ្លឺព័ត៌មាន ជូនសាធារណៈជន និងបណ្ដាញព័ត៌មានទាំងអស់ឱ្យបានជ្រាបថា មានករណី ចុះផ្សាយតាមបណ្តាញសង្គម Tiktok មានឈ្មោះថា “បណ្តាញព័ត៌មានថ្មី {N3}” ដែលមានខ្លឹមសារថា “ប្រជាពលរដ្ឋ ចំនួន ៣២៥គ្រួសារ កំពុងតែមានការព្រួយបារម្ភផលប៉ះពាល់ និងចំហាយគីមីដែលចិនកំពុងជីករ៉ែ និងអាងវ៉ៃគីមី នៅចំណុច ភូមិអន្ទ្រងសែនជ័យ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ព្រោះដោយសារពួកគាត់បានលើកឡើងថា អាងវ៉ៃគីមីយកមាសមានច្រើនកន្លែងនៅក្នុងភូមិអន្ទ្រងតែម្ដង ហើយកំពុងតែមានភាពប៉ះពាល់ទៅលើបរិស្ថាន និងប៉ះពាល់ទៅលើប្រជាពលរដ្ឋ គោក្របីរបស់ពួកគាត់ ដូច្នេះហើយពួកគាត់កំពុងមានការព្រួយបារម្ភរៀងរាល់ថ្ងៃ ពួកគាត់សូមអំពាវនាវដល់ថ្នាក់ដឹកនាំជំនាញ ឬប្រមុខថ្នាក់ដឹកនាំជួយត្រួតពិនិត្យ…

ពលរដ្ឋខ្មែរស្អប់ខ្ពើមការធ្វើបាតុកម្មរបស់ក្រុមជ្រុលនិយមដែលដឹកនាំដោយក្រុមអតីតបក្សប្រឆាំងនៅកូរ៉េ

ប្រជាពលរដ្ឋខ្មែរស្អប់ខ្ពើមការធ្វើបាតុកម្មរបស់ក្រុមជ្រុលនិយមខុសច្បាប់ដែលដឹកនាំដោយក្រុមអតីតមន្រ្តីជាន់ខ្ពស់បក្សប្រឆាំងនៅសាធារណរដ្ឋកូរ៉េ ដោយពួកគេបានចាត់ទុកសកម្មភាពទាំងនោះជាអំពើបំផ្លាញក្ដីសុខពលរដ្ឋ និងបំផ្លិចបំផ្លាញកិត្តិយសប្រទេសជាតិនៅលើឆាកអន្តរជាតិ។ លោក ឃុន ឃា អាយុ៤៤ឆ្នាំ ជាប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងបាននិយាយថា៖ «ខ្ញុំមិនគាំទ្របាតុកម្មទេ បើយើងជាពលរដ្ឋខ្មែរ ហើយទៅធ្វើការងារនៅប្រទេសកូរ៉េ យើងធ្វើបាតុកម្មនៅលើទឹកដីគេ គឺធ្វើឱ្យខូចសណ្ដាប់ធ្នាប់ប្រទេសគេ ប៉ះសន្ដិសុខស្រុកគេ គឺអាប់ឱនកិត្តិយសជាតិយើង។ បើយើងបានការងារល្អធ្វើហើយ នាំគ្នាខំប្រឹងធ្វើការងារទៅ កុំនាំគ្នាទៅធ្វើបាតុកម្ម»។ ក្នុងនាមជាពលរដ្ឋខ្មែរ លោកក៏ជាអ្នកស្រលាញ់ប្រទេសជាតិដូចពលរដ្ឋដទៃទៀតដែរ ប៉ុន្ដែលោកមិនចាញ់បោក ឬក៏ចូលរួមបាតុកម្មតាមការញុះញង់របស់ក្រុមជ្រុលនិយមនោះទេ។ លោកបានសង្កេតឃើញពីការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលចំពោះជាតិមាតុភូមិ ហើយធ្វើឱ្យលោកមានភាពជឿជាក់មកលើការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។ ចំណែកលោក វ័ន សុភ័ក្ដ្រ…