កងកម្លាំងព្រំដែនការ៉េន ( Karen Border Guard ) នៃប្រទេសមីយ៉ាន់ម៉ា បានអោយដឹងថា បច្ចុប្បន្នអ្នកដែលត្រូវបានរំដោះចេញពីមជ្ឈមណ្ឌលបោកប្រាសអេឡិចត្រូនិកតាមបណ្តោយព្រំដែនភូមា-ថៃ ចំនួន ៧ ១៤១ នាក់ ក្នុងនោះស្រី ៤២៥ នាក់ កំពុងរង់ចាំស្ថានទូតរបស់ខ្លួនរៀបចំអោយវិលទៅស្រុកកំណើតវិញ ។ ក្នុងចំណោមអ្នកដែលត្រូវបានរំដោះនេះ មានចិនច្រើនជាងគេគឺមានដល់ទៅ ៤ ៨៦០ នាក់ ក្នុងនោះស្រីមាន ៩៦ នាក់ បន្ទាប់ពីនោះគឺវៀតណាមដែលមានមនុស្សប្រុស ៥១១ នាក់ និង ស្រី ៦១ នាក់ ឥណ្ឌាមានប្រុស ៤៩៨ នាក់ ស្រី ២៨ នាក់ អេត្យូពីមានបុរស ៣៩៦ នាក់ និង ស្រី ៣៤ ឥណ្ឌូនេស៊ី ២១៧ នាក់ និងស្រី ៦៦ នាក់ ហ្វីលីពីនមានបុរស ៥៤ នាក់ និង ស្រី ៧៣ នាក់ ប៉ាគីស្ថានមានបុរស ៦៤ នាក់ ស្រី ៤ នាក់ កេនញ៉ាមានបុរស ៣៨ នាក់ ស្រី ២៦ នាក់ និង តៃវ៉ាន់មានបុរស ២៤ នាក់ ស្រីមួយនាក់ ។ អ្នកទាំងអស់នេះស្ថិតនៅលើទឹកដីប្រទេសមីយ៉ាន់ម៉ានៅឡើយ ដោយថៃមិនព្រមទទួលយកអ្នករងគ្រោះណាដែលមិនមានការធានាពីរដ្ឋាភិបាលថានឹងយកពួកគេទៅស្រុកវិញទេ ។ នេះបើយោងតាមការចេញផ្សាយរបស់ កាសែតបាងកកប៉ុស្ត ២៧ កុម្ភៈ ២០២៥។