(ខេត្តត្បូងឃ្មុំ) ÷កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៥ នេះមានករណីឃាតកម្មមួយកេីតឡេីងនៅភូមិត្រមូង ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បង្កឡេីងដោយប្ដី បានកាប់ទៅលេីប្រពន្ធជាគ្រូបង្រៀន បណ្ដាល ឲ្យស្លាប់យ៉ាងរន្ធត់ ។ ក្រោយពេលជនបង្កធ្វេីសកម្មភាពរួចបានយកកូនរត់គេចខ្លួនបាត់។
បេីតាមសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា ជនរង គ្រោះមានឈ្មោះ ចន ស្រីម៉ាច ភេទស្រី អាយុ២៧ឆ្នាំ
កេីតនៅភូមិសង្កែថ្មី ឃុំមេមង ស្រុកមេមត់ ខេត្តកំពង់ចាម មានមុខរបរជាគ្រូបង្រៀន។ ចំណែកឯជនបង្កឈ្មោះ ហឿន ណុប ត្រូវជាប្ដី រស់នៅភូមិត្រមូង ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
មូលហេតុដែលឈានទៅដល់កេីតឃាតកម្មនេះឡេីង ដោយសារបញ្ហាលែងលះមិនដាច់ស្រេច ទាក់ទិននឹងកូន ដែលខាងជនបង្កមិនឲ្យកូនទៅជនរងគ្រោះ ហើយហាមមិនឲ្យម្ដាយជួបមុខកូន។ ហេតុការណ៍ខាងលេី
កេីតឡេីងនៅភូមិត្រមូង ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ចំណែកឯសមត្ថកិច្ចកំពុងបន្ដនិតិវិធីទៅតាមផ្លូវច្បាប់៕