ខេត្តបន្ទាយមានជ័យ÷នាព្រឹកថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២៥ មានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសជនជាតិបរទេសម្នាក់ ដោយគេដឹងថាជាជនជាតិឥណ្ឌូណេស៊ី លង់ទឹកស្រះនៅក្នុងបរិវេណអាហារដ្ឋានឈ្មោះ ម្លប់ត្នោតត្រជាក់ចិត្ត ស្ថិតនៅក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយពីមានការភ្ញាក់ផ្អើលគេសង្កេតឃើញមានកម្លាំងសមត្ថកិច្ចជំនាញរួមនឹងក្រុមសង្គ្រោះបឋមក្រុងប៉ោយ បានចុះទៅពិនិត្យនិងស្រង់ចេញពីទឹកមកដាក់លើគោក។
ពាក់ព័ន្ធករណីនេះបើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនជាតិបរទេសខាងលើបានជិះម៉ូតូកង់បី (passapp) មិនដឹងជាមកពីខាងណានោះទេ លុះមកដល់ចំណុចស្រះទឹកខាងលើក៏បានលោតចូលក្នុងទឹកតែម្ដង។ ភ្លាមនោះមិត្តភ័ក្ត្រដែលជិះជាមួយបានព្យាយាមលោតតាមជួយដែរ ក៏ប៉ុន្តែជាអកុសលមិនអាចជួយសង្គ្រោះបានដោយជនរងគ្រោះឈ្លក់ទឹកស្លាប់ភ្លាមៗ ។តែទោះយ៉ាងណាក្តីប្រជាពលរដ្ឋដាក់ការសង្ស័យថា ទំនងអាចឈ្លោះគ្នា ព្រោះឃើញថាមានការប្រតាយប្រតប់គ្នានៅមុនពេលបុរសម្នាក់លោតទឹកស្រះ ។
ក្រោយពីពិនិត្យនិងធ្វើកោសល្យវិច្ច័យ
សមត្ថកិច្ចជំនាញបានឃាត់ខ្លួនមិត្តភ័ក្ត្រជនរងគ្រោះចំនួន៣នាក់យកទៅសួរនាំ ចំណែកសាកសពជនរងគ្រោះបានយកទៅតម្កល់ទុកនៅវត្ត ដើម្បីរងចាំអគ្គកុងសុលនិងក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕