ខេត្តបន្ទាយមានជ័យ៖ ករណីរំលោភបូករហូតដល់ស្លាប់លើស្ត្រីខ្មែរម្នាក់ សមត្ថកិច្ចនគរបាលជំនាញខេត្តបន្ទាយ មានជ័យបានឈានដល់ចាប់ឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៣នាក់ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
មន្ត្រីជំនាញព្រហ្មទ័ណ្ឌនគរបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថ្ងៃទី១៩ ខែមករាថា ជនសង្ស័យ៣នាក់នោះជាជាជនជាតិឥណ្ឌូនេស៊ីដែលរួមមាន÷១.ឈ្មោះប៉ាវី ចូណាថាន់(PHAVI JONATHAN) ភេទប្រុសអាយុ២១ ឆ្នាំមុខរបបចុងភៅ,២-ឈ្មោះហ៊ើម៉ាន់ស្យ៉ាស់ ពូត្រាហ៊ូថាហ្គាលុង (HERMANSYAH PUTRAHUTHAG ALUNG) ភេទប្រុសអាយុ២០ឆ្នាំនមុខរបរលក់បាយ និង៣.ឈ្មោះ អ៊ូយ៉ាន ជួអាទ្រី(UYAN JUATRI ) ភេទ ប្រុសអាយុ២៥ឆ្នាំមុខរបបដឹកជញ្ជូនបាយ។ ទាំង៣នាក់ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
កម្លាំងជំនាញព្រហ្មទ័ណ្ឌខេត្តប្រាប់ថា កាលពីវេលាម៉ោង២និង ៤០នាទីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ស្ថិតភូមិប៉ាលិលេយ្យ២សង្កាត់-ក្រុងប៉ោយប៉ែតប្រទះឃើញសាកសពស្ត្រីម្នាក់ស្លាប់លើពូកនិងគ្រែបន្ទប់ផ្ទះសំណាក់យីហោពន្លឺពេជ្របន្ទប់លេខ៨ ទាំងអាក្រាតកាយលើគ្រែក្នុងបន្ទប់លេខ៨ផ្ទះសំណាក់ឈ្មោះពន្លឺពេជ្រ ។
កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមាន ជ័យនិងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចុះពិនិត្យសាកសពនិងប្រគល់ជូនក្រុមធ្វើកោសលវិច្ឆ័យ
ឃើញជាករណីរំលោភសម្លាប់លើស្ត្រីរងគ្រោះមានឈ្មោះ ដន ដាវីន អាយុ៣៦ឆ្នាំ ទីលំនៅរស់នៅភូមិសណ្តាន់ ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ ។
កម្លាំងជំនាញបានបញ្ជាក់ថា៖ក្រោយកម្លាំងជំនាញពិនិត្យតាមកាំមេរ៉ាសុវត្ថិភាពក្នុងផ្ទះសំណាក់ក៏បានស្រាវ ជ្រាវ ឈានដល់ឃាត់ខ្លួនជនសង្ស័យជនជាតិឥណ្ឌូនេស៊ី៣នាក់ រួចនាំយកសាកសួរ។
ចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យផ្តល់ចម្លើយសារភាព តាមរយៈអ្នកបកប្រែថា ពួកខ្លួននៅក្មេងពេញ កម្លាំងនិងចំណង់ បានហៅទូរស័ព្ទហៅស្ត្រីរងគ្រោះមកគេងនៅបន្ទប់ផ្ទះសំណាក់។ ពួកគេប្រើថ្នាំសម្រើបនិងថ្នាំពង្រីងលឹង្គឱ្យធំ វែងនិងរឹងយូរ ហើយបានចាប់រំលោភស្ត្រីរងគ្រោះម្នាក់ម្តងៗរហូតដល់ហូរឈាម។ ស្ត្រីរងគ្រោះស៊ូទ្រាំមិនបានរត់ចេញពីបន្ទប់ ប៉ុន្តែពួកខ្លួនបានចាប់អូសចូលបន្ទប់វិញរំលោភបូកបន្ត។
ស្ត្រីជនរងគ្រោះបានខំស្រែកឱ្យគេជួយ ប៉ុន្តែស្ទាវជនជាតិឥណ្ឌូនេស៊ីទបាន ដោះអាវ ទៅញាត់មាត់នាង ហើយឡើងចុះៗរំលោភបន្តគ្នារហូតដល់ស្ត្រីរងគ្រោះដាច់ខ្យល់ស្លាប់តែម្តង។ ពេលនោះ ពួកបានរុញសាកសពនាងទម្លាក់នៅគន្លាតគ្រែ រត់គេខ្លួន ។
ប៉ុន្តែត្រូវម្ចាស់ផ្ទះសំណាក់ប្តឹងទៅសមត្ថកិច្ច រួចត្រូវកម្លាំងជំនាញស្រាវជ្រាវចាប់បានទាំង៣នាក់។
ក្រោយពិនិត្យ ធ្វើកោសល្យវិច័យ .កម្លាំងជំនាញបានយកសាកសពស្លៀកពាក់ រួចដឹកទៅតម្លល់ទុក្ខវត្តប្រជាធម្ម នាភូមិប្រជាធម្មសង្កាត់អូរឬស្សីក្រុងប៉ោយប៉ែតដើម្បីរង់ចាំរកក្រុមគ្រួសារមកទទួល ៕