(កំពង់ចាម) បុរសម្នាក់ផឹកស្រា ញៀនថ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីបទធ្វើឱ្យខូចខាត បំផ្លាញទ្រព្យសម្បត្តិម្ដាយបង្កើតរបស់ខ្លួន កាលពីថ្ងៃទី ២៥ ខែកុម្ភៈឆ្នាំ ២០២៥ នៅភូមិវត្ត ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

បើតាមលោក បាន ស្រេង អភិបាល នៃគណ:អភិបាលស្រុកស្ទឹងត្រង់ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ វេលាម៉ោង ៨:២០ នាទី មានស្ដ្រីម្នាក់ អាយុ៥៨ឆ្នាំ ជាតិខ្មែរទីលំនៅភូមិវត្ត ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ បានប្តឹងរាយការណ៍ថា៖ បច្ចុប្បន្ននេះកូនប្រុសគាត់ អាយុ៣២ឆ្នាំ ជាតិខ្មែរ (ត្រូវជាកូនបង្កើត)
ជាមនុស្សជក់ថ្នាំញៀន និងផឹកស្រា ស ស្រាថ្នាំ ហើយមានចរិកកាចឃោឃៅធ្លាប់កាប់ជញ្ជាំងផ្ទះ បោកបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើនមកហើយ និងធ្លាប់យកកាំបិត ពូថៅគំរាមកាប់ម្តាយទៀតផង ធ្វើឱ្យម្តាយមិនហ៊ានចូលផ្ទះជួនកាលរត់ទៅដេកផ្ទះអ្នកជិតខាង។

លោកអភិបាលស្រុកបានឲ្យដឹងទៀតថា រហូតដល់ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៥ វេលាម៉ោង១១:០០នាទី កូនប្រុសរបស់ស្ត្រីខាងលើ បានយកពូថៅកាប់បំផ្លាញដែកស្រយ៉ូវសោរទ្វារបន្ទប់ក្រោមផ្ទះ បណ្តាលឱ្យខូចខាត។

ក្រោយពីទទួលពាក្យបណ្តឹងភ្លាម លោកអធិការនកគរបាលស្រុកស្ទឹងត្រង់ បានចាត់បញ្ជាកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍ ទួលព្រះឃ្លាំងចុះទៅដល់កន្លែងកើតហេតុបើកការស្រាវជ្រាវជុំវិញហេតុការណ៍ខាងលើ ហើយសមត្ថកិច្ច បាននាំខ្លួនជនសង្ស័យ ជាកូន ទៅសាកសួរ ។ ក្រោយពីការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកពូថៅកាប់ដែកស្រយ៉ូវសោរទ្វារបន្ទប់ក្រោមផ្ទះ បណ្តាលឱ្យខូចខាតប្រាកដមែន។ មូលហេតុ ជក់ថ្នាំញៀន។

លោកអភិបាលស្រុកបានបញ្ជាក់ថា ដោយបានការអនុញ្ញាតពី ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ និងចងក្រងសំណុំរឿងតាមនិតិវិធី។ រីឯលទ្ធផលនៃការធ្វើតេស្តរកសារធាតុញៀន (វិជ្ជមាន) ។

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *