រដ្ឋអាជ្ញាម្នាក់បាននិយាយថា អតីតរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក គីម យ៉ុងយុន ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹកថ្មីៗនេះ ក្រោយពីលោក គីម បានចុះចេញពីតំណែងកាលពីថ្ងៃពុធ។
លោក គីម ត្រូវបានចោទថាជាអ្នកជំរុញឱ្យប្រធានាធិបតីកូរ៉េខាងត្បូងលោក យ៉ុន ស៊ុកយុល ប្រកាសច្បាប់នេះកាលពីយប់ថ្ងៃអង្គារដែលបង្កការភ្ញាក់ផ្អើលទូទាំងកូរ៉េខាងត្បូងកាលពីសប្ដាហ៍មុន៕